វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 122 / 204
-
សូករិកដ្ឋាន នាម
ទីឬកន្លែងរបស់អ្នកពិឃាតជ្រូក ( ទីពិឃាតជ្រូកសម្រាប់យកសាច់លក់ )។
-
សូករិកា នាម
( ម . ព . សូករិក )។
-
សូករៈ នាម
( ម . ព . សូករ )។
-
សូកសុល កិរិយាសព្ទ
( ព . ប្រ .) ឱ្យសំណូកញាត់នាយអាយឱ្យតែកើតការ។
-
សូកសុស កិរិយាសព្ទ
ឱ្យសំណូកញាត់ញៀតនាយអាយគឺសូកអ្នកនេះខ្លះអ្នកនោះខ្លះ។
-
សូកអង្វរ កិរិយាសព្ទ
ឱ្យសំណូកផងអង្វរផង, ឱ្យសំណូកអង្វរចិត្ត។
-
សូកូឡា នាម
ឈ្មោះបង្អែមម្យ៉ាងធ្វើពីគ្រាប់កាកាវ។
-
សូចនា នាម
តារាងអក្ខរក្រមនៃពាក្យបច្ចេកសព្ទដែលទាក់ទងទៅនឹងប្រធានបទនិងឈ្មោះដែលគេដកស្រង់ពីសៀវភៅណាមួយ ... ដើម្បីឱ្យងាយរកឃើញ។
-
សូចនាករ នាម
( សេ . ហិ .) សញ្ញាដែលចង្អុលបង្ហាញបញ្ញត្តិសម្រាប់វាយតម្លៃសុខភាពសេដ្ឋកិច្ឋ
-
សូចនាករសេដ្ឋកិច្ច នាម
តួលេខសំខាន់ៗដែលចង្អុលបង្ហាញអំពីកម្លាំងសេដ្ឋកិច្ចរបស់ប្រទេសណាមួយដូចជាផលិតផលក្នុងស្រុកសរុបអត្រាអតិផរណាកំណើនប្រជាជនជាដើម។
-
សូញមម៉ូញ គុណនាម
( ម . ព . សូញម៉ូញ )។
-
សូញម៉ូញ គុណនាម
ស្មូញក្រៃពេក
-
សូដា នាម
ភេសជ្ជៈមួយប្រភេទមានជាតិឧស្ម័នដែលគេអាចពិសាវាសុទ្ធឬលាយជាមួយភេសជ្ជៈមានជាតិសុរាជាដើម
-
សូត កិរិយាសព្ទនាម
សារថី, អ្នកបររថ; សម្ដីសម្ដែងអំណរ, ការថ្លែងអំណរ។
-
សូត្រ កិរិយាសព្ទនាម
ចេស; ខ្សែឆ្មារ; សរសៃឆ្មារល្អិត ( មានសរសៃពីងពាង, សរសៃឈូកជាដើម )។
-
សូត្រញត្តិនាគ នាម
សូត្រញត្តិក្នុងពិធីបំបួសកុលបុត្រដែលសន្មតនាមថានាគឱ្យទៅជាភិក្ខុ។
-
សូត្រធម៌រាស់ គុណកិរិយា
( ព . ប្រ .) សូត្រធម៌រាយបង្ហូរមិនសង្កត់តាមវិធីសំយោគឬមិនឈប់បង្អង់ៗតាមសង្កាត់។
-
សូត្ររៀន កិរិយាសព្ទ
សូត្ររំឭកសេចក្ដីដែលទន្ទេញចាំហើយមិនឱ្យភ្លេចព្រមទាំងរៀនសង្កេតតៗទៅទៀតផង។
-
សូត្រសំយោគ កិរិយាសព្ទ
សូត្រសង្កត់អក្សរតួដើមដែលមានអក្សរតម្រួតនៅខាងចុងឱ្យធ្ងន់, ដូចជាតស្ស ( ត័សសៈ )។
-
សូទ នាម
អ្នកចម្អិនអាហារ, អ្នកដាំស្ល, សូបការ។
-
សូទកម្ម នាម
មុខការរបស់សូទៈ, ការដាំស្ល។
-
សូទគ្រឹះ នាម
ផ្ទះឬរោងសម្រាប់ចម្អិនអាហារ, ផ្ទះបាយ។
-
សូទវិជ្ជា នាម
ចំណេះរបស់សូទៈ, ចំណេះខាងការចម្អិនអាហារ, ចំណេះដាំស្ល។
-
សូទវិទ្យា នាម
( ម . ព . សូទវិជ្ជា )។
-
សូទសាលា នាម
( ម . ព . សូទគ្រឹះ )។
-
សូទសាស្ត្រ នាម
ក្បួនសម្រាប់សូទៈ, ក្បួនធ្វើភោជនាហារ។
-
សូទៈ នាម
( ម . ព . សូទ )។
-
សូទ្រ នាម
មនុស្សកើតក្នុងវណ្ណៈទី៤ឬក្នុងកុលវគ្គទី៤ ( ក្នុងប្រទេសឥណ្ឌា )
-
សូទ្រនិគម នាម
និគមនៃពួកសូទ្រៈ។
-
សូទ្របុត្រ នាម
កូនប្រុសឬកូនស្រីរបស់សូទ្រៈ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។