វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 113 / 204
-
សុផល គុណនាម
ដែលមានផ្លែល្អ
-
សុពចជាតិកា នាម
( ម . ព . សុពចជាតិកៈ )។
-
សុពចជាតិកៈ នាម
អ្នកដែលគេងាយស្ដីប្រដៅ។
-
សុពចមិត្ត នាម
មិត្រដែលស្ដីថាឱ្យទៅស្ដាប់ពាក្យ, មិត្រងាយស្ដីប្រដៅ។
-
សុពចមិត្រ នាម
( ម . ព . សុពចមិត្ត )។
-
សុពចៈ គុណនាម
ដែលស្ដីប្រដៅងាយ, ដែលស្រណុកស្ដីប្រដៅ; ដែលងាយយកពាក្យ
-
សុពណ៌ នាម
មាស។
-
សុពលកម្ម នាម
ការធ្វើឱ្យបានការការប្រកាសថាបានការ។
-
សុពលភាព នាម
( ច្ប .) រយៈពេលកំណត់ថាឯកសារណាមួយនៅមានតម្លៃតាមផ្លូវច្បាប់ឬទំនិញណាមួយនៅអាចប្រើប្រាស់បាន
-
សុព័ណ៌ នាម
( ម . ព . សុពណ៌ )។
-
សុព័ណ៌បាទុក នាម
ទ្រនាប់ជើងមាស; ( រ . ស .)
-
សុព័ណ៌បាទុកា នាម
( ម . ព . សុព័ណ៌បាទុក )។
-
សុព័ណ៌ភាជន៍ នាម
ភាជន៍មាស។
-
សុព័ណ៌ភ្រឹង្គារ នាម
កុណ្ឌីមាស។
-
សុព័ណ៌មាលា នាម
កម្រងផ្កាមាស; ខ្សែមាស។
-
សុភ គុណនាម
ល្អ, ប្រពៃ; ស្អាត, ឥតមានហ្មង; សម, សមរម្យ; ដែលគួរស្រឡាញ់, គួរចាប់ចិត្ត; មានសិទ្ធិជោគ; មានសិរី, មានសួស្ដី; មានលាភ; មានសេចក្ដីសុខ; មានសេចក្ដីចម្រើន; ដែលឱ្យគុណ, ឱ្យសម្រេចប្រយោជន៍គ្រប់យ៉ាង។
-
សុភកថា នាម
សម្ដីដែលនាំឱ្យមានសេចក្ដីចម្រើន; ពាក្យឱ្យពរ។
-
សុភកម្ម នាម
អំពើល្អ។
-
សុភករ គុណនាមនាម
ដែលធ្វើឱ្យមានសេចក្ដីចម្រើន; អ្នកធ្វើឱ្យកើតសេចក្ដីចម្រើន។
-
សុភកាល នាម
កាលឬសម័យល្អ, វេលាល្អ។
-
សុភង្គ នាមគុណនាម
រូបល្អ; មានរូបល្អ។
-
សុភទិន នាម
ថ្ងៃល្អ, ថ្ងៃជា។
-
សុភនិច្ឆ័យ នាម
ការចាប់អារម្មណ៍ល្អ, ការរិះគិតល្អ, គំនិតត្រឹមត្រូវ
-
សុភនិមិត្ត នាម
និមិត្តល្អ; សេចក្ដីសម្គាល់ឬសង្កេតឃើញថាល្អ, ថាសមរម្យ។
-
សុភនិស្ច័យ នាម
( ម . ព . សុភនិច្ឆ័យ )។
-
សុភផល នាម
ផលល្អ។
-
សុភមង្គល នាម
មង្គលល្អ; គ្រោះល្អ។
-
សុភមស្តុ ឧទានសព្ទ
សួស្ដីចូរមាន! ( សូមឱ្យមានសួស្ដី! ឬសូមឱ្យមានសិទ្ធិជោគ!)។
-
សុភរ គុណនាម
ដែលងាយចិញ្ចឹម, ដែលគេស្រណុកចិញ្ចឹម។
-
សុភរតា នាម
( ម . ព . សុភរភាព )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។