វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
វ ពាក្យដែលផ្ដើមដោយ "វ" មាន 1,910 ពាក្យ
ទំព័រ 46 / 64
-
វិសជ៌នីយ នាម
( ម . ព . វិសគ៌ៈ )។
-
វិសជ្ជនា នាម
ការដោះស្រាយ, ពាក្យឆ្លើយ, ការឆ្លើយតបពាក្យសួរ ( ជាគូគ្នានឹងបុច្ផា ); ការលះ; ការចំណាយ; ការប្រគល់ឱ្យ។
-
វិសញ្ញិភាព នាម
ភាវៈសន្លប់, ដំណើរសន្លប់
-
វិសទព័ណ៌ គុណនាម
ដែលមានព័ណ៌ឬសម្បុរបរិសុទ្ធ, ស្អាត, ស្រស់បំព្រង, ស្រស់ប៉ប្រៃ, ប៉ផូរ, ស។
-
វិសទវណ្ណ នាម
( ម . ព . វិសទព័ណ៌ )។
-
វិសទិវណ្ណ នាម
( ម . ព . វិសទព័ណ៌ )។
-
វិសទិស គុណនាម
ដែលទីទៃពីគ្នា, មិនដូចគ្នា, ខុសគ្នា, ផ្សេងពីគ្នា; ដែលជាទំនាស់នឹងគ្នា, ផ្ទុយគ្នា។
-
វិសទិសន័យ នាម
ន័យផ្សេងគ្នា។
-
វិសទិសព័ណ៌ នាម
ព័ណ៌ឬសម្បុរផ្សេងគ្នា។
-
វិសទិសភាព នាម
ភាពខុសគ្នា, បែបផ្សេងគ្នា។
-
វិសទិសសព្ទ នាម
សព្ទដែលមានសេចក្ដីផ្សេងគ្នា, ពាក្យផ្ទុយ
-
វិសភាគ គុណនាម
ដែលមានចំណែកមិនស្មើគ្នា, គឺដែលខុសគ្នា, ដែលជាទំនាស់នឹងគ្នា, ដែលផ្ទុយគ្នា; ដែលជាសត្រូវ។
-
វិសភាគជន នាម
ជនដែលជាទំនាស់នឹងគ្នា, ជនជាសត្រូវ។
-
វិសភាគារម្មណ៍ នាម
អារម្មណ៍ដែលជាទំនាស់
-
វិសម គុណនាម
ដែលមិនស្មើ, មិនរាប, មិនរាបទាប, ដែលខ្ពស់ៗទាបៗ។
-
វិសមកាល នាម
កាលមិនស្មើ; កាលមិនដូចគ្នា ( ផ្ទុយពីពាក្យសមកាល )។
-
វិសមង្គុលី នាម
ថនិកសត្វដែលមានក្រចកឬម្រាមទកដូចជាសន្តានរមាសនិងសេះជាដើម។
-
វិសមចិត្ត នាម
ចិត្តមិនស្មើ; ចិត្តមិនដូចគ្នា។
-
វិសមដ្ឋាន នាម
ទីមិនរាប, មិនស្មើ។
-
វិសមត្ត នាម
ភាពមិនស្មើគ្នានៃសណ្ឋានដី។
-
វិសមប្បមាណ នាម
ភាពមិនស្មើគ្នាភាពមិនស្របគ្នាភាពមិនស៊ីគ្នា។
-
វិសមភាគ នាម
ភាគឬចំណែកមិនស្មើគ្នា។
-
វិសមភាព នាម
ភាពឬបែបមិនស្មើគ្នា។
-
វិសមវាត នាម
ខ្យល់មិនស្មើ, ខ្យល់បក់ឬរត់មិនស្មើ។
-
វិសមសម្ពន្ធ នាម
ការចងសម្ពន្ធមេត្រីនឹងអ្នកមានឋានៈទាបជាង។
-
វិសមានចិត្ត នាម
ចិត្តមិនស្មោះស្មើ, ចិត្តប្រកបដោយសេចក្ដីរង្កៀស, អធ្យាស្រ័យមិនត្រូវគ្នា; សេចក្ដីគ្នាន់ក្នាញ់, ការមួម៉ៅក្ដៅក្រហាយ
-
វិសមាមាត្រ នាម
មាត្រារង្វាស់មិនស្មើគ្នា; ភាពគ្មានតុល្យភាព។
-
វិសមិត គុណនាម
ដែលមិនចុះសម្រុងនឹងគ្នាដែលមិនត្រូវគ្នាដែលមិនស៊ីគ្នា។
-
វិសមិតភាព នាម
ភាពប្រព្រឹត្តទៅមិនបានដោយច្បាប់កំណត់នូវការបំពេញមុខងារមួយចំនួនព្រមពេលគ្នា។
-
វិសម្ពាធ នាម
ការធ្លាក់ចុះឬការថយចុះ; ការធ្លាក់ចុះដុនដាបនៃសេដ្ឋកិច្ចដែលបណ្ដាលឱ្យផលិតផលក្នុងស្រុកសរុបធ្លាក់ចុះខ្លាំងនិងអាចអូសបន្លាយរយៈពេលវែងដែលក្នុងនោះការផ្គត់ផ្គង់និងតម្រូវការមានការថយចុះយ៉ាងខ្លាំងបើធៀបនឹងដំណាក់កាលផ្សេងទៀតនៃវដ្ដសេដ្ឋកិច្ច។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។