វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 103 / 204
-
សុខប្រធាន នាម
ការប្រគល់សុខឱ្យ, ការឱ្យសុខ។
-
សុខប្រាប្ដ នាម
អ្នកដែលបានប្រទះសេចក្ដីសុខ, អ្នកបានសុខ។
-
សុខព័ន្ធន៍ នាម
ការជាប់ជំពាក់ដោយសេចក្ដីសុខ ( ក្នុងលោក )។
-
សុខភាព នាម
ភាពជាសុខ, សេចក្ដីសុខ។
-
សុខភូមិ នាម
ទីដែលប្រកបដោយសុខ, ទីស្រួលនៅ។
-
សុខយាត្រា នាម
ការដើរស្រួល។
-
សុខយាន នាម
យានស្រួលជិះ។
-
សុខលក្ខណៈ នាម
លក្ខណៈនៃសេចក្ដីសុខ។
-
សុខលាភ នាម
ការបានសុខ។
-
សុខវឌ្ឍកៈ នាម
អ្នកដែលចម្រើនដោយសុខ។
-
សុខវឌ្ឍនៈ នាម
ការចម្រើនដោយសុខ។
-
សុខវឌ្ឍិកា នាម
( ម . ព . សុខវឌ្ឍកៈ )។
-
សុខវិជ្ជា នាម
វិជ្ជាប្រាប់វិធីប្រតិបត្តិឬថែទាំមានការសម្អាតជាដើមដែលនាំឱ្យបានសុខ។
-
សុខវិទ្យា នាម
( ម . ព . សុខវិជ្ជា )។
-
សុខវិទ្យាសាស្ត្រ នាម
ក្បួនឬតម្រា, ច្បាប់និយាយអំពីសុខវិទ្យា។
-
សុខវិន្ទ នាម
ការបានសុខ។
-
សុខវិហារ នាម
ការនៅជាសុខ។
-
សុខវុឌ្ឍិ នាម
សេចក្ដីចម្រើនដោយសុខ។
-
សុខវេទនា នាម
ការទទួលអារម្មណ៍ជាសុខ។
-
សុខវេទន៍ នាម
( ម . ព . វេទនា១និងសុខ )។
-
សុខវ័ឌ្ឍក៍ នាម
( ម . ព . សុខវឌ្ឍកៈ )។
-
សុខវ័ឌ្ឍន៍ នាម
( ម . ព . សុខវឌ្ឍនៈ )។
-
សុខសប្បាយ នាម
សុខស្រួល។
-
សុខសម្ផស្ស នាម
សម្ផស្សដែលស្រួល, ការប៉ះប្រទះសេចក្ដីសុខ។
-
សុខសម្ភាស នាម
អ្នកពោលពាក្យនាំឱ្យបានសុខ; អ្នកនិយាយសម្ដីងាយស្ដាប់។
-
សុខសយនា នាម
កន្លែងដេកស្រួល។
-
សុខសាន្ត នាម
សុខស្ងប់។
-
សុខសាន្តត្រាណ គុណនាម
ដែលមានទីពំនាក់ឬមានទីអាងឱ្យបានសុខស្ងប់
-
សុខសាសន៍ នាម
ដំណឹងឬសំបុត្រប្រាប់សេចក្ដីសុខ។
-
សុខសួស្ដី នាម
សុខនិងសួស្ដី។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។