វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 109 / 204
-
សុទុក្ករកិរិយា នាម
( ម . ព . សុទុក្ករកម្ម )។
-
សុទុក្ករភាព នាម
ភាព, បែប, ដំណើរដែលពិបាកធ្វើជាបំផុត។
-
សុទ្ទី នាម
( ម . ព . សុទ្ទៈ )។
-
សុទ្ទៈ នាម
មនុស្សពូជសូទ្រៈគឺមនុស្សពូជថ្នាក់ទី៤; មនុស្សពូជអ្នកងារ។
-
សុទ្ធ គុណនាម
ដែលជ្រះ, ស្អាត, បរិសុទ្ធ; ត្រឹមត្រូវ; ផូរផង់, ហ្មត់ហ្មង; ស; ឥតមន្ទិល; ឥតលាយ; តែមួយប្រភេទ, តែមួយមុខ; ហ្មត់ចត់
-
សុទ្ធកម្ម នាម
អំពើបរិសុទ្ធ។
-
សុទ្ធចិត្ត នាម
ចិត្តបរិសុទ្ធ; ចិត្តស្មោះស្មើ។
-
សុទ្ធតែ គុណកិរិយា
សុទ្ធឥតលាយឡំ, តែទាំងអស់ឬស្ទើរតែសុទ្ធទាំងអស់
-
សុទ្ធបក្ខ នាម
ខាងខ្នើត។
-
សុទ្ធបក្ស នាម
( ម . ព . សុទ្ធបក្ខ )។
-
សុទ្ធបាសាណបព៌ត នាម
ភ្នំមានតែថ្មសុទ្ធ ( ឥតមានដើមឈើ )។
-
សុទ្ធបំសុបព៌ត នាម
ភ្នំមានតែដីសុទ្ធ។
-
សុទ្ធព័ណ៌ នាម
ព័ណ៌សុទ្ធ; ព័ណ៌ស្អាត, សម្បុរផូរផង់។
-
សុទ្ធភាព នាម
ភាវៈស្អាត; ចិត្តបរិសុទ្ធ។
-
សុទ្ធភោជន នាម
ភោជនស្អាត។
-
សុទ្ធមតិ នាម
គំនិតហ្មត់ចត់។
-
សុទ្ធរស នាម
ទឹកសុទ្ធ; ទឹកស្អាត; ទឹកសម្រាំង។
-
សុទ្ធវណ្ណ នាម
( ម . ព . សុទ្ធព័ណ៌ )។
-
សុទ្ធសាធ នាម
គ្រប់ព្រម, ទាំងគ្រប់
-
សុទ្ធសីល នាម
សីលបរិសុទ្ធ, មារយាទត្រឹមត្រូវ។
-
សុទ្ធសឹងតែ គុណកិរិយា
( ម . ព . សុទ្ធតែ )។
-
សុទ្ធសូន្យ នាម
បរិសុទ្ធស្អាត, ឥតមោះហ្មង
-
សុទ្ធាជីព នាម
ការចិញ្ចឹមជីវិតបរិសុទ្ធឬអ្នកដែលមានការចិញ្ចឹមជីវិតត្រឹមត្រូវ។
-
សុទ្ធាជីវៈ នាម
( ម . ព . សុទ្ធាជីព )។
-
សុទ្ធាវាស នាម
លំនៅរបស់អ្នកបរិសុទ្ធ; ឈ្មោះព្រហ្មលោកជាលំនៅនៃពួកអរិយបុគ្គលជាអនាគាមី
-
សុទ្ធិ នាម
ការជម្រះ, សេចក្ដីស្អាត, បរិសុទ្ធិ; សេចក្ដីហ្មត់ហ្មង; ដំណើរមិនលាយ; សេចក្ដីពិត; សេចក្ដីត្រឹមត្រូវ
-
សុទ្ធិបត្រ នាម
សំបុត្របរិសុទ្ធិគឺសំបុត្រប្រាប់សេចក្ដីសុចរិតរបស់អ្នកកាន់ដើរចេញចូលទៅមក; សំបុត្របើកខែត្រ។
-
សុទ្ធិមតី នាម
( ម . ព . សុទ្ធិមន្ត )។
-
សុទ្ធិមន្ត នាម
អ្នកដែលមានសេចក្ដីបរិសុទ្ធ។
-
សុទ្ធិមន្តី នាម
( ម . ព . សុទ្ធិមន្ត )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។