វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
វ ពាក្យដែលផ្ដើមដោយ "វ" មាន 1,910 ពាក្យ
ទំព័រ 54 / 64
-
វុឌ្ឍាបចាយនៈ នាម
ដូចគ្នានឹងព្រឹទ្ធាបចាយនៈដែរ។
-
វុឌ្ឍិ នាម
សេចក្ដីចម្រើន; ការលូតលាស់, ដុះដាល, បរិបូណ៌; ការកើតកាលវាលគុម្ព
-
វុឌ្ឍិកម្ម នាម
អំពើដែលនាំឱ្យមានសេចក្ដីចម្រើន។
-
វុឌ្ឍិការណ៍ នាម
ហេតុដែលនាំឱ្យមានសេចក្ដីចម្រើន, ហេតុនៃសេចក្ដីចម្រើន។
-
វុឌ្ឍិកាល នាម
កាលឬសម័យដែលមានសេចក្ដីចម្រើន។
-
វុឌ្ឍិជន្ម នាម
អាយុដែលចម្រើនឬសេចក្ដីចម្រើនអាយុ។
-
វុឌ្ឍិធម៌ នាម
ធម៌ឬសភាវៈដែលនាំឱ្យមានសេចក្ដីចម្រើន។
-
វុឌ្ឍិពរ នាម
ពរដ៏ចម្រើនឬសេចក្ដីចម្រើនដោយពរ។
-
វុឌ្ឍិភាព នាម
ភាព, បែបបទ, ដំណើរដែលនាំឱ្យមានសេចក្ដីចម្រើន។
-
វុឌ្ឍិសម័យ នាម
( ម . ព . វុឌ្ឍិកាល )។
-
វុត្ត គុណនាម
ដែលបានពោល, បាននិយាយ, បានថ្លែង, បានថារួចមកហើយ។
-
វុត្តការណ៍ នាម
ហេតុ, ដំណើរដែលបាននិយាយរួចមកហើយ។
-
វុត្តដ្ឋាន នាម
កន្លែងដែលបាននិយាយរួចមកហើយ; កន្លែងដែលបាននិយាយគ្នា។
-
វុត្តនិយម នាម
កំណត់, កំណត់ហេតុឬទំនងដែលបាននិយាយរួចមកហើយ។
-
វុត្តនិយាម នាម
( ម . ព . វុត្តនិយម )។
-
វុត្តន័យ នាម
ន័យដែលបានពោលរួចហើយ។
-
វុត្តប្បមាណ នាម
ប្រមាណ, សន្ទង់, ខ្នាតដែលបាននិយាយរួចមកហើយ។
-
វុត្តពីជ នាម
ពូជ ( ដំណាំ ) ដែលបណ្ដុះ, សាប, ព្រោះរួចហើយ; ពូជសម្រាប់បណ្ដុះ, សាប, ព្រោះ។
-
វុត្តពូជ នាម
( ម . ព . វុត្តពីជ )។
-
វុត្តភាព នាម
ភាព, បែបបទ, ដំណើរដែលបាននិយាយរួចមកហើយ។
-
វុត្តវាចា នាម
សម្ដីដែលបាននិយាយរួចមកហើយ។
-
វុត្តវាទ នាម
( ម . ព . វុត្តវាចា )។
-
វុត្តានុក្រម នាម
លំដាប់នៃពាក្យដែលបាននិយាយរួចហើយ។
-
វុត្តិ នាម
ការរស់នៅ, ការចិញ្ចឹមជីវិត។
-
វុត្តិកម្ម នាម
ការរបរសម្រាប់ចិញ្ចឹមជីវិត។
-
វុត្តិភាព នាម
ភាវៈរស់នៅ, ភាពនៃការចិញ្ចឹមជីវិត។
-
វុត្តោទ័យ នាម
ឈ្មោះគម្ពីរមួយប្រាប់ដំណើរមេកាព្យភាសាបាលី។
-
វុទ្ធាចារ្យ នាម
ដូចគ្នានឹងព្រឹទ្ធាចារ្យដែរ។
-
វុទ្ធាបចាយនៈ នាម
ដូចគ្នានឹងព្រឹទ្ធាបចាយនៈដែរ។
-
វុទ្ធិរោគ នាម
( ម . ព . ព្រឹទ្ធិរោគ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។