វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
វ ពាក្យដែលផ្ដើមដោយ "វ" មាន 1,910 ពាក្យ
ទំព័រ 59 / 64
-
វេយ្យាវច្ចៈ
( ម . ព . វេយ្យាវច្ចមយៈ )។
-
វេរ កិរិយាសព្ទនាម
ប្រគល់ឬប្រគេនអ្វីៗឱ្យដោយបញ្ចេញវាចាថាតាមគ្នា ( ព . ពុ .)
-
វេរចង្ហាន់សង្ឃ នាម
ឈ្មោះរបៀបមង្គលការមួយយ៉ាងធ្វើដោយពិធីវេរភត្តនិងគ្រឿងបរិក្ខារប្រគេនភិក្ខុសង្ឃ
-
វេរប្បដិវេរ នាម
ដំណើរចងពៀរតបពៀរ, ការចងពៀរម្ដងម្នាក់គឺការដែលអ្នកមួយចងពៀរទៅរកហើយអ្នកមួយត្រឡប់ចងពៀរមករកវិញ
-
វេរប្រវាស់ដៃ នាម
ដំណើរធ្វើការឱ្យគ្នាទៅវិញទៅមកម្ដងម្នាក់។ពាក្យនេះជាពាក្យដែលខ្មែរប្រើជាយូរមកហើយ។
-
វេរភាព នាម
ភាវៈនៃពៀរ; ភាពរបស់បុគ្គលជាសត្រូវនឹងគ្នា។
-
វេរមណី នាម
គំនិតដែលតាំងផ្គងនឹងវៀរ; ការវៀរ, ការតម; ការវៀរចាកទុច្ចរិត។
-
វេរម្ភវាត នាម
ខ្យល់វល់គឺខ្យល់ដែលបក់ពីទិសផ្សេងៗប្រសព្វគ្នា; ខ្យល់កំបុតត្បូង។
-
វេរវេគ នាម
កម្លាំងពៀរ; កម្លាំងឬសន្ទុះរបស់សត្រូវ។
-
វេរា នាម
ពៀរ
-
វេរិជន នាម
( ម . ព . វេរីជន )។
-
វេរិនី នាម
( ម . ព . វេរី )។
-
វេរិបុគ្គល នាម
( ម . ព . វេរីជន )។
-
វេរី គុណនាម
ដែលមានពៀរនឹងគ្នា; ដែលជាសត្រូវនឹងគ្នា
-
វេរីជន នាម
ជនឬបុគ្គលដែលមានពៀរនឹងគ្នា, ដែលជាសត្រូវនឹងគ្នា។
-
វេលា នាម
( ម . ព . ពេល, ពេលា )។
-
វេលាឧបវេសន៍ នាម
វេលាសម្រាក
-
វេវចនសព្ទ នាម
ពាក្យពីរម៉ាត់ឬវាចាវិលាស (locution) ពីរម៉ាត់ឬក៏ច្រើនម៉ាត់ជាវេវចនសព្ទនឹងគ្នាកាលណាពាក្យឬវាចាវិលាសនោះមានប្រភេទដូចគ្នានិងអាចជំនួសគ្នាបានក្នុងល្បះដោយឥតបណ្ដាលឱ្យល្បះមានន័យផ្សេង។តាមធម្មតាពាក្យពីរម៉ាត់ដែលជាវេវចនសព្ទនឹងគ្នាមិនមានន័យដូចគ្នាបេះបិទទេ : គេមិនអាចប្រើវាជំនួសគ្នាបានគ្រប់ករណីទេឬវាជំនួសគ្នាបានប៉ុន្តែសណ្ឋានភាសា (registres) មានកម្រិតខុសគ្នា
-
វេវចនៈ នាម
ពាក្យដែលប្រើផ្លាស់ប្ដូរគ្នាឬប្រើជាជំនួសគ្នាបានគឺពាក្យដែលមានសូរសំនៀងខុសគ្នាតែមានដំណើរសេចក្ដីត្រូវគ្នាឬរលឿគ្នា, ដូចជាពេស្យា, វេសិយា, វេសី, នគរសោភិនី, លញ្ជិកា, រូបជីវិនី, រូបាជីវា, រូបូបជីវិនី, វណ្ណទាសីប្រែថា " ស្រីផ្កាមាស " ដូចគ្នាយ៉ាងនេះជាវេវចនៈ។
-
វេសាលី នាម
( ម . ព . ពៃសាលី )។
-
វេសិយា នាម
ស្រីពេស្យា ( ស្រីផ្កាមាស )។
-
វេសិយាគោចរ នាម
( ម . ព . ពេស្យាគោចរ )។
-
វេសិយាគ្រឹះ នាម
ផ្ទះស្រីផ្កាមាស។
-
វេសី នាម
( ម . ព . វេសិយា )។
-
វេស្ដន នាម
( ម . ព . វេឋនពស្ត្រ )។
-
វេស្តនព្រស្ត នាម
( ម . ព . វេឋនពស្ត្រ )។
-
វេស្ម័ន នាម
ផ្ទះ; លំនៅ; វាំង
-
វេស្យា នាម
( ម . ព . ពេស្យា )។
-
វេស្យាគោចរ នាម
( ម . ព . ពេស្យាគោចរ )។
-
វេស្យាស្ថាន នាម
( ម . ព . ពេស្យាស្ថាន )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។