វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 112 / 204
-
សុន្ទរវាទិន នាម
អ្នកដែលមានសំដីពីរោះ។
-
សុន្ទរវាទិនី នាម
( ម . ព . សុន្ទរវាទិន )។
-
សុន្ទរវាទី នាម
( ម . ព . សុន្ទរវាទិន )។
-
សុន្ទរសម្បត្តិ នាម
សម្បត្តិល្អ; សម្បត្តិរបស់អ្នកល្អ ( ការប្រព្រឹត្តល្អ )។
-
សុន្ទរសូបៈ នាម
សម្លឆ្ងាញ់។
-
សុន្ទរី នាម
ស្ត្រី; នាងមានលំអ, នាងឆើតឆោម។
-
សុន្ទរោកាស នាម
ឱកាសល្អ។
-
សុន្ទរោវាទ នាម
ឱវាទល្អ, ដំបូន្មានត្រូវ។
-
សុន្ទរ៍ទាន នាម
ទានល្អគឺអំណោយដែលគេឱ្យដោយប្រពៃ
-
សុបណ្ណ នាម
គ្រុឌ។
-
សុបណ្ណមាតា នាម
មេគ្រុឌ។
-
សុបណ្ណរាជ នាម
ស្ដេចគ្រុឌ។
-
សុបប្រឡុប គុណនាម
ដែលយុលស្លុបខ្លាំង, ដែលស្លុបទាបចុះក្រោម
-
សុបសៅ កិរិយាសព្ទគុណកិរិយា
ជ្រប់មុខចុះឬសំកុកសំកុលដោយកើតទុក្ខព្រួយចិត្តខ្លាំង, ជ្រប់ជ្រៅ
-
សុបិន នាម
ការដេកលក់។ប្រើសំដៅសេចក្ដីថា " ការយល់សប្ដិឃើញ "
-
សុបិននិមិត្ត នាម
ការយល់សប្ដិឃើញមានទំនងជាគ្រឿងសង្កេតបាន ( ថានឹងមានហេតុអាក្រក់ឬល្អ )។
-
សុប្បថ នាម
ផ្លូវល្អ, ផ្លូវស្រួលទៅមក; ការប្រព្រឹត្តត្រូវតាមគន្លងធម៌, គន្លងឬលំអានធម៌ត្រឹមត្រូវ។
-
សុប្បភាត គុណនាម
ដែលរះភ្លឺច្បាស់ពីទិសបូព៌
-
សុប្បភាតកាល នាម
ពេលថ្ងៃរះ ( ដែរ )។
-
សុប្បភាតសម័យ នាម
( ម . ព . សុប្បភាតកាល )។
-
សុប្បភាតសុវត្ថិ នាម
អរុណសុវត្ថិ! ឬអរុណសួស្ដី!។
-
សុប្រកាស គុណនាម
ដែលជាក់ស្ដែង, ប្រាកដ, ច្បាស់លាស់; ភ្លឺច្បាស់, ត្រចះ, រុងរឿងចិញ្ចាច
-
សុប្រភាត នាម
( ម . ព . សុប្បភាត )។
-
សុប្រភាតសម័យ នាម
( ម . ព . សុប្បភាតកាល )។
-
សុប្រភាតសួស្ដី នាម
( ម . ព . សុប្បភាតសុវត្ថិ!)។
-
សុប្រភាព នាម
អំណាចធំដុំ, តេជះខ្លាំង។
-
សុប្រយោគ នាម
សេចក្ដីឈ្លាសវៃ; ការស្ទាត់ជំនាញ
-
សុប្រាត នាម
វេលាព្រឹកល្អ ( ប្រើជាសុប្រាតកាលឬសម័យក៏បាន, អ . ថ . - តៈ -)។
-
សុប្រាតសុវត្ថិ ឧទានសព្ទ
សួស្ដីក្នុងវេលាព្រឹកល្អ! ( ពាក្យឱ្យពរឬគំនាប់គ្នាក្នុងវេលាព្រឹក ), ប្រើត្រឹមតែសុប្រាត! ប៉ុណ្ណេះក៏បាន។
-
សុប្រាតសួស្ដី ឧទានសព្ទ
( ម . ព . សុប្រាតសុវត្ថិ!)។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។