វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 10 / 204
-
សង្គីតិ នាម
សង្គាយនា។
-
សង្គីតិក នាម
អ្នកសង្គាយនា។
-
សង្គីតិកត្ថេរ នាម
សង្គាហកត្ថេរ ( ព . ពុ .)។
-
សង្គីតិកថា នាម
ពាក្យសង្គាយនា, ពាក្យដែលមានក្នុងសង្គាយនា។
-
សង្គីតិកាចារ្យ នាម
សង្គាហកាចារ្យ។
-
សង្គីតិការណ៍ នាម
ហេតុដែលនាំឱ្យធ្វើសង្គាយនា។
-
សង្គីតិកាល នាម
កាលឬសម័យដែលធ្វើសង្គាយនា។
-
សង្គីតិនិទាន នាម
រឿងតំណាលអំពីសង្គាយនា។
-
សង្គីតិប្រវត្តិ នាម
( ម . ព . សង្គីតិនិទាន )។
-
សង្គីតិសម័យ នាម
( ម . ព . សង្គីតិកាល )។
-
សង្គីម ប.
( ម . ព . សំគីម )។
-
សង្គ្រាជ នាម
លោកចៅអធិការវត្ត
-
សង្គ្រាម នាម
ចម្បាំង, ទ័ព, សឹក
-
សង្គ្រាមជ័យ នាម
ជ័យរបស់សង្គ្រាម, ការឈ្នះចម្បាំង ( ការច្បាំងឈ្នះ )។
-
សង្គ្រាមត្រជាក់ នាម
ការប្រឈមមុខតឹងតែងលើវិស័យការទូតសេដ្ឋកិច្ចចិត្តសាស្ត្រច្រើនជាងការប្រើអាវុធរវាងក្រុមប្រទេសសេរីនិយមឬមូលធននិយមនិងប្រទេសសង្គមនិយមឬកុម្មុយនីស្តក្រោយសង្គ្រាមលោកលើកទី២។
-
សង្គ្រាមយោធា នាម
ពួកទាហានដែលចូលកាន់សង្គ្រាម, ពួកទាហានដែលកំពុងតយុទ្ធ។
-
សង្គ្រាមសាសនា នាម
សង្គ្រាមនៃលទ្ធិឬនិកាយសាសនា។
-
សង្គ្រាមសីរ្ស នាម
ក្បាលទ័ព, ទ័ពស្រួច; ទីជាប្រធាននៃទ័ព, សមរភូមិសំខាន់។ល។
-
សង្គ្រាមសេដ្ឋកិច្ច នាម
ការប្រើយុទ្ធសាស្រ្តដើម្បីធ្វើឱ្យសេដ្ឋកិច្ចប្រទេសណាមួយទន់ខ្សោយ។
-
សង្គ្រាមស្នេហា នាម
ទំនាស់ស្នេហាដើម្បីដណ្ដើមយកមនុស្សជាទីស្រឡាញ់
-
សង្គ្រុប កិរិយាសព្ទ
ស្ទុះទៅសង្កត់ស្ទុះទៅគ្របជាប់, វាយគ្របសង្កត់ទៅភាគីម្ខាងទៀត
-
សង្គ្រោះ កិរិយាសព្ទនាម
ការទំនុកបម្រុង, ការជួយឱ្យបានសុខស្រួល
-
សង្គ្រះ កិរិយាសព្ទ
ពិគ្រោះគ្នា, ប្រឹក្សាគ្នា, ជជែកដេញដោលគ្នារកខុសរកត្រូវ
-
សង្ឃ នាម
ពួក; ប្រជុំ; បន; ហ្វូង។តាមលទ្ធិពុទ្ធសាសនាសំដៅចំពោះពួកភិក្ខុតាំងពី៤រូបឡើងទៅ
-
សង្ឃក កិរិយាសព្ទ
ស្រែកគំហកបង្គ្របលើ, ស្រែកសន្ធាប់ខ្លាំង
-
សង្ឃកតិកា នាម
ប្ដេជ្ញារបស់សង្ឃ។
-
សង្ឃកម្ម នាម
ការរបស់សង្ឃដែលប្រជុំគ្នាធ្វើក្នុងសីមា។
-
សង្ឃករណីយកិច្ច នាម
កិច្ចដែលសង្ឃត្រូវធ្វើ ( មានការជួសជុលសេនាសនៈជាដើម )។
-
សង្ឃការី នាម
អ្នកធ្វើការសង្ឃ; ខ្មែរហៅក្រុមអ្នករាជការក្នុងព្រះរាជវាំងមួយក្រុមមានមុខការខាងចាត់ការសង្ឃដែលទាក់ទងដោយកិច្ចមានព្រះរាជនិមន្តជាដើម។
-
សង្ឃកិច្ច នាម
កិច្ចការផ្សេងៗរបស់សង្ឃ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។