វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 11 / 204
-
សង្ឃគណៈ នាម
ក្រុមនៃភិក្ខុសង្ឃ។
-
សង្ឃគតទាន នាម
ទានដែលបង្អោនទៅចំពោះសង្ឃគឺទានដែលទាយកប្រគេនចំពោះសង្ឃ។
-
សង្ឃគារវតា នាម
សេចក្ដីគោរពចំពោះសង្ឃ។
-
សង្ឃគុណ នាម
គុណព្រះសង្ឃគឺវត្តប្រតិបត្តិឬសណ្ដាប់ធ្នាប់ល្អវិសេសរបស់ព្រះអរិយសង្ឃ។
-
សង្ឃដកម្ម នាម
ការទង្គិចគ្នាការប៉ះគ្នាការប៉ះទង្គិចគ្នា។
-
សង្ឃដីកា នាម
ដីការបស់សង្ឃ; ដីការបស់ភិក្ខុដែលចេញជាផ្លូវរាជការ; សំបុត្រសម្រាប់សាមណេរក្នុងសម័យបច្ចុប្បន្ននេះកាន់ជាសម្គាល់ខ្លួនទុកដូចជាសំបុត្រឆាយាសម្រាប់ភិក្ខុ ( ប្រើតាមសម័យនិយមរបស់ប្រទេស )។
-
សង្ឃត្ថេរ នាម
ភិក្ខុដែលជាថេរៈក្នុងជំនុំសង្ឃ។
-
សង្ឃត្ថេរៈ នាម
( ម . ព . សង្ឃត្ថេរ )។
-
សង្ឃទាន នាម
ទានដែលទាយកប្រគេនចំពោះសង្ឃ។
-
សង្ឃទាសី នាម
( ម . ព . សង្ឃទាសៈ )។
-
សង្ឃទាសៈ នាម
បុរសឬស្ត្រីដោយប្ដេជ្ញាប្រគល់ខ្លួនជាអ្នកធ្វើការបម្រើសង្ឃហាក់ដូចជាទាសៈឬទាសី។
-
សង្ឃទូត នាម
បម្រើរបស់សង្ឃ, តំណាងសង្ឃ។
-
សង្ឃនវក នាម
ភិក្ខុថ្មីក្នុងសង្ឃគឺភិក្ខុដែលទើបនឹងបួសថ្មីក្នុងជំនុំសង្ឃមួយពួកៗ។
-
សង្ឃនាយក នាម
មហាថេរដែលជាអ្នកដឹកនាំសង្ឃគឺព្រះថេរៈធំដែលជាអ្នកត្រួតត្រាលើសង្ឃទួទៅក្នុងរដ្ឋមួយៗ។
-
សង្ឃបញ្ជា នាម
ពាក្យបង្គាប់ឬពាក្យផ្ដាំផ្ញើរបស់សង្ឃ។
-
សង្ឃបម្រើ នាម
បម្រើរបស់ភិក្ខុសង្ឃ។
-
សង្ឃបរិនាយក នាម
ព្រះថេរៈដែលជាអ្នកត្រួតត្រាលើសង្ឃមួយពួកៗ។
-
សង្ឃបរិភោគ នាម
ការប្រើប្រាស់របស់ក្នុងអំណាចសង្ឃ។
-
សង្ឃបាមោក្ខ នាម
ព្រះថេរៈដែលជាប្រធានឬជាមេរបស់សង្ឃ, មេក្រុមក្នុងវត្តមួយៗឬមេគណក្នុងខែត្រមួយៗ។
-
សង្ឃបិតា នាម
ព្រះមហាថេរដែលទុកដូចជាបិតារបស់សង្ឃ។
-
សង្ឃបូជា នាម
បូជាចំពោះសង្ឃ។
-
សង្ឃប្រណាម នាម
ការបង្អោនកាយវាចាចិត្តថ្វាយបង្គំចំពោះសង្ឃគុណ។
-
សង្ឃភណ្ឌាគារ នាម
ឃ្លាំងដាក់របស់សង្ឃ, ឃ្លាំងសង្ឃ។
-
សង្ឃភត្ត នាម
ភត្តដែលទាយកប្រគេនសំពោះសង្ឃ។
-
សង្ឃភេទ នាម
ការបំបែកសង្ឃ ( ដោយពេញតាមលក្ខណៈវិន័យ )។
-
សង្ឃភេទកៈ នាម
ភិក្ខុអ្នកបំបែកសង្ឃ។
-
សង្ឃមណ្ឌល នាម
ជំនុំសង្ឃ; ភិក្ខុសង្ឃក្នុងប្រទេសឬដែននីមួយ។
-
សង្ឃមាមកៈ នាម
អ្នករាប់អានសង្ឃថាជារបស់ខ្លួន ( អ្នកប្ដេជ្ញាយកសង្ឃរតនៈជាសរណៈ )។
-
សង្ឃមាមិកា នាម
( ម . ព . សង្ឃមាមកៈ )។
-
សង្ឃរតនៈ នាម
រតនៈគឺសង្ឃ, សង្ឃដែលទុកដូចជារតនៈ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។