វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
វ ពាក្យដែលផ្ដើមដោយ "វ" មាន 1,910 ពាក្យ
ទំព័រ 60 / 64
-
វេស្សកូល នាម
ត្រកូលវេស្សៈ ( ហៅវង្សវេស្សៈក៏បាន )
-
វេស្សត្រកូល នាម
( ម . ព . វេស្សកូល )។
-
វេស្សន្តរ នាម
រវាងឬទីពាក់កណ្ដាលផ្លូវពួកវេស្សៈ។
-
វេស្សន្តរជាតក នាម
ឈ្មោះគម្ពីរជាតកសម្ដែងរឿងព្រះវេស្សន្តរ ( គម្ពីរមហាជាតក៍ )។
-
វេស្សភូ នាម
ព្រះនាមព្រះសព្វញ្ញុពុទ្ធមួយព្រះអង្គក្នុងអតីតកាលយូរអង្វែងហើយ
-
វេស្សវ័ណ នាម
ព្រះនាមលោកបាលមហារាជមួយអង្គជាអ្នកគ្រប់គ្រងរក្សាទិសឧត្តរជាអធិបតីលើពួកយក្ស
-
វេស្សានរ នាម
ភ្លើង
-
វេស្សៈ នាម
អ្នកជំនួញ; មនុស្សក្នុងវណ្ណៈឬកុលវគ្គទី៣, មនុស្សពូជព្រៃងារ។
-
វេហា នាម
អាកាស, មេឃ
-
វេហាសនិន្នាទ នាម
សូរសព្ទកងរំពងឬគគ្រុមគគ្រេងក្នុងអាកាស ( សូរផ្គរឬសូររន្ទះ )។
-
វេហាស៍ នាម
( ម . ព . វេហា )។
-
វេឡុភណ្ឌ នាម
សម្ភារឬរបស់ដែលធ្វើពីឫស្សីផលិតផលធ្វើពីឫស្សី។
-
វេឡុរង្កូរ នាម
ទំពាំងឫស្សី។
-
វេឡុវ័ន នាម
ព្រៃឫស្សី។
-
វេះ កិរិយាសព្ទ
គេចមិនឱ្យចួប, ដោះខ្លួនចេញមិនឱ្យឃើញ
-
វេះខម កិរិយាសព្ទ
វេះក្នុងការលាក់ខ្លួនលបមើលម្ដងៗដោយអាការមុខដូចគេខម។
-
វេះថ្លៃរាជការ កិរិយាសព្ទ
គេចមិនបង់ពន្ធ។
-
វេះបាត់ កិរិយាសព្ទ
គេចបាត់។
-
វេះមុខ កិរិយាសព្ទ
គេចមុខមិនឱ្យចួប។
-
វេះវាង កិរិយាសព្ទ
វេះគេចវាង។
-
វេះវៀន កិរិយាសព្ទ
គេចពួនក្រវៀន, គេចពួនក្នុងទីជិតៗ។
-
វែក កិរិយាសព្ទនាម
ញែកឱ្យឃ្លាតចេញ, ឱ្យស្រឡះ, ឱ្យមានចន្លោះ, ឱ្យមានជ្រលង, ឱ្យមានផ្លូវ; ផាត់ចេញ
-
វែកចំហៀង នាម
សក់ដែលសិតវែកចំហៀង។
-
វែកជែក កិរិយាសព្ទ
វែកប្រជ្រៀតចូល។
-
វែកញែក កិរិយាសព្ទ
វែកផាត់ឱ្យញែកចេញ។
-
វែកផ្លូវ កិរិយាសព្ទ
វែកយកផ្លូវ, វែកឱ្យបានជាផ្លូវ។
-
វែកផ្លូវវែកដំណើរ កិរិយាសព្ទ
វែកឱ្យមានទំនងសេចក្ដីល្មមប្រព្រឹត្តទៅបាន។
-
វែកផ្លូវសេចក្ដី កិរិយាសព្ទ
អធិប្បាយឱ្យឃើញដំណើរសេចក្ដី, អធិប្បាយសេចក្ដីឱ្យទូលាយ។
-
វែកមុខ កិរិយាសព្ទ
វែកឱ្យមានមុខ; វែកចំពីមុខ; វែកយកមុខយកប្រយោជន៍។
-
វែកមុខវែកមាត់ កិរិយាសព្ទ
ជែកជែងយកមុខ, យកអំណាចឬយកប្រយោជន៍។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។