វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 124 / 204
-
សូរង នាម
ក ( ប្រើចំពោះតែរាជសព្ទ )
-
សូរងក នាម
( វ . វិចិ .) គ្រឿងអលង្ការមួយយ៉ាងមានសណ្ឋានជាបន្ទះលម្អដោយក្បាច់រចនាផ្សេងៗសម្រាប់ពាក់ជុំវិញកអ្នកសម្ដែងរបាំបុរាណល្ខោនខោលល្ខោនយីកេល្ខោនបាសាក់ ...។កាលពីសម័យបុរាណសូរងកធ្វើពីមាសឬលោហៈមានតម្លៃដោយមិនដេរភ្ជាប់ជាមួយកំណាត់ជាទ្រនាប់ដូចសម័យបច្ចុប្បន្ន។
-
សូរចន្លោះខ្សែសំឡេង នាម
( ភាសា .) សូរព្យញ្ជនៈដែលមានទីបន្លឺនៅចន្លោះខ្សែសំឡេង។ព្យញ្ជនៈសូរចន្លោះខ្សែសំឡេងមាន [ʔ] ...។
-
សូរចិត្ត នាម
ចិត្តក្លាហាន។
-
សូរច្រមុះ នាម
( ភាសា .) សូរព្យញ្ជនៈដែលពេលបន្លឺរនាំងក្រអូមបើកចំហដើម្បីឱ្យខ្យល់ក្នុងសួតចេញមកក្រៅតាមច្រមុះផងតាមមាត់ផង។ព្យញ្ជនៈសូរច្រមុះឬនាសិកជៈមាន [m] [n] [ŋ] [ɲ] ...។
-
សូរជើងធ្មេញ នាម
( ភាសា .) សូរព្យញ្ជនៈដែលមានទីបន្លឺនៅជើងធ្មេញគឺចុងអណ្ដាតទល់នឹងជើងធ្មេញមុខ។ព្យញ្ជនៈសូរជើងធ្មេញមាន [ţ] [ʠ] ...។
-
សូរដើមក នាម
( ភាសា .) សូរព្យញ្ជនៈដែលមានទីបន្លឺនៅដើមក។ព្យញ្ជនៈសូរដើមកមាន [h] ...។
-
សូរត្រដុស នាម
( ភាសា .) សូរត្រដុសនឹងផ្ទៃគុហាមាត់អណ្ដាតធ្មេញដោយបង្កើតសូរត្រដុសដូចជា [f] [v] [s] [z] ...។ព្យញ្ជនៈសូរត្រដុសជាព្យញ្ជនៈដែលមានរង្វះខ្យល់កម្រិត១។
-
សូរទ្រហឹងអឺងអាប់ នាម
សូរអឺងអាប់ស្ទើរហ៊ឹងត្រចៀក។
-
សូរធ្មេញ នាម
( ភាសា .) សូរព្យញ្ជនៈដែលមានទីបន្លឺនៅត្រង់ធ្មេញគឺចុងអណ្ដាតទល់នឹងធ្មេញ។ព្យញ្ជនៈសូរធ្មេញមាន [t] [d] [n] ...។
-
សូរបង្ហូរ នាម
( ម . ព . " សូរលំហូរ ")។
-
សូរបបូរមាត់ នាម
( ភាសា .) សូរព្យញ្ជនៈដែលមានទីបន្លឺនៅបបូរមាត់គឺបបូរមាត់លើនិងបបូរមាត់ក្រោមប៉ះគ្នា។ព្យញ្ជនៈសូរបបូរមាត់មាន [p] [b] [m] ...។
-
សូរបុរស នាម
បុរសក្លៀវក្លា; អ្នកចម្បាំង។
-
សូរផ្ទុះ នាម
( ភាសា .) សូរព្យញ្ជនៈដែលបន្លឺឡើងដោយមានដំណើរខ្យល់ចេញពីសួតមកប៉ះខ្លាំងនឹងគ្រឿងប្រដាប់បន្លឺសំឡេងបណ្ដាលឱ្យមានបន្ទុះដូចជា [p] [b] [t] [d] [k] [ɡ] [m] [n] [ɲ] [ŋ] ជាដើម។ព្យញ្ជនៈសូរផ្ទុះឬសូរស្ទះជាព្យញ្ជនៈដែលមានរង្វះខ្យល់កម្រិតសូន្យ។
-
សូរផ្ទុះត្រដុស នាម
( ភាសា .) សូរព្យញ្ជនៈដែលបន្លឺឡើងដោយបន្សំចូលគ្នារវាងសូរផ្ទុះឬសូរស្ទះជាមួយនឹងសូរត្រដុស (fricative) ដូចជាព្យញ្ជនៈ [tʃ] ក្នុងពាក្យ [tʃaild] (child) ព្យញ្ជនៈ [dʒ] ក្នុងពាក្យ [dʒæm] (jam) នៃភាសាអង់គ្លេសជាដើម។
-
សូរពាក្យ នាម
សម្ដីក្លៀវក្លា, សម្ដីក្អេងក្អាង; សម្ដីអ្នកក្លៀវក្លា។
-
សូរភាព នាម
ភាពក្លៀវក្លា, សេចក្ដីអង់អាច។
-
សូរមាត់ នាម
( ភាសា .) សូរព្យញ្ជនៈដែលពេលបន្លឺរនាំងក្រអូមបិទផ្លូវច្រមុះដើម្បីឱ្យខ្យល់ក្នុងសួតចេញមកក្រៅតែតាមមាត់។ព្យញ្ជនៈសូរមាត់ឬមុខជៈមាន [p] [b] [f] [v] [s] [k] [kh] [c] [t] [dh] [g] ...។
-
សូរមុខក្រអូម នាម
( ភាសា .) សូរព្យញ្ជនៈដែលមានទីបន្លឺនៅមុខក្រអូមគឺខ្នងអណ្ដាតទល់នឹងផ្នែកនៃគុហាមាត់ដែលស្ថិតនៅមុខក្រអូម។ព្យញ្ជនៈសូរមុខក្រអូមមាន [ ʃ ] [ ʒ ] ...។
-
សូរយុទ្ធ នាម
ចម្បាំងក្លាខ្លាំង។
-
សូររនាំងក្រអូម នាម
សូរព្យញ្ជនៈមួយពួកដែលក្នុងការបន្លឺខ្នងអណ្ដាតទៅប៉ះនឹងរនាំងក្រអូម
-
សូរលំហូរ នាម
( ភាសា .) សូរព្យញ្ជនៈដែលពេលបន្លឺខ្យល់ដែលរត់ចេញពីសួតស្ទើរតែមិនត្រដុសនឹងផ្ទៃគុហាមាត់អណ្ដាតធ្មេញឡើយពោលគឺហាក់បីដូចជាមានលំហូរ។ព្យញ្ជនៈលំហូរជាព្យញ្ជនៈដែលមានរង្វះខ្យល់កម្រិត២។ព្យញ្ជនៈលំហូរមាន [l] [r] ...។
-
សូរវាក្យ នាម
( ម . ព . សូរពាក្យ )។
-
សូរវិទ្យា នាម
វិទ្យាសាស្ត្រដែលសិក្សាពីសូរដែលមានមែកធាងសំខាន់ៗដូចជាសូរវិទ្យាបន្លឺសូរវិទ្យាអាគូស្ទិកសូរវិទ្យាបន្សំ។
-
សូរសព្ទ នាម
សូរសំឡេងឬសំឡេងក្លៀវក្លា, សំឡេងខ្លាំង។សូរសព្ទសំនៀងនៃព្រះសម្មាសម្ពុទ្ធប្រកបដោយអង្គ៨ហៅថាអដ្ឋង្គុបតសរៈឬអដ្ឋង្គិកសរៈគឺ១ស្រឡះស្រឡំស្មើៗ; ២ស្រទន់ពីរោះ; ៣ឱ្យអ្នកស្ដាប់ងាយដឹងងាយយល់; ៤គួរឱ្យអ្នកស្ដាប់ចង់ស្ដាប់មិនធុញទ្រាន់; ៥ក្បោះក្បាយមិនស្អកស្អា; ៦មានសូរនិគ្គហិតមូលក្រឡង់; ៧មានសូរជ្រៅក្នុងទ្រូង; ៨ក្រាងក្រអៅ។
-
សូរសីហនាទ នាម
សីហនាទដ៏ក្លៀវក្លា។
-
សូរសៀង នាម
សូរសំឡេងឬសំឡេងភ្លៀងក្លា; ( រ . ស .)
-
សូរសេនា នាម
សេនាចិត្តមុត។
-
សូរស្ទះ នាម
( ម . ព . សូរផ្ទុះ )។
-
សូរស្ទះត្រដុស នាម
( ម . ព . សូរផ្ទុះត្រដុស )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។