វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 111 / 204
-
សុធាម័យ គុណនាម
ដែលធ្វើដោយកំបោរឬដោយបាយអ
-
សុធារស នាម
រសទិព្យ, ទឹកទិព្យ។
-
សុធាសិនី នាម
ទេវតាស្រី ( ទេវធីតា )។
-
សុធាសិន្ធុ នាម
សមុទ្រទិព្យ ( មេឃ, ពពក )។
-
សុធាសី នាម
អ្នកបរិភោគអាហារទិព្យ ( ទេវតា )។
-
សុធី នាម
ប្រាជ្ញា; សេចក្ដីឈ្លាស; ការយល់ជាក់; អ្នកប្រាជ្ញ។
-
សុធីរ គុណនាម
ដែលមានគំនិតរឹងប៉ឹងឬខ្ជាប់ខ្ជួន។
-
សុធីរា នាម
( ម . ព . សុធីរ )។
-
សុនក នាម
ឆ្កែ ( ឈ្មោល )។
-
សុនករាជ
ឆ្កែរបស់ព្រះរាជា។
-
សុនខី នាម
ឆ្កែញី, មេឆ្កែប្រើជា ( ព . ខ្ព .)។
-
សុនត្រុន គុណកិរិយាគុណនាម
ត្រុនៗ, តត្រុន; ត្រេះត្រះ; ប្រុនៗ
-
សុនន្ទា នាម
នាមជាយាម្នាក់របស់ព្រះឥន្ទ្រ។
-
សុនី នាម
( ម . ព . សុនខី )។
-
សុនីតិ នាម
ច្បាប់ល្អ, ច្បាប់មានលក្ខណប្បញ្ញត្តិត្រឹមត្រូវ; ការប្រព្រឹត្តល្អ; មារយាទឬសណ្ដាប់ធ្នាប់ល្អ។
-
សុនីតិភាព នាម
បែបបទនៃការប្រព្រឹត្តល្អ ...។
-
សុន្ទរ គុណនាម
ល្អ, ប្រពៃ; ពីរោះ, ដែលគួរចង់ឮគួរចង់ស្ដាប់, ពីរោះចាប់ចិត្ត; ដែលគួរស្រឡាញ់; គួររីករាយ។
-
សុន្ទរកថា នាម
សម្ដីពីរោះ, សម្ដីគួរចង់ស្ដាប់។
-
សុន្ទរកម្ម នាម
អំពើល្អ; ការងារល្អ។
-
សុន្ទរពាក្យ នាម
( ម . ព . សុន្ទរកថា )។
-
សុន្ទរពេចន៍ នាម
( ម . ព . សុន្ទរកថា )។
-
សុន្ទរភាព នាម
ភាពល្អ, សេចក្ដីល្អ។
-
សុន្ទរមតិ នាម
គំនិតត្រូវ។
-
សុន្ទរយាត្រា នាម
ដំណើរល្អ, ដំណើរមានសុខស្រួល។
-
សុន្ទរយាន នាម
យានល្អ, យានស្រួលជិះ។
-
សុន្ទររស នាម
( អ . សិ .) តម្លៃដែលមាននៅក្នុងអត្ថបទអក្សរសិល្ប៍ដោយកវីអ្នកនិពន្ធចេះពណ៌នារូបភាពលក្ខណៈសកម្មភាពនៃតួអង្គដំណើររឿងធម្មជាតិឱ្យឃើញលក្ខណៈល្អត្រឹមត្រូវតាមការពិតឬរូបលក្ខណៈពិតធ្វើឱ្យអ្នកអានអ្នកស្ដាប់ពេញចិត្ត
-
សុន្ទរលក្ខណ៍ នាម
លក្ខណៈល្អ។
-
សុន្ទរលក្សណ៍ នាម
( ម . ព . សុន្ទរលក្ខណ៍ )។
-
សុន្ទរវាចា នាម
ពាក្យពីរោះ។
-
សុន្ទរវាទ នាម
( ម . ព . សុន្ទរវាចា )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។