វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
វ ពាក្យដែលផ្ដើមដោយ "វ" មាន 1,910 ពាក្យ
ទំព័រ 55 / 64
-
វុន កិរិយាសព្ទ
វរចិត្ត, ទញ់គំនិត, វល់ចិត្ត
-
វុនវ៉ាយ កិរិយាសព្ទ
ធ្វើឱ្យវឹកវរ, នាំឱ្យវរចិត្ត, ឱ្យទញ់គំនិត, ឱ្យអផ្សុកចិត្ត
-
វូ នាម
ដុំឈើមូលតូចមានស្នូលលៀនចេញជាដើមសម្រាប់ក្មេងចោលលេងឱ្យវិលលើទីផ្ទៃរាប
-
វូប ឧទានសព្ទ
សូរខ្យល់បក់ប៉ះខ្លាំងត្រូវជញ្ជាំងឬសូរកញ្ចែកប៉ាល់ធំជាដើម។
-
វូបសន្ត គុណនាម
ដែលស្ងប់ប្លែក; ដែលរម្ងាប់; ដែលជើយ; សាន្តត្រាណ។
-
វូបសន្តចិត្ត នាម
ចិត្តស្ងប់, ចិត្តមិនជ្រួលច្រាល់។
-
វូបសន្តដ្ឋាន នាម
ទីស្ងប់, កន្លែងសាន្តត្រាណឬសុខស្រួល។
-
វូម ឧទានសព្ទ
សូរសម្រែកដំរី។
-
វូមវៈ ឧទានសព្ទ
( ម . ព . វៈ!)។
-
វូមវៈអឺ ឧទានសព្ទ
( ម . ព . វូមវៈ!)។
-
វើក កិរិយាសព្ទនាម
ឈ្មោះវល្លិមួយប្រភេទវាររាបលើដីមានមើមកើតពីឫសដើមដែលចាប់ចុះទៅក្នុងដីដូចដំឡូងជ្វា, សណ្ឋានដើមស្រដៀងនឹងដំឡូងរលួសតែមានជ័រស្អិតនៅសំបក, បរិភោគឆៅបាន
-
វើកៗ គុណកិរិយា
ដែលកម្រើកយឺតៗ, យឺតៗរវើកៗ
-
វើត កិរិយាសព្ទ
បណ្ដាលកើតឡើងឬមានឡើងព្រមគ្នា; ស្រើបធ្វើតាមគ្នាម្ដងៗ, វឹក
-
វើមៗ គុណកិរិយា
ទើមៗ, គើមៗ
-
វៀង នាម
រាជធានី, ក្រុង; វាំង; កំពែងក្រុង
-
វៀងជ័យ នាម
ក្រុងឬវាំងមានជ័យ។
-
វៀច គុណនាម
ទីទៃពីត្រង់គឺដែលមានរំពត់, មានរបត់, កោង, រមួល
-
វៀចវរ គុណនាម
វៀចវឹកវរ។
-
វៀចវាង គុណនាម
វាងព្រោះវៀច។
-
វៀចវេរ គុណនាម
វៀចងាកបែរ, វៀចបែររេ
-
វៀតកុង នាម
យុទ្ធជនកុម្មុយនីស្តដែលតស៊ូនៅប្រទេសវៀតណាមខាងត្បូងក្នុងចន្លោះឆ្នាំ១៩៥៤ដល់១៩៧៥។
-
វៀតមិញ នាម
ចលនាសម្ព័ន្ធដើម្បីឯករាជ្យវៀតណាមបង្កើតឡើងនៅថ្ងៃទី១៩ខែឧសភាឆ្នាំ១៩៤១ដើម្បីបង្រួបបង្រួមកម្លាំងកុម្មុយនីស្តនិងអ្នកជាតិនិយមវៀតណាមប្រយុទ្ធប្រឆាំងនឹងមហាអំណាចអាណានិគមបារាំងនិងពួកជប៉ុន
-
វៀន កិរិយាសព្ទនាម
ព័ទ្ធពេនចូល, ព័ទ្ធខ្វេរក្រវៀន
-
វៀរ កិរិយាសព្ទ
លើកលែង, តម, ឈប់ខាន, អត់មិនធ្វើ
-
វៀរតែ ធ.ឈ.
លើកតែ, លើកលែងតែ។
-
វៀរត្រីសាច់ កិរិយាសព្ទ
តមត្រីសាច់។
-
វៀរបង់ កិរិយាសព្ទ
លះបង់, លះចោលបង់។
-
វៀរលែង កិរិយាសព្ទ
លះលែង, លះស្រឡះ។
-
វៀរលែងតែ ធ.ឈ.
លើកលែងតែ
-
វៀល កិរិយាសព្ទ
ចិតឆ្កៀលជុំវិញដើម្បីយកសាច់ខាងក្រៅឬសាច់ខាងក្នុងដែលមូល
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។