វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 108 / 204
-
សុញ្ញាគារ នាម
ផ្ទះទំនេរ; ផ្ទះស្ងាត់។
-
សុញ្ញោ កិរិយាសព្ទគុណនាម
សូន្យ, ទទេ; ទាល់គំនិត; ទាល់ប៉ុច; ស្រុញត្រឹមប៉ុណ្ណោះ, ទៅទៀតពុំរួច
-
សុដន់ នាម
ពាក្យនិយាយក្លាយមកពីស្ដន “ ដោះ ”។
-
សុណិសា នាម
កូនប្រសាស្រី; ( រ . ស .)
-
សុណ្ហា នាម
( ម . ព . សុណិសា )។
-
សុតកិច្ច នាម
កិច្ចឬការស្ដាប់។
-
សុតធន នាម
ទ្រព្យគឺការស្ដាប់, ការស្ដាប់ដែលទុកថាជាទ្រព្យ ( របស់មនុស្ស )។
-
សុតមយប្បញ្ញា នាម
ប្រាជ្ញាដែលកើតអំពីការស្ដាប់; ការយល់ឃើញព្រោះការស្ដាប់។
-
សុតមយវិជ្ជា នាម
វិជ្ជាកើតពីការស្ដាប់។
-
សុតម័យ គុណនាម
ដែលកើតអំពីការស្ដាប់។
-
សុតៈ គុណនាម
ដែលបានឮ, ដែលបានស្ដាប់។
-
សុត្តន្តបិដក នាម
ឈ្មោះគម្ពីរព្រះពុទ្ធសាសនាមួយប៉ែកក្នុងបិដកទាំងបីផ្នែកគឺព្រះវិន័យ, ព្រះសូត្រ, ព្រះអភិធម្ម។
-
សុត្តីយភាព នាម
ភាពយឺតឬទន់អាចហូតជាសរសៃបានលក្ខណៈវត្ថុដែលអាចហូតជាសរសៃបាន។
-
សុទន្ត គុណនាម
ដែលទូន្មានល្អហើយ, ដែលបានហាត់ឬបង្ហាត់ថ្នឹកហើយ, ដែលហ្វឹកឬបង្វឹកបានបទហើយ។
-
សុទន្តចិត្ត នាម
ចិត្តដែលបានទូន្មានប្រពៃហើយ។
-
សុទន្តបុរស នាម
បុរសអ្នកហាត់រៀនបានបទ។
-
សុទន្តសត្ត នាម
សត្វដែលគេបង្ហាត់ថ្នឹកហើយ, បានបទហើយ។
-
សុទន្តសត្វ នាម
( ម . ព . សុទន្តសត្ត )។
-
សុទន្តី នាម
សត្វញីដែលគេបានបង្វឹកបានបទហើយបើមនុស្សថាស្ត្រីដែលបានបង្វឹកខ្លួនបានបទហើយ
-
សុទស្សា នាម
ឈ្មោះព្រហ្មលោកជាន់សុទ្ធាវាសទី៣ជាលំនៅនៃពួកអរិយបុគ្គល
-
សុទស្សី នាម
ឈ្មោះព្រហ្មលោកជាន់សុទ្ធាវាសទី៤ជាលំនៅនៃពួកអរិយបុគ្គល
-
សុទិដ្ឋិនិយម នាម
ការនិយមចំពោះសុទិដ្ឋិ, ការនិយមដោយទិដ្ឋិត្រូវ; ការចូលចិត្តឬការយល់ឃើញថារបស់អ្វីក្នុងលោកសុទ្ធតែល្អ, សុទ្ធតែប្រសើរសុខស្រួល, ...
-
សុទិន នាម
ថ្ងៃល្អ។
-
សុទិន្ន គុណនាម
ដែលបានឱ្យហើយដោយប្រពៃ, ដែលបានឱ្យដោយស្មោះអស់ពីចិត្ត។
-
សុទិន្នទាន នាម
ទានដែលគេបានឱ្យហើយដោយប្រពៃ។
-
សុទិន្នភណ្ឌ នាម
របស់ឬវត្ថុដែលគេបានឱ្យហើយដោយប្រពៃ។
-
សុទិន្នវត្ថុ នាម
( ម . ព . សុទិន្នភណ្ឌ )។
-
សុទុក្ករ គុណនាម
ដែលធ្វើបានដោយកម្រក្រៃពេក, ដែលកម្រណាស់នឹងធ្វើកើត, ដែលពិបាកធ្វើជាទីបំផុត
-
សុទុក្ករកម្ម នាម
ការឬអំពើដែលពិបាកធ្វើជាបំផុត។
-
សុទុក្ករកិច្ច នាម
( ម . ព . សុទុក្ករកម្ម )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។