វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
វ ពាក្យដែលផ្ដើមដោយ "វ" មាន 1,910 ពាក្យ
ទំព័រ 63 / 64
-
វ៉ី សព្វនាម
អា, អានាង; មេ, មេនាង; ហង; ឯង។
-
វ៉ឹកវ៉ឺន កិរិយាសព្ទ
( ម . ព . ហ្វឹកហ្វឺន )។
-
វ៉ឺ ឧទានសព្ទ
( ម . ព . វឺ )។
-
វ៉ឺង ឧទានសព្ទ
សូរសម្ដីឬសំឡេងឮគ្រលួច
-
វ៉ឺងវ៉ាង ឧទានសព្ទ
សូរសម្ដីដែលនិយាយឮខ្លាំងពេញទ្រពងមាត់
-
វ៉ឺតៗ ឧទានសព្ទ
សូរឮដោយបឺតឬស្រូបខ្លាំងជាដើម។
-
វ៉ឺនវ៉ាយ កិរិយាសព្ទ
សម្ដែងអាការស្ទាក់ស្ទើរ, រារែក, មិនដាច់ស្រេច
-
វ៉ឺយ ឧទានសព្ទ
ពាក្យអាលបនៈសម្រាប់និយាយទៅរកកូនក្មេងសាមញ្ញឬសម្រាប់មនុស្សដែលត្រូវប្រើពាក្យអញ, ឯងទៅរក
-
វ៉ឺះ ឧទានសព្ទ
ពាក្យស្រែកបង្កូកហៅគ្នាឬស្រែកឆ្លើយគ្នាពីចម្ងាយដោយពេញសំឡេងខ្ពស់ស្រួចគ្រលួច
-
វ៉ុល ឧទានសព្ទ
សូរឮដោយបក្សីតូចហើរឡើងដោយប្រញាប់
-
វ៉ុលម៉ែត្រ នាម
ឧបករណ៍ដែលប្រើសម្រាប់វាស់ផលសងប៉ូតង់ស្យែល ( តង់ស្យុង ) រវាងចំណុចពីរនៅក្នុងសៀគ្វីអគ្គិសនី។
-
វ៉ូ ឧទានសព្ទ
សូរកញ្ចែកប៉ាល់តូចជាដើម។
-
វ៉ូង ឧទានសព្ទ
សូរសម្ដីឬសំឡេងឮក្អូងខ្លាំង
-
វ៉ូងវ៉ាង ឧទានសព្ទ
( ម . ព . វ៉ឺងវ៉ាង )។
-
វ៉ូត ឧទានសព្ទ
សូរសំឡេងស្វាក្រិសថ្ងូរជាដើម ( ប្រើជាង៉ូតឬង៉ូតៗក៏មាន, តាមដំណើរឮ )។
-
វ៉ូតៗ ឧទានសព្ទ
( ម . ព . វ៉ូត )។
-
វ៉ូប ឧទានសព្ទ
សូរច្របាច់ស៊ិហ្វ្លេកៅស៊ូរថយន្តជាដើម។
-
វ៉ូម ឧទានសព្ទ
( ម . ព . វូម )។
-
វ៉ូស ឧទានសព្ទ
សូរស្រែកបង្អើលឬស្រែកដង្ហោយហៅគ្នាពីចម្ងាយជាដើម ( បើស្រែកពីទីឆ្ងាយពេកថាវ៉ូ៎សមានសូរស្រួចខ្ពស់ )។
-
វ៉ូសវ៉ាស ឧទានសព្ទ
សូរស្រែកបង្អើលដោយមានគ្នាច្រើន។
-
វ៉េ នាម
ឈ្មោះរដ្ឋធានីរបស់ដែនអណ្ណាម ( វៀតណាមកណ្ដាល )
-
វ៉េរ៉ង់ដា នាម
( ម . ព . រានហាល )
-
វ៉េវ គុណកិរិយា
ប៉េវ, ប៉ី
-
វ៉េវវ៉ាវ ឧទានសព្ទ
សូរសំឡេងស្អកស្អាញ័រញាប់រន្ថាន់; សូរអែកង៉ាវ។
-
វ៉េសវ៉ស ឧទានសព្ទ
សូរឮវ៉េសៗវ៉សៗរឿយៗ, រវ៉េសរវ៉ស។
-
វ៉េសវ៉ាស ឧទានសព្ទ
សូរឮវ៉េសៗវ៉ាសៗរឿយៗ, រវ៉េសរវ៉ាស
-
វ៉េសវ៉ូស ឧទានសព្ទ
សូរឮវ៉េសៗវ៉ូសៗរឿយៗ, រវ៉សរវ៉ូស។
-
វ៉ែត នាម
ឈ្មោះទូកចែវមួយប្រភេទមាឌវែងខាងកន្សៃរីកខ្ពស់ស្ទើតជាងក្បាល, មានកឹង, សម្រាប់ឥស្សរជនប្រើប្រាស់មួយដងមួយកាល
-
វ៉ែន នាម
ឈ្មោះចិញ្ចៀនមួយប្រភេទមានសណ្ឋានរាបដាំត្បូងរាយ
-
វ៉ែនតា នាម
កែវស្នងភ្នែកគឺកែវសម្រាប់ពាក់ជាជំនួយភ្នែកដែលស្រវាំងឱ្យភ្លឺច្បាស់ឬជាជំនួយឱ្យស្រួលភ្នែក
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។