វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 107 / 204
-
សុចិភាព នាម
ភាវៈស្អាត; ដែលមានភាពល្អ។
-
សុចិភូមិ នាម
ទីស្អាត។
-
សុចិរង្សី នាម
រស្មីត្រចះ។
-
សុចិវង្ស នាម
ពូជពង្សល្អ; អ្នកដែលមានវង្សត្រកូលល្អ។
-
សុចិសណ្ឋាន គុណនាម
ទ្រង់ទ្រាយល្អ; ដែលមានទ្រង់ទ្រាយសមរម្យ។
-
សុចិសភាព នាម
សភាពល្អ; អ្នកដែលមានសណ្ដាប់ធ្នាប់ល្អ។
-
សុចិសមាចារ នាម
មារយាទត្រឹមត្រូវ; អ្នកដែលមានមារយាទល្អ។
-
សុច្ឆន្ទៈ នាម
ឆន្ទៈល្អ, បំណងប្រពៃ; បំណងត្រឹមត្រង់, បំណងត្រឹមត្រូវគឺបំណងដែលត្រឹមត្រង់តាមគតិធម៌និងគតិច្បាប់អាចញ៉ាំងសេចក្ដីសុខចម្រើនឱ្យកើតមាន
-
សុជន នាម
ជនល្អ, មនុស្សអ្នកប្រព្រឹត្តល្អ, អ្នកកាន់ត្រឹមត្រូវ; មនុស្សចិត្តល្អ។
-
សុជនភាព នាម
ភាពនៃបុគ្គលដែលជាអ្នកប្រព្រឹត្តល្អ។
-
សុជម្បតី នាម
ស្វាមីនាងសុជាតា ( ព្រះឥន្ទ្រ )។
-
សុជាត គុណនាម
ដែលកើតល្អ; ដែលដុះល្អ; ដែលលូតលាស់ល្អ។
-
សុជាតបុត្ត នាម
( ម . ព . សុជាតបុត្រ )។
-
សុជាតបុត្រ នាម
កូនដែលសម្រាលមកស្រួល។
-
សុជាតផល នាម
ផ្លែដែលមានសាច់ពេញលេញ, ផ្លែថ្លោស។
-
សុជាតព្រឹក្ស នាម
ឈើដែលដុះល្អ។
-
សុជាតា នាម
នាមជាយាម្នាក់របស់ព្រះឥន្ទ្រ។
-
សុជាតិវិទូ នាម
អ្នកមានជំនាញខាងបង្កើតកូនបានល្អ, អ្នកបង្កើតទ្រឹស្ដីសុខុមាលភាពដល់សង្គម។
-
សុជាតិវិទ្យា នាម
វិធីសាស្ត្រជួយសម្រួលក្នុងការបង្កើតកូនបានល្អព្រមទាំងផ្ដល់ការថែទាំបីបាច់រក្សាអាហារូបត្ថម្ភ។
-
សុជីវធម៌ នាម
ការរស់នៅដោយល្អគឺចំណេះ, សណ្ដាប់ធ្នាប់, ការដឹងប្រមាណគួរសមក្នុងកិច្ចការប្រាស្រ័យជាមួយនឹងអ្នកដទៃ
-
សុញ កិរិយាសព្ទគុណនាម
សូន្យ, ទទេ, ឃែត។ទាល់, ទញ់ទាល់, ទាល់គំនិតឬទាល់ផ្លូវសេចក្ដី, ទាល់ដំណើរ
-
សុញសាញ កិរិយាសព្ទ
សុញផងសាញផងឬសាញដោយទាល់គំនិត។
-
សុញ្ញ គុណនាម
សូន្យ, សោះសូន្យ, ទទេ; ទំនេរ; ស្ងាត់; ឥតប្រយោជន៍; ដែលបាត់សោះ។
-
សុញ្ញកម្ម នាម
ការឬអំពើឥតប្រយោជន៍។
-
សុញ្ញភាព នាម
ភាពសូន្យ, ដំណើរទទេ។
-
សុញ្ញវចនា នាម
( ម . ព . សុញ្ញវចនៈ )។
-
សុញ្ញវចនៈ នាម
មនុស្សសូន្យសម្ដី ( មនុស្សគ )។
-
សុញ្ញវាទ នាម
លទ្ធិដែលប្រកាន់ថាស្លាប់ទៅសូន្យមិនកើតទៀតឬលទ្ធិដែលប្រកាន់ថាគ្មានព្រះ។
-
សុញ្ញវាទី នាម
អ្នកប្រកាន់សុញ្ញវាទ
-
សុញ្ញាកាស នាម
ភាពទទេឬគ្មានរូបធាតុ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។