វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
វ ពាក្យដែលផ្ដើមដោយ "វ" មាន 1,910 ពាក្យ
ទំព័រ 4 / 64
-
វចនាធិប្បាយ នាម
អធិប្បាយពាក្យគឺសេចក្ដីពន្យល់អំពីពាក្យនីមួយៗឱ្យឃើញច្បាស់លាស់; អភិធាន។
-
វចនានុក្រម នាម
លំដាប់ពាក្យ, លំដាប់ពាក្យដែលរៀបរៀងតាមរបៀបមុនក្រោយ។
-
វចនានុក្រមវិទ្យា នាម
ការសិក្សាបែបពណ៌នានិងវិភាគអំពីទំនាក់ទំនងន័យព្រមទាំងទំនាក់ទំនងរវាងវចនតានៅក្នុងប្រព័ន្ធវចនសព្ទនៃភាសាណាមួយ។
-
វចនានុរូប នាម
តាមសមគួរដល់ពាក្យ; ការអនុលោមតាមពាក្យ។
-
វចនាលង្ការ នាម
គ្រឿងប្រដាប់ពាក្យគឺសម្ដីសម្រាប់ប្រើកែមស៊ែមឱ្យស្រួលស្តាប់; សព្ទសម្រាប់ប្រើជាគ្រឿងប្រដាប់រំលេចពាក្យឱ្យស្រួលស្តាប់។
-
វចនាវសាន
ទីបំផុតឬទីបញ្ចប់សម្ដី, ចុងពាក្យ, ចុងសម្ដី។
-
វចនោកាស នាម
សិល្បៈនៃការនិយាយសំនួនវោហារ។
-
វចនៈ នាម
ពាក្យ, សម្ដី។
-
វចី នាម
វាចា, សម្ដី, ពាក្យ។
-
វចីកម្ម នាម
អំពើដែលកើតអំពីសម្ដី, ការធ្វើដោយសម្ដី។
-
វចីគារវៈ នាម
ការគោរពដោយវាចា។
-
វចីទុច្ចរិត នាម
ការប្រព្រឹត្តអាក្រក់ដោយវាចា។
-
វចីទ្វារ នាម
ទ្វារវាចា។
-
វចីបណាម នាម
ការបង្អោនវាចាគឺការបញ្ចេញវាចាសរសើរគុណដែលគួរគោរពឬការគោរពដោយសម្ដី។
-
វចីបយោគ នាម
ការប្រកបអំពើដោយវាចា, ការបញ្ចេញវាចាប្រើគេឱ្យសម្រេចអំពើ។
-
វចីបរមមិត្ត នាម
មិត្រដែលបានតែមាត់ដែលល្អតែមាត់។
-
វចីបរមមិត្រ នាម
( ម . ព . វចីបរមមិត្ត )។
-
វចីប្រណាម នាម
( ម . ព . វចីបណាម )។
-
វចីប្រយោគ នាម
( ម . ព . វចីបយោគ )។
-
វចីភេទ នាម
ការបញ្ចេញវាចាឱ្យគេឮច្បាស់; ដំណើរផ្សេងសម្ដីគ្នា។
-
វចីមុខ នាម
ពាក្យផ្ដើម, អារម្ភកថា, ឧបន្យាសកថា។
-
វចីវន្ទនា នាម
អភិវាទន៍ដោយវាចា។
-
វចីសង្ខារ នាម
វិតក្កៈនិងវិចារៈ ( ព . ពុ .)។
-
វចីសង្ហរ នាម
ការនាំពាក្យញុះញង់។
-
វចីសង្ហរិនី នាម
( ម . ព . វចីសង្ហរី )។
-
វចីសង្ហរី នាម
អ្នកនាំពាក្យញុះញង់។
-
វចីសមាចារ នាម
ការប្រព្រឹត្តរៀបរយដោយវាចាការប្រើសម្ដីសុភាពរាបទាបការប្រើវាចាស្មោះស្មើ។
-
វចីសមុដ្ឋាន នាម
អំពើដែលកើតអំពីវាចា។
-
វចីសុចរិត នាម
ការប្រព្រឹត្តល្អដោយវាចាការស្ដីនិយាយត្រឹមត្រូវ។
-
វច្ច នាម
អាចម, លាមក។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។