វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 120 / 204
-
សុល្កាធីន នាម
( ម . ព . សុង្កាធីនក្នុងសុង្ក )។
-
សុលៗ ឧទានសព្ទ
សូរឮដោយត្រសុលឬអាការត្រសុលចូលបន្តិចៗ ( ដូចយ៉ាងស្រមោចចូលត្រចៀកជាដើម )
-
សុវចៈ គុណនាម
( ម . ព . សុពចៈ )។
-
សុវណ្ណ នាម
មាស។
-
សុវណ្ណការ នាម
ជាងមាស។
-
សុវណ្ណការិកា នាម
( ម . ព . សុវណ្ណការ។
-
សុវណ្ណកោដ្ឋ នាម
កោដ្ឋមាស។
-
សុវណ្ណបដ្ដ នាម
ក្នុងច្បាប់រាជសព្ទខ្មែរថាដំបារមាសដែលចារឹកអក្សរតាំងព្រះបរមនាមក្សត្រិយ៍ទ្រង់រាជ្យឬតាំងព្រះនាមក្សត្រិយ៍ថ្នាក់បន្ទាប់ចុះមករហូតដល់ទីសម្ដេចព្រះសង្ឃរាជ។
-
សុវណ្ណប័ដ នាម
ដំបារមាស។
-
សុវណ្ណព័ណ៌ នាម
សម្បុរមាស; សម្បុរដូចមាស។
-
សុវណ្ណភាជន៍ នាម
ភាជន៍មាស, ចានមាស។
-
សុវណ្ណភិង្គារ នាម
កុណ្ឌីមាស, ទីកោមាស។
-
សុវណ្ណមាលា នាម
កម្រងផ្កាមាស, ខ្សែមាស
-
សុវណ្ណម័យ គុណនាម
ដែលធ្វើដោយមាស, ដែលយកមាសធ្វើ។
-
សុវណ្ណរស នាម
ទឹកមាស។
-
សុវណ្ណវិចិត្រ គុណនាម
ដែលវិចិត្រដោយមាស។
-
សុវណ្ណសិវិកា នាម
វមាស, វទឹបមាស។
-
សុវណ្ណាយតនៈ នាម
កន្លែងកើតមាសឬអណ្ដូងមាស។
-
សុវត្ថិ នាម
សួស្ដី។
-
សុវត្ថិភាព នាម
ការមានសួស្ដី, ការប្រកបដោយសេចក្ដីសុខ
-
សុវត្ថិសុខ នាម
សុខសួស្ដី, ការប្រកបដោយសេចក្ដីសុខពុំមានភយន្តរាយ។
-
សុវសនភាព នាមឧទានសព្ទ
ការនៅស្រួល, ការនៅជាសុខ, ការនៅសុខសប្បាយ។
-
សុវសនំ ឧទានសព្ទ
( ម . ព . សុវសនភាព!)។
-
សុវាសិត គុណនាម
ដែលអប់រំល្អ
-
សុវិចិត្រ គុណនាម
ដែលវិចិត្រល្អ
-
សុវិជាត គុណនាម
ដែលកើតល្អ, ដែលប្រសូតងាយ។
-
សុវិជ្ជា នាម
វិជ្ជាល្អ, ចំណេះដែលយោងអាត្មាឱ្យបានទ្រព្យធនបុណ្យស័ក្ដិសុខចម្រើន
-
សុវិធា នាម
ការសម្រួលការស្រុះស្រួល។
-
សុវិសុទ្ធិ នាម
បរិសុទ្ធិល្អ, សេចក្ដីស្អាតវិសេស។
-
សុវុឌ្ឍិកម្ម នាម
ការធ្វើឱ្យមានសេចក្ដីចម្រើនសេចក្ដីចម្រើនខាងល្អការធ្វើឱ្យបានប្រសើរ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។