វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
វ ពាក្យដែលផ្ដើមដោយ "វ" មាន 1,910 ពាក្យ
ទំព័រ 42 / 64
-
វិម្ហយសញ្ញា នាម
( ម . ព . ឧទានសញ្ញា )។
-
វិម្ហយៈ នាម
សេចក្ដីអស្ចារ្យ, ហេតុឬដំណើរដែលគួរឱ្យលាន់មាត់ស្ងើច; សេចក្ដីរីករាយ; តម្រេក; សេចក្ដីស្រឡាញ់, ស្នេហា ( ពិស្ម័យឬពិសម័យ )។
-
វិម្ហ័យ នាម
( ម . ព . វិម្ហយៈ )។
-
វិយោគ នាម
ការព្រាត់ប្រាស ( ចាកបុគ្គលឬអ្វីៗដែលស្រឡាញ់ពេញចិត្ត )
-
វិយោគកថា នាម
អត្ថបទឬសម្ដីដែលចូលរួមសម្ដែងមរណទុក្ខជាមួយក្រុមគ្រួសារនៃសព
-
វិយោគទុក្ខ នាម
ទុក្ខដែលកើតអំពីការព្រាត់ប្រាស។
-
វិយោគធម៌ នាម
ការព្រាត់ប្រាសដែលតែងមានជាធម្មតា ( សម្រាប់សាកលលោក )។
-
វិរតិ នាម
ការវៀរ, វៀរលែង; ការតមដាច់ខាត, ការកាន់ត្រណម
-
វិរតិចេតនា នាម
ចេតនាដែលវៀរ, ដែលតមដាច់ខាត។
-
វិរតិច្ឆេទ នាម
ដំណើរដាច់ត្រណម។
-
វិរតិភេទ នាម
( ម . ព . វិរតិច្ឆេទ )។
-
វិរាគ នាម
ការប្រាសចាករាគៈ, ដំណើរអស់តម្រេក; ព្រះនិញ្វន។
-
វិរាគចិត្ត នាម
ចិត្តដែលឥតរាគៈ, ឥតតម្រេក។
-
វិរាគធម៌ នាម
ព្រះនិញ្វន។
-
វិរាគភាព នាម
ភាពនៃវិរាគធម៌; ភាពជាអ្នកឥតរាគៈ, បែបបទរបស់បុគ្គលអ្នកឥតរាគៈ។
-
វិរាព នាម
សម្រែក, សូរសព្ទស្រែកខ្លាំង
-
វិរាម នាម
ការឃាត់; ការបញ្ឈប់; បដិសេធ។
-
វិរាល័យ នាម
( ម . ព . ពិរាល័យ )។
-
វិរុទ្ធ គុណនាម
ខុស; ដែលទីទៃពីគ្នា, ដែលផ្ទុយគ្នា។
-
វិរុទ្ធនិទស្សន៍ នាម
ការពន្យល់ខុសការសំអាងខុសពិចារណាដោយភាន់ច្រឡំ។
-
វិរុទ្ធនិទស្សន៍ពន្ធុ នាម
ទទ្ប្ហីករណ៍ដែលវិនិច្ឆ័យវាយតម្លៃឬពន្យល់អ្វីមួយផ្អែកតែទៅលើប្រភពកំណើតឬបរិការណ៍ដើមដែលវាកើតឡើងឬត្រូវបានបង្កើតឡើងដោយមិនផ្អែកលើការវិវត្តឬបច្ចុប្បន្នភាពរបស់វា។ដោយសារវាអាចមានភាពខុសគ្នាសំខាន់ៗមួយចំនួនរវាងប្រភពកំណើតនៃអ្វីមួយនិងសភាពបច្ចុប្បន្នរបស់វាទើបទឡ្ហីករណ៍បែបនេះតែងតែត្រូវបានចាត់ទុកថាជាវិរុទ្ធនិទស្សន៍ពន្ធុជាពិសេសនៅពេលគេប្រើទឡ្ហីករណ៍នោះដើម្បីបដិសេធគំនិតជំទាស់ណាមួយ។មនុស្សដែលមានប្រភពកំណើតចេញពីសត្វស្វាមិនមានន័យថាពួកគេនៅតែជាសត្វស្វានោះទេ។
-
វិរុទ្ធបាឋ នាម
បាលីខុស។
-
វិរុទ្ធវាចា នាម
សម្ដីខុស។
-
វិរុទ្ធវាទ នាម
លិខិតយថាភូតដែលធ្វើឡើងដោយអាជ្ញាសាលាឬដោយសារការីតាមពាក្យសុំរបស់គាហកនៃពាណិជ្ជបត្រដើម្បីកត់សម្គាល់ជាផ្លូវការនូវ១- ការមិនបង់ប្រាក់នៅពេលផុតរយៈពេលនៃពាណិជ្ជបត្រ, ២- ការមិនព្រមទទួលរូបិយាណត្តិដោយហារិត។
-
វិរុទ្ធសព្ទ នាម
សព្ទខុស; សព្ទផ្ទុយគ្នា។
-
វិរុទ្ធហេតុ នាម
ការមិនយល់ព្រមការជំទាស់។
-
វិរុឡ្ហក នាម
ព្រះនាមមហារាជជាលោកបាលមួយអង្គគ្រប់គ្រងរក្សាទិសទក្សិណជាអធិបតីលើពួកកុម្ភណ្ឌៈ
-
វិរុឡ្ហៈ នាម
( ម . ព . វិរុឡ្ហក )។
-
វិរូប គុណនាមនាម
រូបអាក្រក់; ដែលមានរូបអាក្រក់ប្លែក; ដែលអាក្រក់, គួរខ្ពើម; ពិការ។
-
វិរូបកាយ នាម
រូបកាយប្លែកពីធម្មតារូបរាងចម្លែក។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។