វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
វ ពាក្យដែលផ្ដើមដោយ "វ" មាន 1,910 ពាក្យ
ទំព័រ 7 / 64
-
វណ្ណកូបិកា នាម
ដបទឹកសរសេរ ( ដបទឹកខ្មៅ )។
-
វណ្ណគតិ នាម
ដំណើររបស់អក្សរគឺការតែងសេចក្ដី, ការចងក្រងពាក្យត្រូវតាមលក្ខណៈអក្សរ។
-
វណ្ណតូលិកា នាម
ប៉ាកកៃ; ស្លាបប៉ាកកា។
-
វណ្ណតូលិកាទណ្ឌ នាម
ដងប៉ាកកៃ; ដងប៉ាកកា។
-
វណ្ណទាសី នាម
ទាសីមានលម្អគឺនគរសោភិនី, ស្រីពេស្យា។
-
វណ្ណទូត នាម
សំបុត្រ, ចុតហ្មាយ, ដីកា។
-
វណ្ណធាតុ នាម
លក្ខណៈរូបរាង។
-
វណ្ណនា នាម
ពាក្យពណ៌នា, ពាក្យពន្យល់, សេចក្ដីអធិប្បាយ, អដ្ឋកថា; ការសរសេរ។
-
វណ្ណនាកថា នាម
សន្ទស្សន៍អក្សរសិល្ប៍មួយប្រភេទដែលកវីអ្នកនិពន្ធសរសេរអធិប្បាយរៀបរាប់ឡើងវិញនូវដំណើររឿងរ៉ាវជាក់ស្តែងនៃជីវភាពសង្គម ( ពិធីបុណ្យផ្សេងៗការធ្វើដំណើរឧបទ្ទវហេតុទំនាក់ទំនងរវាងគ្រួសាររវាងខ្លួនឯងនិងអ្នកដទៃ ) ទោះជាដំណើររឿងទាំងនោះកន្លងផុតទៅក្ដីឬកំពុងប្រព្រឹត្តទៅក្ដីមករៀបរាប់ដើម្បីឱ្យអ្នកអានបានដឹងបានយល់ហាក់ឃើញនឹងភ្នែកផ្ទាល់ដូចជាវណ្ណនាកថាស្ដីពីបុណ្យផ្កាបុណ្យកឋិនពិធីរៀបការការធ្វើដំណើរការទៅលេងស្រុកកំណើតខ្យល់ព្យុះទឹកជំនន់រញ្ជួយដី ...។
-
វណ្ណនាវិធី នាម
វិធីតែងនិពន្ធមួយបែបដែលកវីអ្នកនិពន្ធប្រើដោយលើកយកតួអង្គមនុស្សសត្វរឿងចម្បាំងធម្មជាតិឬទេសភាពមកនិទានរៀបរាប់ឱ្យឃើញច្បាស់ដូចបានឃើញនឹងភ្នែកផ្ទាល់។
-
វណ្ណប្បភេទ នាម
ដំណើរបែបផ្សេងគ្នា, បែបទីទៃពីគ្នា; ...។
-
វណ្ណព្រឹត្ត នាម
ឆន្ទ, កាព្យ
-
វណ្ណមត្ត គុណនាម
ដែលមានត្រឹមតែសម្បុរ; ដែលបានតែព័ណ៌ឥតក្លិន
-
វណ្ណមត្តា នាម
( ម . ព . វណ្ណមត្ត )។
-
វណ្ណមាត្រ គុណនាម
ដែលមានត្រឹមតែពូជពង្សឧត្តមតែឥតចំណេះវិជ្ជាឬខ្សត់ទ្រព្យឬក៏ឥតគេរាប់
-
វណ្ណមាត្រា នាម
( ម . ព . វណ្ណមត្ត )។
-
វណ្ណមាលា នាម
ពួកអក្សរទាំងអស់។
-
វណ្ណយុត្ត នាម
គ្រឿងប្រដាប់សម្រាប់ប្រើផ្សំជាមួយនឹងអក្សរ; វណ្ណយុត្តសម្រាប់ប្រើក្នុងភាសាខ្មែរមាន១៨យ៉ាងគឺ១វិសជ៌នីឬវិសគ៌ៈឬក៏រះមុខ ( ះ ); ២មូសិកទន្តឬធ្មេញកណ្ដុរ ( ៉ ); ៣ត្រីសព្ទ ( ៊ ); ៤ទណ្ឌឃាតឬបដិសេធ ( ៍ ); ៥របាទឬរេផៈ ( ៌ ); ៦រស្សសញ្ញាឬបន្តក់ ( ់ ); ៧សំយោគសញ្ញា ( ័ ) ៨លេខទោឬអាមេណ្ឌិតសញ្ញា (ៗ); ៩លេខអស្តា ( ៏ ); ១០កាកបាទឬជើងក្អែក (+); ១១កុក្កុដនេត្រឬភ្នែកមាន់ (៙); ១២របះ (។); ១៣របះចប់ឬរបះបរិយោសាន (៕); ១៤គោមូត្រ (៚); ១៥រ៉ាត់ឬគាប (}); ១៦រជ្ជុសញ្ញា; ១៧មច្ឆណ្ឌសញ្ញាឬពងត្រី (...) ១៨បេយ្យាល (។បេ។) ឬ (។ល។); ជា១៩យ៉ាងនឹងយុគលពិន្ទុនេះ ( ៈ ) ដែលទើបនឹងបង្កើតថ្មីសម្រាប់ប្រើចុចសម្រួលពាក្យឱ្យងាយថា, ដូចជាធុរៈ, ភារៈ, ព្យូហៈ, លក្ខណៈជាដើម។ក្នុងវចនានុក្រមនេះមានប្រើវណ្ណយុត្តរបស់អឺរ៉ុបផងគឺ . :?! = < > " " សម្រួលតាមសម័យនិយម ( ដែលក្នុងសម័យបច្ចុប្បន្នបានឱ្យឈ្មោះថាសំ . បា . ឬជាខ្មែរអស់ហើយ )។
-
វណ្ណលេខា នាម
ដីស។
-
វណ្ណវតី នាម
( ម . ព . វណ្ណវ័ត )។
-
វណ្ណវន្ត នាម
( ម . ព . វណ្ណវ័ត )។
-
វណ្ណវន្តី នាម
( ម . ព . វណ្ណវ័ត )។
-
វណ្ណវាទ នាម
ប្រភេទមួយនៃសិប្បសញ្ញាដែលមានលក្ខណៈខុសពីវណ្ណយុត្តដោយគ្មានតួនាទីក្នុងការប្រកបសូរ។វណ្ណវាទមួយចំនួនមានដូចជាសញ្ញា (:) (។) (?) (!) (,) (:) «...» ជាដើមដែលមានទំនាក់ទំនងទៅនឹងដំណកឃ្លា។កន្លងមកគេហៅសញ្ញាទាំងនេះថាសញ្ញាប្រយោគសញ្ញាល្បះឬខណ្ឌសញ្ញា
-
វណ្ណវាទិនី នាម
( ម . ព . វណ្ណវាទី )។
-
វណ្ណវាទី នាម
អ្នកពោលពាក្យសរសើរ។
-
វណ្ណវិបរិយាយ នាម
ការលើកតួអក្សរត្រឡប់មកដើមជាចុងឬចុងជាដើម, ដូចជាមសកជាមកស " មូស " ជាដើម ( ព . វ . បា . សំ .)។
-
វណ្ណវ័ត នាម
មានសម្បុរ ( ល្អ ); មានពូជពង្ស។
-
វណ្ណសង្ករ នាម
សេចក្ដីរង្កៀសចំពោះពូជពង្ស; ការលាយច្រឡំពូជពង្ស; ការលាយចម្រុះព័ណ៌។
-
វណ្ណសណ្ឋាន នាម
សម្បុរនិងទ្រង់ទ្រាយ
-
វណ្ណសម្បត្តិ នាម
ការបរិបូរដោយសម្បុរ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។