វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 117 / 204
-
សុរាគារ នាម
( ម . ព . សុរាគ្រឹះ )។
-
សុរាគ្រឹះ នាម
ផ្ទះឬរោងលក់សុរា; រោងបិតស្រា។
-
សុរាង្គនា នាម
( ម . ព . សុរស្ត្រី )។
-
សុរាចាដិ នាម
ពាងឬឪទឹនដាក់សុរា។
-
សុរាជីព នាម
ការចិញ្ចឹមជីវិតដោយរបរបិតសុរាឬលក់សុរា។
-
សុរាជីវិន នាម
អ្នកធ្វើរបរបិតសុរាឬលក់សុរា។
-
សុរាជីវិនី នាម
( ម . ព . សុរាជីវិន )។
-
សុរាជីវី នាម
( ម . ព . សុរាជីវិន )។
-
សុរាជីវៈ នាម
( ម . ព . សុរាជីព )។
-
សុរាទាន នាម
ការឱ្យសុរាជាទាន ( ព . ពុ .) ថាឥតបានបុណ្យ។
-
សុរាទោស នាម
ទោសកើតអំពីផឹកសុរា។
-
សុរាទ្រិ នាម
ភ្នំព្រះសុមេរុ៍។
-
សុរាធិបតី នាម
( ម . ព . សុរបតី )។
-
សុរានុភាព នាម
អានុភាពនៃទេវតា។
-
សុរាបាន នាម
ការផឹកសុរា។
-
សុរាបានក នាម
អ្នកផឹកសុរា។
-
សុរាបានដ្ឋាន នាម
ទីសម្រាប់ផឹកសុរា, ទីប្រជុំផឹកស្រា។
-
សុរាបានិកា នាម
( ម . ព . សុរាបានក )។
-
សុរាភាជនៈ នាម
ប្រដាប់ដាក់សុរា ( មានដប, ពាង, ធុងជាដើម )។
-
សុរាភាជន៍ នាម
( ម . ព . សុរាភាជនៈ )។
-
សុរាមត្ត គុណនាមនាម
ដែលស្រវឹងស្រា; អ្នកស្រវឹងស្រា។
-
សុរាមត្តា នាម
( ម . ព . សុរាមត្ត )។
-
សុរាមទៈ នាម
ដំណើរស្រវឹងស្រា។
-
សុរាមេរ័យ នាម
សុរានិងមេរ័យ ( ស្រាបិតនិងស្រាត្រាំ )។
-
សុរាយុធ នាម
អាវុធទេវតា។
-
សុរារក្ខក៍ នាម
ទេពតាអ្នករក្សាឋានលំនៅរបស់ខ្លួនមានខ្លោងទ្វារព្រះរាជវាំងជាដើម, ព្រមទាំងរក្សាមនុស្សជាម្ចាស់ទីនោះផង
-
សុរាល័យ នាម
ឋានសួគ៌; ប្រាសាទឬរោងជាដើមដែលសន្មតថាជាលំនៅនៃទេវតា ( ប្រើក្លាយជាសុលាល័យក៏មាន )។
-
សុរាវុធ នាម
( ម . ព . សុរាយុធ )។
-
សុរាសោណ្ឌ នាម
អ្នកជាប់ស្រា, អ្នកញៀនស្រា; អ្នកលេងស៊ីផឹក; មនុស្សស្រវឹងខួប។
-
សុរាស្រ័យ នាម
ភ្នំព្រះសុមេរុ៍។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។