វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 119 / 204
-
សុរិយោទ័យ នាម
ថ្ងៃរះ ( អរុណោទ័យ )។
-
សុរិយ័ន នាម
ព្រះអាទិត្យ ( ពាក្យសម្រួលតាមសម្ផស្សកាព្យសម្រាប់ប្រើតែក្នុងកាព្យ )។
-
សុរិល នាម
( ម . ព . សរិល )។
-
សុរុម្មត្តកៈ នាម
ឆ្កួតស្រា។
-
សុរូប នាមគុណនាម
( រូបល្អ; ដែលមានរូបល្អ។
-
សុរូបា នាមគុណនាម
( ម . ព . សុរូប )។
-
សុរេន្ទ្រ នាម
( ម . ព . សុរិន្ទ )។
-
សុល កិរិយាសព្ទ
រុកថ្នមៗចូលតាមប្រហោងចង្អៀត; ញាត់បញ្ចូលតាមទ្វារបាត
-
សុលក្ខណា នាម
( ម . ព . សុលក្ខណៈ )។
-
សុលក្ខណៈ គុណនាម
ដែលមានលក្ខណៈល្អ
-
សុលក្ខណ៍ នាម
( ម . ព . សុលក្ខណៈ )។
-
សុលក្សណ៍ នាម
( ម . ព . សុលក្ខណៈ )។
-
សុលភ គុណនាម
ដែលបានដោយងាយ, ដែលងាយបាន។
-
សុលភទ្រព្យ នាម
ទ្រព្យដែលបានដោយងាយ។
-
សុលភធន នាម
( ម . ព . សុលភទ្រព្យ )។
-
សុលភភណ្ឌ នាម
របស់ឬអីវ៉ាន់ដែលងាយបាន។
-
សុលភវត្ថុ នាម
វត្ថុឬអ្វីៗដែលបានដោយងាយ។
-
សុលភសម្បត្តិ នាម
សម្បត្តិដែលងាយបាន។
-
សុលស្ទីស នាម
( ភូមិ .) ពេលវេលាដែលព្រះអាទិត្យស្ថិតនៅលើហ្សេនីតត្រង់ខ្សែត្រូពិកនិងពេលវេលាដែលព្រះអាទិត្យស្ថិតនៅលើហ្សេនីតត្រង់ខ្សែត្រូពិកខាងត្បូងដែលក្នុងពេលនោះរស្មីព្រះអាទិត្យមានកម្រិតក្ដៅបំផុតនិងពេលថ្ងៃមានរយៈពេលវែងបំផុតនៅថ្ងៃទី២១ឬ២២ខែធ្នូហៅថាសុលស្ទីសខែធ្នូ ( នៅអឌ្ឍគោលខាងត្បូង )។
-
សុលស្ទីសធ្នូ នាម
( ភូមិ .) សុលស្ទីសនៅអឌ្ឍគោលខាងត្បូងពេលដែលរស្មីព្រះអាទិត្យមានកម្រិតក្ដៅបំផុតនិងពេលថ្ងៃមានរយៈពេលវែងបំផុតនៅថ្ងៃទី២១ឬ២២ខែធ្នូ។
-
សុលស្ទីសមិថុនា នាម
( ភូមិ .) សុលស្ទីសនៅអឌ្ឍគោលខាងជើងពេលដែលរស្មីព្រះអាទិត្យមានកម្រិតក្ដៅបំផុតនិងពេលថ្ងៃមានរយៈពេលវែងបំផុតនៅថ្ងៃទី២១ឬ២២ខែមិថុនា។
-
សុលាល័យ នាម
ពាក្យប្រើក្លាយមកពីសុរាល័យ។
-
សុល័ក្ខណ៍ គុណនាម
( ម . ព . សុលក្ខណៈ )។
-
សុល័ក្សណ៍ គុណនាម
( ម . ព . សុលក្ខណៈ )។
-
សុល្ក នាម
សួយ; ពន្ធ; ភាស៊ី។
-
សុល្កគ្រាហិន នាម
( ម . ព . សុង្កគ្គាហី )។
-
សុល្កបុរស នាម
( ម . ព . សុល្កគ្រាហិន )។
-
សុល្កមន្ទីរ នាម
( ម . ព . សុង្កមន្ទីរ )។
-
សុល្កស្ថាន នាម
( ម . ព . សុង្កដ្ឋាន )។
-
សុល្កាករ នាម
( ម . ព . សុង្កាករ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។