វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 110 / 204
-
សុទ្ធិមន្តីល
( ម . ព . សុទ្ធិមន្ត។
-
សុទ្ធោទ នាម
ទឹកសុទ្ធ; ទឹកស្អាត; ទឹកសម្រាំង, ទឹកតម្រង, សុទ្ធរស។
-
សុទ្ធោទក នាម
( ម . ព . សុទ្ធោទ )។
-
សុទ្ធោទនិ នាម
បុត្រនៃព្រះបាទសុទ្ធោទនៈ ( ព្រះសក្យមុនីសព្វញ្ញុពុទ្ធ )។
-
សុទ្ធោទនៈ នាម
បាយសុទ្ធឬបាយស។
-
សុទ្ធោទន៍ នាម
( ម . ព . សុទ្ធោទនៈ )។
-
សុធម៌ នាម
( ម . ព . សុធម្ម )។
-
សុធម្ម នាម
ធម៌ឬច្បាប់ត្រឹមត្រូវ, យុត្តិធម៌។
-
សុធម្មា នាម
នាមជាយាម្នាក់របស់ព្រះឥន្ទ្រ ( ព្រះឥន្ទ្រមានជាយាធំ៤នាក់គឺនាងសុធម្មា, សុនន្ទា, សុចិត្តា, សុជាតា )។
-
សុធម្មាធិបតី នាម
ឋានន្តរសមណស័ក្ដិសម្រាប់ព្រះសង្ឃនាយកឬជួនកាលជាព្រះសង្ឃរាជខាងគណៈធម្មយុត្តិកនិកាយក្នុងប្រទេសកម្ពុជា
-
សុធា គុណនាម
ស្អាត; បរិសុទ្ធ; ត្រចះ; ផូរផង់។
-
សុធាករ នាម
ព្រះចន្ទ្រ។
-
សុធាការ នាម
អ្នកដុតកំបោរ; ជាងកំបោរ, ជាងបាយអ។
-
សុធាការិកា នាម
( ម . ព . សុធាការ )។
-
សុធាគារ នាម
ផ្ទះឥដ្ឋ, ផ្ទះថ្ម។
-
សុធាគ្រឹះ នាម
( ម . ព . សុធាគារ )។
-
សុធាជីវិន នាម
ជាងកំបោរ, ជាងបាយអ, ជាងរៀបឥដ្ឋ។
-
សុធាជីវិនី នាម
( ម . ព . សុធាជីវិន )។
-
សុធាជីវី នាម
( ម . ព . សុធាជីវិន )។
-
សុធាធារ នាម
( ម . ព . សុធាករ )។
-
សុធានិធិ នាម
( ម . ព . សុធាករ )។
-
សុធាបរិកម្ម នាម
ការលាបឬបោកកំបោរ។
-
សុធាបិណ្ឌ នាម
ដុំកំបោរ, ដុំបាយអ។
-
សុធាភពន៍ នាម
( ម . ព . សុធាគ្រឹះ )។
-
សុធាភុជ នាម
អ្នកបរិភោគអាហារទិព្យ ( ទេវតា )។
-
សុធាភោគិនី នាម
ទេវតាស្រី ( ទេវធីតា )។
-
សុធាភោគី នាម
( ម . ព . សុធាភុជ )។
-
សុធាភោជន នាម
ភោជនទិព្យ។
-
សុធាភោជន៍ នាម
( ម . ព . សុធាភោជន )។
-
សុធាមត្តិកា នាម
បាយអ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។