វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 105 / 204
-
សុខុមាលត្រកូល នាម
ត្រកូលដែលចម្រើនដោយសេចក្ដីសុខ។
-
សុខុមាលភាព នាម
ភាពនៃបុគ្គលអ្នកមានសេចក្ដីសុខ, ការដែលធ្លាប់តែស្រណុក
-
សុខេធិត គុណនាម
ដែលចម្រើនដោយសេចក្ដីសុខ, ដែលឋិតនៅក្នុងសេចក្ដីសុខ, សុខុមាល
-
សុខេធិតា គុណនាម
( ម . ព . សុខេធិត )។
-
សុខៃធិត គុណនាម
( ម . ព . សុខេធិត )។
-
សុខៃធិតា គុណនាម
( ម . ព . សុខេធិត )។
-
សុខោទ័យ នាម
ការតាំងឡើងឬកើតឡើងនៃសេចក្ដីសុខ, កំណើតសេចក្ដីសុខ
-
សុគត កិរិយាសព្ទគុណនាមនាម
ទៅហើយដោយស្រួលឬដោយប្រពៃ។
-
សុគតវាចា នាម
វាចានៃព្រះសុគត ( ពុទ្ធភាសិតឬពុទ្ធសាសនា )។
-
សុគតវិទត្ថិ នាម
ចំអាមសុគតៈ ( ព . វិ .)។
-
សុគតសាវ័ក នាម
សាវ័ករបស់ព្រះសុគត។
-
សុគតិ នាម
ដំណើរល្អ, ការទៅដោយល្អ ( ចំពោះការស្លាប់កើត ); ការប្រព្រឹត្តត្រូវផ្លូវ, ត្រូវគន្លងធម៌; គន្លងឬលំអានយុត្តិធម៌។បា . ឋានសួគ៌
-
សុគតិគមនំ នាម
ការប្រព្រឹត្តឬរួបរួមគំនិតគ្នាដោយត្រូវផ្លូវត្រូវទំនង
-
សុគតិគមន៍ នាម
ដំណើរទៅកើតឯឋានសួគ៌។
-
សុគតិបរាយន៍ នាម
អ្នកដែលបម្រុងនឹងទៅកើតឯឋានសួគ៌។
-
សុគតិភព នាម
ឋានសួគ៌ឬស្រុកសួគ៌។
-
សុគតិភូមិ នាម
( ម . ព . សុគតិភព )។
-
សុគតោវាទ នាម
ឱវាទនៃព្រះសុគត។
-
សុគន្ធ នាមគុណនាម
ក្លិនក្រអូប; គ្រឿងក្រអូប; ដែលមានក្លិនក្រអូប។
-
សុគន្ធកុដិ នាម
កុដិមានក្លិនក្រអូប ( ជាឈ្មោះកុដិលំនៅព្រះសម្មាសម្ពុទ្ធ, មានផ្កាក្រអូបដែលគេដាក់បូជាឬផ្កាឈើជិតខាងផ្សាយក្លិនក្រអូបជានិច្ច )។
-
សុគន្ធកុដី នាម
( ម . ព . សុគន្ធកុដិ )។
-
សុគន្ធជាតិ នាម
ជាតិវត្ថុមានក្លិនក្រអូប, គ្រឿងក្រអូប។
-
សុគន្ធបុប្ផា នាម
ផ្កាមានក្លិនក្រអូប។
-
សុគន្ធបុស្ប នាម
( ម . ព . សុគន្ធបុប្ផា )។
-
សុគន្ធរស នាម
ទឹកក្រអូប, ទឹកអប់។
-
សុគន្ធវារី នាម
( ម . ព . សុគន្ធរស )។
-
សុគន្ធោទក នាម
( ម . ព . សុគន្ធរស )។
-
សុគភូមិ
( ម . ព . សុគតិភព )។
-
សុគមនំ នាម
ការទៅដោយស្រួល។ពាក្យប្រើដោយសន្មតិ ( តាមសម័យនិយម ) សម្រាប់ឱ្យពរដល់អ្នកដែលរៀបចេញដំណើរទៅកាន់ទីឆ្ងាយ
-
សុគ្រីព នាម
ឈ្មោះស្ដេចពានរមួយជាប្អូនបង្កើតនៃពាលី, ជាសេនារបស់ព្រះរាម ( ក្នុងរឿងរាមកេរ្តិ៍ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។