វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 106 / 204
-
សុឃាត នាម
( ទស្សនៈ .) ការប្រតិបត្តិនូវការបញ្ចប់ជីវិតអ្នកជំងឺដោយចេតនាដើម្បីបំបាត់ការឈឺចាប់ខាងផ្លូវកាយនិងផ្លូវចិត្ត។
-
សុង កិរិយាសព្ទគុណកិរិយានាម
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យសូន្យថាងងឹតសូន្យសុងងងឹតសូន្យឈឹង, ងងឹតចាក់ភ្នែកពុំយល់។
-
សុង្ក នាម
សួយ; ពន្ធ; ភាស៊ី។
-
សុង្កការី នាម
មន្ត្រីអ្នកកាន់កាប់ខាងការទារប្រមូលពន្ធដារ។
-
សុង្កគ្គាហី នាម
អ្នកហូតពន្ធ, អ្នកហូតគយ; អ្នកទារថ្លៃភាស៊ី, អ្នកយកភាស៊ី។
-
សុង្កដ្ឋាន នាម
កន្លែងបង់ពន្ធ; ទីគយ; កន្លែងដែលមានយកភាស៊ី, មុខភាស៊ី។
-
សុង្កទាយក នាម
អ្នកផ្ដល់សួយសារអាករឬអ្នកត្រូវបង់អាករ ( អ្នកជាប់ពន្ធ )។
-
សុង្កបុរស នាម
( ម . ព . សុង្កគ្គាហី )។
-
សុង្កមន្ទីរ នាម
ផ្ទះគយ; ផ្ទះសម្រាប់ធ្វើការហូតពន្ធ។
-
សុង្កាករ នាម
ប្រាក់ពន្ធ; ប្រាក់ដែលយកភាស៊ី, ប្រាក់ថ្លៃភាស៊ី។
-
សុច នាម
សុខុមសត្វមួយប្រភេទពួកក្អាតតែរូបតូចជាងក្អាតជាសត្វលោហិតភក្សច្រើនកើតមានក្នុងរដូវភ្លៀង។
-
សុចនីយ៍ នាម
កម្រាល, កម្រាលដេក ( ប្រើជា ( រ . ស .)
-
សុចរិត នាម
ការប្រព្រឹត្តល្អ
-
សុចរិតធម៌ នាម
( ម . ព . សុចរិត )។
-
សុចរិតយុត្តិធម៌ នាម
សុចរិតនិងយុត្តិធម៌; យុត្តិធម៌មានសុចរិតជាប្រមុខ, ជាប្រធាន។
-
សុចិ គុណនាម
ស្អាត, បរិសុទ្ធ, ហ្មត់ហ្មង, ឥតមន្ទិល, សុទ្ធ, ជ្រះ; សមរម្យ; ស; ថ្លា; ភ្លឺ, រុងរឿង, ត្រចះ, ត្រចង់; ល្អ; ស្លូតត្រង់។
-
សុចិកម្ម នាម
អំពើបរិសុទ្ធ; អ្នកដែលមានអំពើស្អាត។
-
សុចិចរិត នាម
ចរិតល្អ; អ្នកដែលមានចរិតល្អ។
-
សុចិចរិយា នាម
ចរិយាល្អ; ការប្រព្រឹត្តស្លូតត្រង់។
-
សុចិត គុណនាម
ដែលសន្សំដោយល្អ, ដោយប្រពៃ
-
សុចិតចិន្តា គុណនាម
( ម . ព . សុចិតម័តិ )។
-
សុចិតធន នាម
ទ្រព្យដែលសន្សំទុកដោយល្អ។
-
សុចិតមតិ នាម
គំនិតដែលបានគិតទុកមកដោយត្រឹមត្រូវ។
-
សុចិតម័តិ នាម
( ម . ព . សុចិតមតិ )។
-
សុចិតវិជ្ជា នាម
ចំណេះដែលចេះដោយប្រឹងរៀនមិនឈប់។
-
សុចិតវិទ្យា នាម
( ម . ព . សុចិតវិជ្ជា )។
-
សុចិត្តា នាម
នាមជាយាម្នាក់របស់ព្រះឥន្ទ្រ។
-
សុចិត្រ គុណនាម
ដែលវិចិត្រល្អ, ដែលរចនាដោយប្រពៃ
-
សុចិទន្ត នាម
ធ្មេញស; អ្នកដែលមានធ្មេញស; របស់ដែលធ្វើដោយភ្លុកសុទ្ធ។
-
សុចិធម៌ នាម
ធម៌បរិសុទ្ធ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។