វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 121 / 204
-
សុវុឌ្ឍិការ នាម
( ម . ព . សុវុឌ្ឍិកម្ម )។
-
សុវោហារ នាម
វោហារល្អ, សម្ដីពីរោះ; អ្នកដែលមានវោហារល្អ។
-
សុស គុណកិរិយាគុណនាម
ដែលឆេះទៅជាផេះ; ដែលឆេះផុយ
-
សុសបរទ គុណកិរិយា
( ព . ប្រ .) សុសដូចជាបរទស៊ីគ្មានសល់សាច់, សុសសព្វឥតសល់។
-
សុសយ្យា នាមឧទានសព្ទ
ការដេកស្រួល, ការដេកជាសុខ; ដំណេកស្រួល។
-
សុសវែរ នាម
( ប . ព .) បណ្ដុំឃ្លាបញ្ជាដែលធ្វើឱ្យហាដវែរកុំព្យូទ័រដំណើរការត្រួតពិនិត្យមុខងាររបស់ហាដវែរនោះត្រួតពិនិត្យអ្វីដែលកុំព្យូទ័រធ្វើការនិងអាចប្រើប្រាស់វាដើម្បីធ្វើកិច្ចការឬការងារផ្សេងៗ។
-
សុសសព្វ គុណកិរិយា
សព្វអន្លើ
-
សុសសាច់ គុណកិរិយា
សព្វសាច់, មិនសល់សាច់
-
សុសសាយ គុណកិរិយា
សាយសព្វអន្លើ, លេចឮសព្វអន្លើ
-
សុសាន នាម
ទីសម្រាប់បញ្ចុះសពឬទីសម្រាប់ធ្វើឈាបនកិច្ច, ព្រៃខ្មោច ( ស្មសាន )
-
សុសានប្បទេស នាម
ប្រទេសសម្រាប់បញ្ចុះសពឬសម្រាប់ធ្វើឈាបនកិច្ច។
-
សុសានសញ្ញា នាម
សេចក្ដីសម្គាល់ទីណាមួយថាដូចជាស្មសាន ( ដោយមានសង្វេគខ្លាំង )។
-
សុសិក្សា នាម
ការរៀនដោយប្រពៃគឺរៀនដោយយកចិត្តទុកដាក់, ដោយប្រឹងប្រែង
-
សុសេយ្យា នាម
( ម . ព . សុសយ្យា!)។
-
សុស្មិន គុណនាម
ដែលមានកម្ដៅ; មានពន្លឺ; មានតេជះ, មានអំណាច, ក្លាហាន; ហ៊ឹកហ៊ាក់
-
សុស្មី គុណនាម
( ម . ព . សុស្មិន )។
-
សុស្ម័ន នាម
ភ្លើង, កម្ដៅ; ពន្លឺ; អំណាច; សេចក្ដីក្លាហាន
-
សុហ្រឹទ នាម
( ម . ព . សុហ្ឫទ )។
-
សុហ្ឫទ នាម
មិត្រ, សម្លាញ់
-
សុំ កិរិយាសព្ទ
( ព . សា .) សូម
-
សូ នាម
ខ្សែមាសឬប្រាក់មានសណ្ឋានជាច្រវាក់
-
សូក កិរិយាសព្ទ
ឱ្យសំណូក; ឱ្យប្រាក់ឬទ្រព្យរបស់អ្វីទៅគេដោយសម្ងាត់ឱ្យគេអាណិត
-
សូកចិត្ត កិរិយាសព្ទ
ឱ្យសំណូកដើម្បីឱ្យគេសុខចិត្ត។
-
សូកប៉ាន់ កិរិយាសព្ទ
សូករំលែកប្រយោជន៍ខ្លះឱ្យអ្នកទទួលសំណូកគឺសូកអ្នកតូចឱ្យយកសំណូកផ្សេងទៅជូនអ្នកធំ។
-
សូករ នាម
ជ្រូក។
-
សូករន្តកៈ នាម
ថៅឡិង, ឈ្មោះវត្ថពន្ធចង្កេះមួយប្រភេទធ្វើដោយផ្ទាំងសំពត់តូចវែងមានសណ្ឋានស្រដៀងនឹងពោះវៀនជ្រូកសម្រាប់បព្វជិតពុទ្ធសាសនិកក្រវាត់រក្សាបរិមណ្ឌលស្បង់។
-
សូករមទ្ទវៈ នាម
ឈ្មោះម្ហូបមួយប្រភេទធ្វើដោយសាច់ជ្រូកនិងគ្រឿងផ្សំផ្សេងៗដែលជាងមាសឈ្មោះចុន្ទចាត់ចែងថ្វាយព្រះសក្យមុនីសព្វញ្ញុពុទ្ធ, ជាព្រះស្ងោយចុងក្រោយបំផុតរបស់ព្រះអង្គ, ទ្រង់សោយព្រះស្ងោយនេះហើយក៏ចាប់មានអាពាធជាទម្ងន់ព្រះអង្គចូលបរិនិញ្វនក្នុងថ្ងៃនោះ។សូករមទ្ទវៈនេះអ្នកប្រាជ្ញពួកខ្លះប្រែជា " ផ្សិត ", ថាជាឈ្មោះផ្សិតមួយប្រភេទដែលជ្រូកចូលចិត្តស៊ី, អ្នកប្រាជ្ញពួកនេះកាន់យកសេចក្ដីថាព្រះសក្យមុនីទ្រង់ចូលបរិនិញ្វនដោយបណ្ដាលអំពើអាពាធពុលផ្សិតជាម្ហូបដែលចុន្ទចាត់ចែងថ្វាយ។
-
សូករមំសំ នាម
( ម . ព . សូករមំសៈ )។
-
សូករមំសៈ នាម
សាច់ជ្រូក ( ព . គ .)។
-
សូករិក កិរិយាសព្ទ
កម្ម, អំពើរបស់អ្នកពិឃាតជ្រូក។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។