វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 132 / 204
-
សេរិនី នាម
( ម . ព . សេរី )។
-
សេរី នាម
អ្នកដែលមានអំណាចលើខ្លួន, អត្តាធីន។
-
សេរីកា នាម
ការដោះខ្លួនឱ្យរួច, ការធ្វើខ្លួនឱ្យមានសេរីភាព, ការរំដោះចេញឱ្យផុតស្រឡះពីអំណាចរបស់ជនដទៃ។
-
សេរីចរ នាម
អ្នកដែលមានគំនិតឯករាជ្យមិនចំណុះគំនិតអ្នកដទៃជាពិសេសទាក់ទងនឹងជំនឿសាសនា។
-
សេរីនិយម នាម
ការប្រកាន់នូវគំនិតបែបជាសេរី
-
សេរីបទេស នាម
ប្រទេសឯករាជ្យដែលមានអំណាចពេញទី។
-
សេរីភាព នាម
អំណាចដែលអាចធ្វើអ្វីបានតាមអំពើចិត្តប៉ុន្តែក្រោមច្បាប់, អំណាចពេញទី ( ប៉ុន្តែមានមាត្រាច្បាប់ជាគោលដែរ )
-
សេរីភាវូបនីយកម្ម នាម
ដំណើរការដែលធ្វើឱ្យមានសេរីភាពទូលំទូលាយ, ការធ្វើឱ្យច្បាប់ប្រព័ន្ធនយោបាយសេដ្ឋកិច្ចជាដើមមិនសូវតឹងរ៉ឹង
-
សេរីរដ្ឋ
រដ្ឋសេរី, រដ្ឋដែលមានសេរីភាពឬអំណាចពេញទី, រដ្ឋឯករាជ្យ។
-
សេរ៉ាមិក នាម
បុរាណវត្ថុសិល្បៈធ្វើពីដីឥដ្ឋដុតមានលក្ខណៈរឹងធន់នឹងកម្ដៅនិងសារធាតុគីមី។សេរ៉ាមិករួមមានកុលាលភាជន៍ពរ្សឺឡែនទែរ៉ាកូតានិងផលិតផលធ្វើពីដីដុតផ្សេងៗទៀត។
-
សេរ៉ូទីប នាម
ការបែងចែកពពួកបាក់តេរីវីរុសឬមីក្រូសារពាង្គកាយដោយផ្អែកលើលក្ខណៈអង់ទីសែនរបស់បាក់តេរីវីរុសឬមីក្រូសារពាង្គកាយទាំងនោះ
-
សេរ៉ូម នាម
វត្ថុរាវវេជ្ជសាស្ត្រដែលមានលក្ខណៈស្រដៀងទៅនឹងសារធាតុរាវថ្លាៗនៅក្នុងឈាមផលិតឡើងសម្រាប់ចាក់ចូលទៅក្នុងខ្លួនអ្នកជំងឺតាមសរសៃវ៉ែនពេលសង្គ្រោះបន្ទាន់។។
-
សេល នាម
ភ្នំ ( ភ្នំថ្ម )។ ( ព . កា .) ប្រើជាសេលា, សេលោ, សេលំក៏បាន។
-
សេលបព៌ត នាម
ភ្នំថ្ម។
-
សេលម័យ គុណនាម
ដែលសុទ្ធតែភ្នំ, ដែលដេរដាសដោយភ្នំ
-
សេលា នាម
( ម . ព . សេល )។
-
សេលោ នាម
( ម . ព . សេល )។
-
សេលំ នាម
( ម . ព . សេល )។
-
សេវ គុណនាម
សៀវចេញឬចូល, សៀវបត់បែន, សៀវចុះសៀវឡើង
-
សេវកជន នាម
មនុស្សអ្នកបម្រើ។
-
សេវកបុរស នាម
បុរសអ្នកចាំទទួលការបម្រើ ( ក្នុងក្រសួងឬក្រុមរាជការនីមួយ )។
-
សេវកយោសិត នាម
ស្ត្រីអ្នកចាំទទួលការបម្រើ, ស្ត្រីអ្នកបម្រើ។
-
សេវកាមាត្យ នាម
មន្ត្រីអ្នកគាល់បម្រើព្រះរាជា, មន្ត្រីក្នុងព្រះរាជសំណាក់, ខ្ញុំរាជការជិតព្រះអង្គ ( ហៅរាជសេវ័កឬរាជសេវកាមាត្យក៏បាន )
-
សេវកៈ នាម
អ្នកបម្រើ, អ្នកចាំទទួលការបម្រើ, អ្នកគាល់បម្រើ; បរិវារ
-
សេវនធម៌ នាម
ធម៌សេពគប់, ដំណើររាប់រកយកជាគ្នា។
-
សេវនភាព នាម
ភាវៈឬដំណើរសេពគប់
-
សេវនា នាម
( ម . ព . សេវនៈ )។
-
សេវនៈ នាម
ការសេពគប់, ការគប់រក, ការរាប់រក, ការរាប់រកយកជាគ្នា; ការជិតដិតស្និទ្ធស្នាល
-
សេវភាព នាម
បន្ទុកដែលផ្ទុកលើអចលនវត្ថុមួយ ( ដីបម្រើឬដីក្រោម ) ដើម្បីជាប្រយោជន៍ដល់អចលនវត្ថុមួយទៀត ( ដីប្រើឬដីលើ ) ដែលជារបស់កម្មសិទ្ធិករផ្សេងទៀត
-
សេវា នាម
សកម្មភាពទាំងឡាយដែលគេធ្វើក្នុងពេលបម្រើមុខងារអ្វីមួយ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។