វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
វ ពាក្យដែលផ្ដើមដោយ "វ" មាន 1,910 ពាក្យ
ទំព័រ 36 / 64
-
វិនយវាទី នាម
អ្នកពោលអាងវិន័យ, អ្នកនិយាយប្រកាន់តាមវិន័យ។
-
វិនយវិវាទ នាម
ការឈ្លោះប្រកែកជជែករកឱ្យឃើញខុសត្រូវតាមវិន័យ។
-
វិនយានុគ្រោះ នាម
ការលើកតម្កើងវិន័យ; ការលើកយកច្បាប់ជាធំ, ជាអាង។
-
វិនយានុរក្ស នាម
ការរក្សាវិន័យ, ការកាន់ច្បាប់, អ្នកកាន់ច្បាប់។
-
វិនាដកម្ម នាម
ព្រឹត្តិការណ៍គួរឱ្យរន្ធត់និងទុក្ខសោក
-
វិនាឌិកា នាម
ឈ្មោះកម្រិតវេលាមួយកម្រិតក្នុងនាឡិកាតូចបន្ទាប់ពីនាទី (៦០វិនាទីជាមួយនាទី )។
-
វិនាឌី នាម
( ម . ព . វិនាឌិកា )។
-
វិនាថ គុណនាម
ដែលឥតទីពឹង, ឥតពំនាក់, អនាថ
-
វិនាថា គុណនាម
( ម . ព . វិនាថ )។
-
វិនាទី នាម
( ម . ព . វិនាឌិកា )។
-
វិនាយក នាម
អ្នកនាំវិសេសគឺអ្នកដឹកនាំគេឱ្យប្រព្រឹត្តល្អ; អ្នកប្រាប់ផ្លូវខុសត្រូវ។ព្រះពុទ្ធ។
-
វិនាយិកា នាម
( ម . ព . វិនាយក )។
-
វិនាស នាម
សេចក្ដីខូចបង់, ការបាត់, បាត់បង់; ការខូចខាត; សេចក្ដីអន្តរាយ; ដំណើរលាញ, សូន្យ
-
វិនាសកម្ម នាម
អំពើនាំឱ្យខូចខាតហិនហោចអន្តរាយ
-
វិនាសការណ៍ នាម
ហេតុ, ដំណើរដែលនាំឱ្យវិនាស។
-
វិនាសនាការ នាម
អាការនៃវិនាសន៍, អាការដែលនាំបណ្ដាលឱ្យកើតវិនាសន៍។
-
វិនាសនោបាយ នាម
ឧបាយឱ្យកើតវិនាសន៍, ឧបាយបំផ្លាញ។
-
វិនាសនៈ នាម
សេចក្ដីខូចបង់, ការបាត់, បាត់បង់; ...។
-
វិនាសន៍ នាម
( ម . ព . វិនាសនៈ )។
-
វិនាសន្តរាយ នាម
អន្តរាយបាត់ទៅ, អន្តរាយយ៉ាងសម្បើម, អន្តរាយធំ។
-
វិនិការ នាម
សេចក្ដីមើលងាយគេ; ការធ្វើទុក្ខបុកម្នេញគេ; ដំណើរប្រកាន់ទោស, ការចាប់ទោសកំហុសគេ
-
វិនិច្ឆយ នាម
ការពិចារណាដោយល្អិត, ការពិនិត្យមើលឱ្យឃើញពិត; ដំណើរកាត់សង្ស័យ, ការរម្លីងសេចក្ដីឱ្យអស់សង្ស័យ; ការជំនុំជម្រះសេចក្ដី, ការកាត់សេចក្ដី។
-
វិនិច្ឆយដ្ឋាន នាម
សាលាជម្រះក្ដី, សាលាជំនុំក្ដី។
-
វិនិច្ឆយធម៌ នាម
ធម៌សម្រាប់វិនិច្ឆ័យ, ច្បាប់សម្រាប់ជំនុំជម្រះកាត់ក្ដី។
-
វិនិច្ឆយមហាមាត្យ នាម
អមាត្យធំអ្នកសម្រេចការជំនុំក្ដី, សេនាបតីឬរដ្ឋមន្ត្រីក្រសួងនគរបាល។
-
វិនិច្ឆយសភា នាម
( ម . ព . វិនិច្ឆយដ្ឋាន )។
-
វិនិច្ឆយសាលា នាម
( ម . ព . វិនិច្ឆយសភា )។
-
វិនិច្ឆយាមាត្យ នាម
អមាត្យអ្នកជម្រះក្ដី ( ចៅក្រម )។
-
វិនិច្ឆ័យ នាម
( ម . ព . វិនិច្ឆយ )។
-
វិនិទ្រា នាម
ដំណើរបាត់ងុយដេក, ការដេកមិនលក់; ដំណើរដេកអស់ល្បក់ហើយ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។