វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 100 / 204
-
សីលវិបត្តិ នាម
ការវិនាសសីល, ការដាច់សីល; ការខូចមារយាទល្អ។
-
សីលវិសុទ្ធិ នាម
សេចក្ដីបរិសុទ្ធនៃសីល។
-
សីលវុឌ្ឍិ នាម
សេចក្ដីចម្រើនឬការបរិបូណ៌ដោយសីល។
-
សីលសមភាព នាម
ភាពស្មើគ្នាដោយសីលគឺដំណើរកាន់សីលឬមានមារយាទល្អស្មើគ្នា។
-
សីលសមាទាន នាម
ការទទួលសីល, ការកាន់សីល។
-
សីលសម្បត្តិ នាម
ការបរិបូណ៌ដោយសីល, ការជាប់សីល។
-
សីលសម្បទា នាម
( ម . ព . សីលសម្បត្តិ )។
-
សីលសម្ប័ទ នាម
( ម . ព . សីលសម្បត្តិ )។
-
សីលសម្ភារ នាម
អង្គសីល; តេជះសីល។
-
សីលសារ នាម
សីលដែលទុកជាខ្លឹម ( របស់សត្វលោក )។
-
សីលាចារ នាម
សីលនិងមារយាទ។
-
សីលាទិគុណ នាម
គុណមានសីលជាដើម។
-
សីលានុស្សតិ នាម
ការនឹករំពឹងដល់សីល។
-
សីវថិកា នាម
ព្រៃសម្រាប់ចោលខ្មោចស្រស់ ( តាមទម្លាប់មនុស្សក្នុងសម័យបុរាណយូរហើយនៅប្រទេសឥណ្ឌា ); ព្រៃសម្រាប់កប់ខ្មោចស្រស់ ( តាមទម្លាប់ក្នុងសម័យឥឡូវ )។
-
សីសច្ឆេទទោស នាម
ទោសកាត់ក្បាល ( ទោសប្រហារជីវិតដោយកាត់ក )។
-
សីសតាណ នាម
គ្រឿងការពារក្បាលគឺដួន, មួក។
-
សីសត្រាណ នាម
( ម . ព . សីសតាណ )។
-
សីសប្បចាល នាម
ការអង្រួនក្បាល, ការគ្រវីឬងក់ក្បាល។
-
សីសរោគ នាម
រោគឈឺក្បាល, ជំងឺក្បាល។
-
សីសវេដ្ឋន៍ នាម
ឈ្នួតក្បាល។
-
សីសៈ នាម
សំណខ្មៅ; ស័ង្កសី; ស៊ីវិឡាត។ ( សំ . ឝីឞ៌ ) ក្បាល។ប្រើជាសមណសព្ទ
-
សីហនាទ នាម
សូរសព្ទបន្លឺនៃសីហៈ, សម្រែកសីហៈ។
-
សីហបញ្ជរ នាម
បង្អួចដែលមានរង្វង់ស្រដៀងនឹងជំហរនៃសត្វសីហៈ។
-
សីហពិលាស នាម
ដំណើរនៃសីហៈ។
-
សីហរាសី នាម
( ម . ព . សីហៈ )។
-
សីហល នាម
( ម . ព . សិង្ហល )។
-
សីហលោ នាម
( ម . ព . ល្បិចចៅក្រម )។
-
សីហលៈ នាម
( ម . ព . សីហល )។
-
សីហវិលាស នាម
( ម . ព . សីហពិលាស )។
-
សីហសយ្យា នាម
ដំណេកសីហៈ ( កេសរសីហៈដេកផ្អៀងទៅខាងស្ដាំជាដរាប )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។