វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 114 / 204
-
សុភរបុគ្គល នាម
បុគ្គលដែលគេស្រណុកចិញ្ចឹម, អ្នកមិនរើសអើង។
-
សុភរបុត្ត នាម
បុត្រដែលមាតាបិតាស្រណុកចិញ្ចឹម។
-
សុភរបុត្រ នាម
( ម . ព . សុភរបុត្ត )។
-
សុភរភាព នាម
ភាពជាអ្នកងាយចិញ្ចឹម។
-
សុភល័ក្ខណ៍ នាម
លក្ខណៈល្អ។
-
សុភល័ក្សណ៍ នាម
( ម . ព . សុភល័ក្ខណ៍ )។
-
សុភសម័យ នាម
( ម . ព . សុភកាល )។
-
សុភអក្សរ នាម
អក្សរល្អ។
-
សុភអក្សរសាសន៍ នាម
សំបុត្រឥស្សរជនអ្នកគ្រងប្រទេសរាជដែលមានអំណាចដូចក្សត្រិយ៍គ្រងរាជ្យប្រើចេញទៅប្រទេសដទៃ។
-
សុភា នាម
អ្នកពិភាក្សាក្ដី។
-
សុភាង្គ នាម
( ម . ព . សុភង្គ )។
-
សុភាចារបុរស នាម
( ម . ព . សុភានិងចារបុរស )។
-
សុភាតុលាការ នាម
( ម . ព . សុភានិងតុលាការ )។
-
សុភានុបស្សិនី នាម
( ម . ព . សុភានុបស្សី )។
-
សុភានុបស្សី នាម
អ្នកដែលសម្លឹងរំពឹងឃើញរូបកាយថាល្អ។
-
សុភាព គុណនាម
ទន់ភ្លន់, រាបទាប, រៀបរយ; ដែលមានឫកពារៀបរយ, ចុះបែបបទ, ស្លូតបូត
-
សុភាពរាបសា នាម
ភាវៈល្អ, ទន់ភ្លន់, រម្យទម, រៀបរយ, រាបទាប, ស្លូតបូត, ចុះបែបបទ, ស្រគត់ស្រគំ
-
សុភាវធម៌ នាម
ឥរិយាបថស្របទៅតាមក្រិត្យក្រមច្បាប់វិន័យអប់រំដែលនាំឱ្យមនុស្សស្ថិតក្នុងភាពល្អប្រពៃ
-
សុភាវនីយ នាម
ភាពដែលនាំឱ្យមានបែបបទល្អរៀបរយល្អសមរម្យ។
-
សុភាសិត នាម
ពាក្យពីរោះ, ពាក្យត្រូវ, ឱវាទត្រឹមត្រូវ ( ដែលមានប្រយោជន៍គួររៀនគួរស្ដាប់ )
-
សុភាសិតកថា នាម
( ម . ព . សុភាសិតវាចា )។
-
សុភាសិតគាថា នាម
គាថាឬកម្រងសុភាសិត, ពាក្យកាព្យសុភាសិត។
-
សុភាសិតវលី នាម
( ម . ព . សុភាសិតគាថា )។
-
សុភាសិតវាចា នាម
សម្ដីល្អ, សម្ដីត្រូវ។
-
សុភាសិតវាទិន នាម
អ្នកដែលពេញចិត្តនិយាយតែពាក្យត្រឹមត្រូវ; អ្នកដែលច្រើននិយាយអាងសុភាសិត។
-
សុភាសិតវាទិនី នាម
( ម . ព . សុភាសិតវាទិន )។
-
សុភាសិតវាទី នាម
( ម . ព . សុភាសិតវាទិន )។
-
សុភាសិតោវាទ នាម
ឱវាទជាសុភាសិត, ឱវាទត្រឹមត្រូវ។
-
សុភិក្ខ គុណនាម
ដែលមានបាយងាយគឺដែលសម្បូណ៌ភោជនាហារ
-
សុភិក្ខកាល នាម
កាលឬសម័យដែលសម្បូណ៌ភោជនាហារ, គ្រាសម្បូណ៌ស្រូវអង្ករ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។