វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
វ ពាក្យដែលផ្ដើមដោយ "វ" មាន 1,910 ពាក្យ
ទំព័រ 41 / 64
-
វិភូ គុណនាម
ដែលជាធំក្រៃលែង; ដែលមានអំណាចខ្លាំង, ដែលអង់អាចខ្លាំង, ខ្លាំងពូកែ
-
វិភូសនាលង្ការ នាម
គ្រឿងប្រដាប់សម្រាប់ស្អិតស្អាង, សម្រាប់តែងខ្លួន ( ដែលល្មមដល់ការប្រកប )។
-
វិភូសនៈ នាម
គ្រឿងតាក់តែង, គ្រឿងស្អិតស្អាង, គ្រឿងតែងខ្លួន; លម្អ; អាការរុងរឿង។
-
វិភូសា នាម
ដូចគ្នានឹងវិភូសនៈ។
-
វិភូសាលង្ការ នាម
ដូចគ្នានឹងវិភូសនាលង្ការដែរ។
-
វិភូសិត គុណនាម
ដែលតាក់តែងហើយ, ដែលស្អិតស្អាងស្រេចហើយ។
-
វិភូសិតាលង្ការ នាម
គ្រឿងប្រដាប់ដែលស្អិតស្អាងស្រេចហើយ។
-
វិមគ្គនិយម នាម
ដំណើរងាកចេញពីគោលការណ៍ឬលទ្ធិនៃបក្សពួកឬក្រុម។
-
វិមជ្ឈការ នាម
ការប្រគល់នូវភាពជាម្ចាស់លើមុខងារសិទ្ធិអំណាចការទទួលខុសត្រូវនិងធនធានដោយរដ្ឋាភិបាល ( ហិរញ្ញវត្ថុទ្រព្យសម្បត្តិនិងបុគ្គលិក ) ទៅឱ្យក្រុមប្រឹក្សានៅថ្នាក់ក្រោមជាតិដូចជាក្រុមប្រឹក្សារាជធានីក្រុមប្រឹក្សាខេត្តក្រុមប្រឹក្សាក្រុងក្រុមប្រឹក្សាស្រុកក្រុមប្រឹក្សាខណ្ឌក្រុមប្រឹក្សាឃុំក្រុមប្រឹក្សាសង្កាត់ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់មូលដ្ឋាន
-
វិមតិ នាម
សេចក្ដីសង្ស័យ; ដំណើរមានគំនិតផ្សេងគ្នា
-
វិមតិកង្ខា នាម
សេចក្ដីសង្ស័យមិនដាច់ស្រេច
-
វិមតិសង្ស័យ នាម
( ម . ព . វិមតិកង្ខា )។
-
វិមល គុណនាម
ដែលឥតមន្ទិល, ឥតសៅហ្មង, ហ្មត់ហ្មង; ស្អាត; ថ្លា; បរិសុទ្ធ។
-
វិមលកម្ម នាម
អំពើបរិសុទ្ធ។
-
វិមលចិត្ត នាម
ចិត្តបរិសុទ្ធ; អ្នកដែលមានចិត្តបរិសុទ្ធ។
-
វិមលធម្ម នាម
ធម៌បរិសុទ្ធ; អ្នកដែលមានធម៌បរិសុទ្ធ។
-
វិមលា គុណនាម
( ម . ព . ពិមល )។
-
វិមាន នាម
( ម . ព . ពិមាន )។
-
វិមានវត្ថុ នាម
ឈ្មោះគម្ពីរមួយក្នុងពួកសុត្តន្តបិដកខុទ្ទកនិកាយនិយាយអំពីរឿងទិព្វវិមានផ្សេងៗ ( ព . ពុ .)។
-
វិមានអាកាស នាម
( ម . ព . ពិមានអាកាស )។
-
វិមានឯករាជ្យ នាម
ស្ដូបរំលឹកដល់ការទទួលបានឯករាជ្យភាពរបស់ប្រទេសកម្ពុជាពីអាណានិគមនិយមបារាំង
-
វិមុត្ត គុណនាម
ដែលរួចស្រឡះ, ដែលផុតស្រឡះ; ដែលមានឥស្សរភាព។
-
វិមុត្តចិត្ត នាម
ចិត្តដែលផុតស្រឡះចាកសេចក្ដីសៅហ្មង ( ព . ពុ .) ច្រើនសំដៅលោកុត្តរចិត្តថ្នាក់ខ្ពស់បំផុត។
-
វិមុត្តិ នាម
ការរួចឬផុតស្រឡះ; ការគេចកែផុតផ្លូវផុតដំណើរ; ដំណើរមានឥស្សរភាព។ព្រះនិញ្វន ( ព . ពុ .)។
-
វិមុត្តិញ្ញាណទស្សនៈ នាម
ប្រាជ្ញាដែលដឹងដែលឃើញវិមុត្តិ, ប្រាជ្ញាដែលនាំឱ្យបានរួចស្រឡះចាកគ្រឿងសៅហ្មងចិត្ត ( ព . ពុ .)។
-
វិមុត្តិសុខ នាម
សុខដែលកើតអំពីវិមុត្តិ ( ព . ពុ .)។
-
វិមោក្ខ នាម
ការរួចឬផុតស្រឡះ។ព្រះនិញ្វន ( ព . ពុ .)។
-
វិមោក្ខធម៌ នាម
ធម៌ដែលនាំឱ្យរួចស្រឡះចាកសេចក្ដីសៅហ្មងចិត្ត ( ព្រះនិញ្វន )។
-
វិមោក្ស នាម
( ម . ព . វិមោក្ខ )។
-
វិម្ហយត្ថនិបាត នាម
ពាក្យជាឧទានសព្ទប្រាប់សេចក្ដីអស្ចារ្យ, ដូចជាយីអើ!, អើហ្ន៎! ...។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។