វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
វ ពាក្យដែលផ្ដើមដោយ "វ" មាន 1,910 ពាក្យ
ទំព័រ 6 / 64
-
វដ្ដៈ គុណនាម
( ម . ព . វដ្ដ )។
-
វឌ្ឍកី នាម
ជាងឈើ។
-
វឌ្ឍកីកម្ម
ការជាងឈើ, ការងាររបស់ជាងឈើ។
-
វឌ្ឍកីហត្ថ
ហត្ថជាងឈើ, ហត្ថខ្នាត។
-
វឌ្ឍន នាម
សេចក្ដីចម្រើន; ការលូតលាស់; ដំណើរដុះដាល; ដំណើរកើតកាលវាលគុម្ព។
-
វឌ្ឍនកម្ម នាម
អំពើឬការងារដែលនាំឱ្យចម្រើនផលប្រយោជន៍។
-
វឌ្ឍនកាល នាម
កាលឬសម័យដែលមានសេចក្ដីចម្រើនប្រយោជន៍ផ្សេងៗ។
-
វឌ្ឍនធម៌ នាម
ធម៌ឬសភាវៈដែលនាំឱ្យកើតសេចក្ដីចម្រើន។
-
វឌ្ឍននិយម នាម
ការប្រកាន់នូវគំនិតចម្រើនជឿនលឿនការគាំទ្រកំណែទម្រង់សង្គម
-
វឌ្ឍនភាគិនី នាម
( ម . ព . វឌ្ឍនភាគី )។
-
វឌ្ឍនភាគិយ គុណនាម
ដែលតែងចម្រើនរុងរឿង។ ( ព . ផ្ទ .) ហានភាគិយ។
-
វឌ្ឍនភាគី គុណនាមនាម
ដែលមានចំណែកខាងចម្រើនរុងរឿង; អ្នកដែលមានចំណែកទៅខាងចម្រើនរុងរឿង, អ្នកដែលចេះតែចម្រើន។
-
វឌ្ឍនភាព នាម
ភាវៈឬដំណើរនាំឱ្យចម្រើន។
-
វឌ្ឍនសម័យ នាម
( ម . ព . វឌ្ឍនកាល )។
-
វឌ្ឍនាការ នាម
អាការនៃសេចក្ដីចម្រើន។
-
វឌ្ឍនៈ នាម
( ម . ព . វឌ្ឍន )។
-
វឌ្ឍមានវិធី នាម
វិធីតែងនិពន្ធមួយបែបដែលកវីអ្នកនិពន្ធធ្វើឱ្យដំណើររឿងមានការរីកចម្រើនពីធូរស្រាលទៅតានតឹងឬពីតានតឹងទៅធូរស្រាលវិញដូចជាក្នុងរឿងទុំទាវស្នេហាទុំទាវចេញដំណើរពីភាពធម្មតាទៅរកភាពតានតឹងបន្តិចម្ដងៗរហូតបណ្ដាលឱ្យតួអង្គឯកទាំងពីរស្លាប់។
-
វណរោគ នាម
រោគពិការអាការៈខាងក្នុងមានសួត, ថ្លើម, ក្រពះជាដើម; រោគរបេង
-
វណិជ្ជា នាម
ការលក់ដូរ, ជំនួញ។
-
វណិព្វក នាម
( ម . ព . វនិព្វក )។
-
វណ៌ នាម
( ម . ព . វណ្ណ១និងវណ្ណ២)។
-
វណ៌វិបយ៌ាយ
( ម . ព . វណ្ណវិបរិយាយ )។
-
វណ៌ស្រេស្ឋ
( ម . ព . វណ្ណសេដ្ឋ )។
-
វណ៌ស្រេស្ឋា
( ម . ព . វណ្ណសេដ្ឋា )។
-
វណ្ដ នាមកិរិយាសព្ទ
( ម . ព . វ័ណ្ដ )។
-
វណ្ឌ នាមកិរិយាសព្ទ
( ម . ព . វណ្ដ )។
-
វណ្ឌមណ្ឌល នាម
ប្រវែងរង្វង់បរិមាត្ររង្វង់។
-
វណ្ណ នាម
អក្សរ។
-
វណ្ណកម្ម នាម
ស្នាដៃតែងនិពន្ធឬវិចិត្រកម្ម
-
វណ្ណកវី នាម
អ្នកប្រាជ្ញខាងអក្សរសាស្ត្រ; អ្នកប្រាជ្ញខាងកាព្យឃ្លោង។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។