វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 102 / 204
-
សុក្កកម្ម នាម
អំពើបរិសុទ្ធ។
-
សុក្កទន្ត នាម
ធ្មេញស; អ្នកដែលមានធ្មេញស។
-
សុក្កធម៌ នាម
ធម៌សឬធម៌បរិសុទ្ធគឺបុណ្យ, កុសល។
-
សុក្កធាតុ នាម
ដី - សពង។
-
សុក្កបក្ខ នាម
ចំណែកខាងស, ប៉ែកខាងភ្លឺគឺខាងខ្នើត។
-
សុក្កៈ គុណនាម
( ម . ព . សុក្ក )។
-
សុក្រ នាម
ឈ្មោះផ្កាយទី៦គឺផ្កាយប្រចាំទ្វីបឬផ្កាយព្រឹក
-
សុក្រឹត គុណនាម
ដែលគេធ្វើហើយដោយល្អ, ដែលល្អឥតខ្ចោះ, ឥតទាស់ភ្នែក
-
សុក្រឹតភាព នាម
ភាពនៃវត្ថុដែលគេធ្វើហើយដោយប្រពៃ, ភាពល្អឥតខ្ចោះ, ការដែលធ្វើហើយស្រេចយ៉ាងល្អបំផុតឥតមានអ្នកណាកែខៃឱ្យល្អជាងទៀតបាន
-
សុក្រំ នាម
ឈើធំមួយប្រភេទមានខ្លឹមសំបកស្ដើងមានសម្បុរប្រផេះ។
-
សុខ គុណនាម
ដែលសប្បាយ; ងាយ; ស្រួល; ស្រណុក; សម្រាន្ត។
-
សុខកថា នាម
សម្ដីដែលនាំឱ្យបានសុខ។
-
សុខកាម នាម
អ្នកស្រឡាញ់សុខ, អ្នកប្រាថ្នាសុខ។
-
សុខកាយ គុណនាម
ស្រួលខ្លួន។
-
សុខការណ៍ គុណនាម
ហេតុដែលនាំឱ្យបានសុខ, ឱ្យបានស្រួល។
-
សុខកិរិយា នាម
ការធ្វើឱ្យបានសុខ, ឱ្យបានស្រួល។
-
សុខកំបុត គុណកិរិយាគុណនាម
( ព . សា .) ដែលនិយាយឬគិតកំបុតៗខ្លីៗ
-
សុខក្រិយា នាម
( ម . ព . សុខកិរិយា )។
-
សុខក្សេម នាម
សុខសម្រាន្ត, សុខស្រួល។
-
សុខក្សេមក្សាន្ត នាម
( ម . ព . សុខក្សេម )។
-
សុខចិត្ត គុណនាម
សប្បាយចិត្ត; ពេញចិត្ត, ល្មមដល់ចិត្ត។
-
សុខដុម នាម
ការនៅផ្ដុំគ្នាឬនៅមូលគ្នាជាសុខឥតមោះហ្មងឬសេចក្ដីរីករាយសប្បាយដោយការនៅមូលគ្នាជាសុខស្រួល ( ព . បុ .)
-
សុខដុមនីយកម្ម នាម
( សេ . ហិ .) ការកែសម្រួលភាពផ្សេងៗគ្នានិង / ឬភាពមិនស៊ីចង្វាក់គ្នាដែលពាក់ព័ន្ធនឹងការវាស់វែងវិធីសាស្ត្រនីតិវិធីកាលវិភាគលក្ខណៈបច្ចេកទេសឬប្រព័ន្ធដើម្បីធ្វើឱ្យមានឯកភាពឬមានភាពសមស្របសម្រាប់ទាំងអស់គ្នា។
-
សុខដុមរមនា នាម
( ម . ព . សុខដុម )។
-
សុខដុំ នាម
( ម . ព . សុខដុម )។
-
សុខទាយក នាម
អ្នកឱ្យសុខ។
-
សុខទាយិកា នាម
( ម . ព . សុខទាយក )។
-
សុខទុក្ខ នាម
សុខនិងទុក្ខឬទុក្ខនិងសុខ។
-
សុខទុក្ខសម្ទាយ នាម
សុខទុក្ខជាធម្មតា
-
សុខទុក្ខសាំទាំ នាម
សុខនិងទុក្ខដែលទាំនៅផ្លាស់ប្ដូរគ្នាដដែលៗ ( អ្នកខ្លះនិយាយតាមទម្លាប់ថាស៊ាំទាំ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។