វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
វ ពាក្យដែលផ្ដើមដោយ "វ" មាន 1,910 ពាក្យ
ទំព័រ 49 / 64
-
វិសោធនភាព នាម
ភាវៈឬបែបពិសោធន៍។
-
វិសោធនៈ នាម
( ម . ព . វិសោធន )។
-
វិស័យ នាម
( ម . ព . វិសយ )។
-
វិស័យសេវា នាម
វិស័យទាក់ទងទៅនឹងពាណិជ្ជកម្មទេសចរណ៍សណ្ឋាគារនិងភោជនីយដ្ឋានការដឹកជញ្ជូននិងទូរគមនាគមន៍រដ្ឋបាលសាធារណៈនិងអចលនទ្រព្យ។
-
វិស្ណុ នាម
( ម . ព . ពិស្ណុ )។
-
វិស្ថាបនកម្ម នាម
ការដកហូតការបញ្ឈប់ការបញ្ចប់ ( ងារ ), ការកម្ទេច។
-
វិស្ម័យ នាម
( ម . ព . ពិសម័យនិងវិម្ហយៈ )។
-
វិស្វកម្ម នាម
មែកធាងមួយនៃការសិក្សាអំពីបច្ចេកវិទ្យាដូចជាផ្នែកសំណង់មេកានិកអគ្គិសនីជាដើម
-
វិស្វកម្មភាព នាម
ភាពស្ទាត់ជំនាញភាពប៉ិនប្រសប់ខាងជំនាងឬការច្នៃប្រឌិត។
-
វិស្វកម្មិក គុណនាម
ដែលស្ទាត់ជំនាញដែលប៉ិនប្រសប់ខាងជំនាងឬការច្នៃប្រឌិត។
-
វិស្វករ នាម
អ្នកធ្វើការទួទៅ។
-
វិស្វនាថ នាម
អ្នកដែលជាទីពឹងឬពំនាក់របស់មនុស្សសត្វទួទៅ; ព្រះសិវៈ ( ហៅតាមលទ្ធិព្រាហ្មណ៍ )។
-
វិស្វាមិត្រ នាម
នាមមហាឫសីមួយរូបមានតំណាលក្នុងរឿងរាមាយណៈថាជាអាចារ្យរបស់ព្រះរាម
-
វិស្វាសបាត្រ នាម
អ្នកដែលស្និទ្ធស្នាល, អ្នកទំនុកទុកចិត្ត។
-
វិស្សកម្ម នាម
អ្នកធ្វើកិច្ចការបានគ្រប់យ៉ាង។
-
វិស្សម នាម
ការសម្រាក; ការឈប់សម្រាក, ដំណើរឈប់ ( មិនធ្វើការ ); ការសំណាក់។
-
វិស្សមកាល នាម
កំឡុងពេលដែលឈប់សម្រាកពីការងាឬការរៀនសូត្រ, វ៉ាកង
-
វិស្សមដ្ឋាន នាម
ទីសម្រាប់ឈប់សម្រាក; ទីសម្រាប់សំណាក់; ទីសម្រាប់ចត, ទីសំចត។
-
វិស្សមទិន នាម
( ម . ព . វិហារទិន )។
-
វិស្សមមាល នាម
រោងសម្រាប់សំណាក់, សាលាសំណាក់។
-
វិស្សមមាស នាម
ខែដែលឈប់សម្រាកមិនធ្វើការឬមិនចូលរៀន។
-
វិស្សមសង្គ្រាម នាម
ការឈប់ច្បាំង, ការស្ងប់សឹក; ប្រទេសដែលស្ងប់ឥតចម្បាំង។
-
វិស្សមសាលា នាម
( ម . ព . វិស្សមមាល )។
-
វិស្សមោកាស នាម
ពេលសម្រាកពេលចេញលេង។
-
វិស្សាសភាព នាម
ភាវៈស្និទ្ធស្នាល។
-
វិស្សាសលាភ នាម
ការបានវិស្សាសៈ។
-
វិស្សាសិក គុណនាម
ដែលមានវិស្សាសៈ; ដែលប្រកបដោយសេចក្ដីស្និទ្ធស្នាល
-
វិស្សាសិកដ្ឋាន នាម
ទីដែលប្រកបដោយវិស្សាសៈ។
-
វិស្សាសិកមិត្ត នាម
មិត្តដែលប្រកបដោយវិស្សាសៈ។
-
វិស្សាសិកា នាម
( ម . ព . វិស្សាសិក )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។