វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 101 / 204
-
សីហសេយ្យា នាម
( ម . ព . សីហសយ្យា )។
-
សីហសេយ្យាសន៍ នាម
បន្ទំបែបដំណេកសីហៈគឺផ្ទំផ្អៀងទៅខាងស្ដាំព្រះបាទឆ្វេងតម្រួតលើព្រះបាទស្ដាំ ( បន្ទំព្រះពុទ្ធ )
-
សីហឡ នាម
ដូចគ្នានឹងសីហលឬសីហលៈដែរ។
-
សីហឡៈ នាម
( ម . ព . សីហឡ )។
-
សីហា នាម
ឈ្មោះខែទី៨តាមសុរិយគតិមាន៣១ថ្ងៃនិងរាសីរូបសីហៈ។
-
សីហាសនៈ នាម
( ព . ប្រ .) អាសនៈរបស់លោកអ្នកមានអំណាចដូចជាសីហៈគឺរាជាសនៈឬរាជបល្ល័ង្ក
-
សីហៈ នាម
សត្វចតុប្បាទពួកមួយជាម្រឹគមានអំណាចអង់អាច។ក្នុងគម្ពីរពុទ្ធសាសនាថាសីហៈមាន៤ប្រភេទគឺ១តិណសីហៈសីហៈមានសម្បុរប្រផេះស៊ីតិណជាតិជាអាហារ; ២កាឡសីហៈសីហៈមានសម្បុរខ្មៅស៊ីតិណជាតិជាអាហារដែរ; ៣បណ្ឌុសីហៈសីហៈមានសម្បុរលឿងចាស់ ( សម្បុរត្នោត ) ស៊ីសាច់សត្វជាអាហារ; ៤កេសរសីហៈសីហៈមានកេសរគឺត្រង់កមានសំណុំរោមសម្បុរក្រហម, មានឆ្នូតក្រហម៣ស្រស់ក្រឡាញពីត្រឹមក្បាលកាត់ចំមកលើខ្នងគឺឆ្នូតមួយកណ្ដាលបង្ហូតត្រង់ចុះតាមខ្នងដងកន្ទុយឆ្នូតពីរសងខាងងាកចុះតាមកៀនត្រគាកទាំងពីរ ( ម្ខាងមួយ ) វិលវៀនព័ទ្ធជាទក្ខិណាព័ត៌, ត្រង់មុខនិងចុងជើងទាំងបួននិងចុងកន្ទុយមានសម្បុរក្រហមស្រស់, សរីរប្រទេសក្រៅពីនោះមានសម្បុរសដូចសម្បុរខ្យងស័ង្ខដែលខាត់, ស៊ីសាច់សត្វជាអាហារ ( ច្រើនមាននៅក្នុងហិមវន្តប្បទេស ), កេសរសីហៈនេះមានអានុភាពជាងសីហៈទាំង៣ប្រភេទខាងលើ; ហៅសីហរាជឬរាជសីហ៍ " ស្ដេចសីហៈ " ក៏បាន។
-
សីហ៍ នាម
( ម . ព . សីហៈ )។
-
សឹក កិរិយាសព្ទគុណនាមនាម
រេច, រិល, រលីងដោយត្រដុស, ដោយកកិត, ដោយសង្កួតជាដើម
-
សឹកប៉ប្លឹក គុណនាម
ស្ដើងទន់ប៉ប្លឹក
-
សឹកប្ដឹក នាម
ដបមួយប្រភេទធ្វើដោយដីដុតឆ្អិនសាច់រលោងរាងកំប៉ោងខ្លីកស្ដួចសម្រាប់ដាក់ស្រាប៉ាក់ថាវមកពីប្រទេសចិន; ហៅត្រឹមតែសឹកក៏បាន ( មានច្រើនតែក្នុងសម័យពីដើម )។
-
សឹកសង្គ្រាម នាម
ចម្បាំង។
-
សឹកសត្រូវ នាម
បច្ចាមិត្ត។
-
សឹកសាម នាម
ទ័ពរាយរង, ទ័ពរាត់រាយ។
-
សឹង គុណកិរិយា
រកកល់, រកកល់នឹង, ស្ទើរនឹង
-
សឹងតែ គុណកិរិយា
រកកល់តែ, ស្ទើរតែ; ក៏បានដែរ
-
សឹម ឈ.
ចាំដល់; ទើប
-
សឺ គុណកិរិយាគុណនាម
ស្រឡឺកឺ, ភ្លើ, ស្រងើ
-
សឺរ៉ាំង នាម
បំពង់ធ្វើពីកែវឬប្លាស្ទិកម្យ៉ាងដែលភ្ជាប់នឹងម្ជុលប្រហោងតូចវែងសម្រាប់ចាក់ថ្នាំបញ្ចូលទៅក្នុងខ្លួនមនុស្សឬបូមឈាមខ្លះចេញពីមនុស្ស
-
សុ.ចិ.បុ.លិ កិរិយាសព្ទ
ស្ដាប់, គិត, សួរ, សរសេរឬកត់ត្រា។អក្សរសង្ខេបអំពីពាក្យសុត " ស្ដាប់ ", ចិន្ត " គិត ", បុច្ឆ " សួរ ", លិខ " សរសេរ, កត់, ចម្លង ", ជាអង្គរបស់អ្នករៀន, បានសេចក្ដីថា " អ្នករៀនលុះតែប្រកបដោយអង្គ៤គឺស្ដាប់, គិត, សួរ, សរសេរឬកត់ត្រា, ចម្លងទើបអាចនឹងឡើងជាអ្នកចេះគ្រប់គ្រាន់បាន "។អង្គ៤នេះហៅថាសិក្សាចតុរាង្គ។
-
សុ.ចិ.បុ.លិ.វិនិមុត្ត នាម
អ្នកដែលរួចផុតស្រឡះចាកសុ . ចិ . បុ . លិ . គឺអ្នករៀនដែលខ្វះការស្ដាប់, គិត, សួរ, សរសេរកត់ត្រា
-
សុក នាម
អាការៈមួយប្រភេទជាស្រោមស្រោបកូនដែលនៅក្នុងផ្ទៃម្ដាយមានទងជាប់នឹងផ្ចិតកូនជាផ្លូវជ្រួតជ្រាបរសជាតិឱ្យកូនចម្រើនធំតាមកំណត់, ឋិតនៅក្នុងស្រោមទឹកភ្លោះ, វេលាដល់កាលកំណត់ស្រោមទឹកភ្លោះបែកកូនក៏សម្រាលចេញមក, គេកាត់ទងសុកឱ្យដាច់ចេញពីផ្ចិតកូន ... ( បា . ហៅនាឡៈ )។
-
សុកមម៉ុក គុណនាម
ដែលសុបប្រឡុបស្ញែស្ញុកឬថ្ដែថ្ដុក
-
សុករ នាម
ជ្រូក។
-
សុករៈ នាម
( ម . ព . សុករ )។
-
សុកាន្ត នាម
( ម . ព . សុក័ន្ត )។
-
សុកុមារ គុណនាម
ដែលកំពុងពេញកំលោះ; សុខុមាល។
-
សុកុមារី គុណនាម
( ម . ព . សុកុមារ )។
-
សុក័ន្ត នាម
( ម . ព . សក់ក័ន្ត )។
-
សុក្ក គុណនាម
ស; ស្អាត, បរិសុទ្ធ; ថ្លា; ភ្លឺ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។