វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 115 / 204
-
សុភិក្ខសម័យ នាម
( ម . ព . សុភិក្ខកាល )។
-
សុភិក្ស គុណនាម
( ម . ព . សុភិក្ខ )។
-
សុភោជន នាមឧទានសព្ទ
ភោជនល្អ, ភោជនឆ្ងាញ់
-
សុភោជន៍ នាម
( ម . ព . សុភោជន )។
-
សុភំ ប.
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យសុភាពថាសុភំសុភាពសុភាពស្រួលបួល, សុភាពសមរម្យ
-
សុភំសុភាព គុណនាម
ដែលមានភាវៈល្អ, ទន់ភ្លន់, រាបទាប, សុភាពល្អ, សុភាពស្រួលបួល, សុភាពសមរម្យ
-
សុភ័គ គុណនាម
ដែលរុងរឿង, ល្អ; ជាទីគាប់ចិត្ត, គួរឱ្យស្រឡាញ់, មានលាភ, សម្បូណ៌, មានសេចក្ដីចម្រើន, មានសេចក្ដីសុខសប្បាយ។
-
សុមនា នាម
ម្លិះរួត
-
សុមនាបុស្ប នាម
ផ្កាម្លិះរួត
-
សុមាលី គុណនាមនាម
ដែលមានផ្កាកម្រងល្អឬអ្នកដែលមានផ្កាកម្រងល្អ។
-
សុមិត្រាទេវី នាម
ឈ្មោះព្រះនាងទេវីជាមាតារបស់ព្រះរាមនិងព្រះលក្ស្មណ៍, ហើយជាភរិយារបស់ព្រះបាទទសរថ ( នៅក្នុងរឿងរាមាយណៈ )។
-
សុមេធ នាម
អ្នកមានប្រាជ្ញាល្អ, អ្នកមានប្រាជ្ញាអាចកម្ចាត់កិលេសបាន; អ្នកប្រាជ្ញខាងគតិធម៌។
-
សុមេធកុលធីតា នាម
( ម . ព . សុមេធកុលបុត្ត )។
-
សុមេធកុលបុត្ត នាម
កុលបុត្តអ្នកមានសុមេធា
-
សុមេធបណ្ឌិត នាម
បណ្ឌិតអ្នកមានប្រាជ្ញាអាចកម្ចាត់កិលេសបាន, ពុទ្ធាទិបណ្ឌិត។
-
សុមេធា នាម
ប្រាជ្ញាល្អ, ប្រាជ្ញាដែលអាចកម្ចាត់កិលេសបាន។
-
សុមេរុ នាម
ឈ្មោះភ្នំមួយធំខ្ពស់ចម្បងជាទីតាំងនៃត្រៃត្រិង្សសួគ៌ដែលជាឋានរបស់ព្រះឥន្ទ្រ។ពាក្យថានេរុ, មេរុ, សិនេរុ, តិទិវាធរ, សុរគិរី, សុរាទ្រិ, សុរាស្រ័យសុទ្ធតែជាឈ្មោះរបស់ភ្នំនេះឯងប៉ុន្តែខ្មែរប្រើពាក្យសុមេរុឬសុមេរុ៍ជាង
-
សុមេរុ៍ នាម
( ម . ព . សុមេរុ )។
-
សុយមម៉ុយ គុណនាម
( ម . ព . សុយម៉ុយ )។
-
សុយម៉ុយ គុណនាម
ស្រមុយក្រៃពេក; ដែលមានពុកមាត់ពុកចង្កាស្មុយ
-
សុយម៉េៈ គុណនាម
( ព . សា .) សុញ្ញ, សូន្យ, ឃែត, មោឃ, មោឃៈ, ឥតបានការ, ឥតកើតជាការអ្វីសូម្បីតិចតួច
-
សុយម៉េៈក្ដាមប្រៃ គុណនាម
( ម . ព . សុយម៉េៈ ´ ជ្រក់ស្ពៃ )។
-
សុយម៉េៈជ្រក់ស្ពៃ គុណនាម
ឃែតទទេឥតបានការអ្វី ( ពាក្យសាមញ្ញនៃអ្នកស្រុកក្រៅជនបទនិយាយតាមទម្លាប់ដោយស្និទ្ធស្នាលណាស់ )។
-
សុយម៉េៈទំពាំងត្រាំ គុណនាម
( ម . ព . សុយម៉េៈ ´ ជ្រក់ស្ពៃ )។
-
សុយាត្រា នាម
ការទៅដោយស្រួល, ដំណើរទៅស្រួល, ការដើរដំណើរស្រួល។ពាក្យប្រើដោយសន្មតិ ( តាមសម័យនិយម ) សម្រាប់ឱ្យពរដល់អ្នកដែលរៀបចេញដំណើរទៅកាន់ទីឆ្ងាយ
-
សុរ នាម
ទេវតា។
-
សុរកុល នាម
រោងឬអាស្រមប្រតិស្ឋានទេវរូប។
-
សុរក្ខា នាម
ការរក្សាដោយប្រពៃ, ការថែទាំដោយប្រយ័ត្ន
-
សុរក្រឹត គុណនាម
ដែលកើតអំពីទេវតាធ្វើ, ដែលទេវតានិម្មិត
-
សុរក្សា នាម
( ម . ព . សុរក្ខា )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។