វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
វ ពាក្យដែលផ្ដើមដោយ "វ" មាន 1,910 ពាក្យ
ទំព័រ 52 / 64
-
វីតាមីន នាម
ឱជា, ឱជារស, ជីវជាតិឬជីពជាតិគឺឱជារសរបស់ផ្លែឈើជាដើមដែលមានតាមធម្មតាដើមជារសឆ្ងាញ់ស្រាប់ពីកំណើត
-
វីតិក្កម នាម
អជ្ឈាចារ, ការកន្លងឬល្មើសបញ្ញត្តិ, ការបំពានច្បាប់។
-
វីតិក្កមចេតនា នាម
គំនិតដែលបម្រុងនឹងកន្លងឬបំពានលើបញ្ញត្តិ។
-
វីតិក្កមទោស នាម
ទោសឬកំហុសព្រោះការកន្លងបញ្ញត្តិ។
-
វីតិក្កមវាចា នាម
សម្ដីបំពានច្បាប់។
-
វីតិក្កមវាទ នាម
( ម . ព . វីតិក្កមវាចា )។
-
វីតិក្រម នាម
( ម . ព . វីតិក្កម )។
-
វីតិក្រមវាចា នាម
( ម . ព . វីតិក្កមវាចា )។
-
វីថិ នាម
ផ្លូវ, ថ្នល់; ជាយព្រៃ; ជួរ, សង្កាត់, ប៉ែក ( ប្រើក្លាយជាវិថីក៏មាន )។
-
វីថិចិត្ត នាម
ចិត្តដែលត្រាច់ទៅតាមផ្លូវអារម្មណ៍, ចិត្តដែលកើតដោយសង្កាត់, ដោយប៉ែក ( ព . អ .)។
-
វីថិសិង្ឃាដក នាម
ថ្នល់បែកបីឬបែកបួន, ផ្លូវត្រឡែងកែង។
-
វីនដូ នាម
( ប . ព .) ឈ្មោះសុសវែរមួយប្រភេទដែលជាប្រព័ន្ធដំណើរការកុំព្យូទ័រងាយស្រួលប្រើនិងអាចធ្វើកិច្ចការបានច្រើនបែប ( អាចបើកជាបង្អួចច្រើន ) ក្នុងពេលតែមួយ។បញ្ជាក់ : គ្រប់កុំព្យូទ័រអាចដំណើរការបានលុះត្រាតែមានប្រព័ន្ធដំណើរការ
-
វីមង្សា នាម
ការពិចារណាដោយល្អិត; ប្រាជ្ញាសម្រាប់ស្រាល់ជ្រើសរើសរកឱ្យឃើញការណ៍ពិត, ការពិសោធ, ការល្បងមើល; ការប្រឡង។
-
វីមវាម គុណកិរិយាគុណនាម
ដែលទីមទាម, ទទាក់ទទាមទាល់ផ្លូវទាល់ដំណើរ
-
វីមវើម គុណកិរិយាគុណនាម
ដែលពីមពើមឬពេមពើមព្រោះស្រវាំងឬព្រោះងងឹត
-
វីមំសា នាម
( ម . ព . វីមំសាវិជ្ជា )។
-
វីមំសាវិជ្ជា នាម
វិជ្ជាដែលកើតអំពីការពិចារណាឈ្លេចឈ្លីរកឬវិជ្ជាដែលសម្រេចដោយការប្រឡងហើយ។
-
វីយូឡុង នាម
ឈ្មោះគ្រឿងភ្លេងខ្សែមួយយ៉ាងមានស្នូកមានខ្សែបួនកូតដោយដាក់ស្នូកលើស្មា។
-
វីរ គុណនាម
ដែលខ្ជាប់ខ្ជួន, មួនមាំ, រ៉ឹងប៉ឹង, អង់អាច, ក្លាហាន, ក្លៀវក្លា, មោះមុត, ខ្លាំងពូកែ; ដែលមានព្យាយាមខ្ជាប់ខ្ជួន។
-
វីរកថា នាម
យុទ្ធកថា, រឿងនិពន្ធជាពាក្យកាព្យយ៉ាងវែងដែលរៀបរាប់រំឭកអំពីវីរភាពដ៏អស្ចារ្យរបស់តួអង្គឯកដែលជាវីរជន
-
វីរជន នាម
ជនអង់អាច; ...។
-
វីរនារី នាម
( ម . ព . វីរជន )។
-
វីរបុរស នាម
បុរសអង់អាច; ...។
-
វីរភាព នាម
ភាពដែលអង់អាច, ដំណើរអង់អាច។
-
វីរភ័ដ នាម
អមាត្យអង់អាច; មេទ័ព។
-
វីររស នាម
កម្លាំងព្យាយាម, សេចក្ដីក្លៀវក្លា។
-
វីរសេនា នាម
សេនាមោះមុត, សេនាខ្លាំងពូកែ។
-
វីរស្ត្រី នាម
( ម . ព . វីរបុរស )។
-
វីរិយ នាម
ព្យាយាម, តេជះ; តេជដៃ។
-
វីរិយបារមី នាម
បារមីមួយក្នុងចំណោមបារមីទាំង១០ដែលព្រះពោធិសត្វក្នុងជាតិជាព្រះមហាជនកបានបំពេញដោយឧស្សាហ៍ព្យាយាមធ្វើការ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។