វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
វ ពាក្យដែលផ្ដើមដោយ "វ" មាន 1,910 ពាក្យ
ទំព័រ 33 / 64
-
វិទ្យាផល នាម
( ម . ព . វិជ្ជាផល )។
-
វិទ្យាពល នាម
( ម . ព . វិជ្ជាពល )។
-
វិទ្យាភូមិ នាម
( ម . ព . វិជ្ជាភូមិ )។
-
វិទ្យាមទៈ គុណនាម
( ម . ព . វិជ្ជាមទៈ )។
-
វិទ្យាមន្ទីរ នាម
( ម . ព . វិជ្ជាមន្ទីរ )។
-
វិទ្យាម័ទ គុណនាម
( ម . ព . វិជ្ជាមទៈ )។
-
វិទ្យាម័យ នាម
( ម . ព . វិជ្ជាម័យ )។
-
វិទ្យាលាព
( ម . ព . វិជ្ជាលាភ )។
-
វិទ្យាលាភ នាម
( ម . ព . វិជ្ជាលាភ )។
-
វិទ្យាល័យ នាម
ភូមិសិក្សាកម្រិតមធ្យមសិក្សាទុតិយភូមិចាប់ពីថ្នាក់ទី១០រហូតដល់ថ្នាក់ទី១២
-
វិទ្យាសាស្ត្រ នាម
គម្ពីរប្រាប់វិជ្ជាផ្សេងៗ។
-
វិទ្យាសាស្ត្រកំព្យូទ័រ នាម
វិទ្យាសាស្ត្រដែលសិក្សាអំពីការរៀបចំដំណើរការនិងការប្រើប្រាស់ហាដវែរសុសវែរនិងការសរសេរកម្មវិធីកុំព្យូទ័រ។
-
វិទ្យាសាស្ត្រធម្មជាតិ នាម
មុខវិជ្ជាដែលសិក្សាអំពីអ្វីៗទាក់ទងនឹងជីវិតនានាដែលរស់នៅលើភពផែនដី
-
វិទ្យាសាស្ត្រនយោបាយ នាម
វិទ្យាសាស្ត្រសង្គមមួយបែបដែលសិក្សាជាប្រព័ន្ធអំពីជីវិតសង្គមនយោបាយនិងអំពីគ្រប់បាតុភូតនយោបាយទាំងអស់ដែលកើតមានឡើងពោលគឺទំនាក់ទំនងរវាងស្ថាប័ននយោបាយនិងអង្គការនយោបាយដែលក្នុងនោះមានរដ្ឋាភិបាលគណបក្សនយោបាយអង្គការសង្គមនានា
-
វិទ្យាសាស្រ្ត នាម
អ្វីៗដែលមានលក្ខណៈច្បាស់លាស់ប្រកបដោយក្បួនខ្នាតទ្រឹស្ដីពិតប្រាកដ
-
វិទ្យាស្ថាន នាម
( ម . ព . វិជ្ជាឋាន )។
-
វិទ្យាហីនភាព នាម
( ម . ព . វិជ្ជាហីនភាព )។
-
វិទ្យុ នាម
ក្លាយមកពីពាក្យវិទ្យុត។ពាក្យវិទ្យុនេះខ្មែរបង្កើតតម្រូវនឹងពាក្យបារាំងថា Radio។ដូច្នេះពាក្យវិទ្យុទៅជាបុព្វបទប្រាប់សេចក្ដីនៃការបញ្ចេញរស្មីឬកាំរស្មីអ៊ិក្ស (X), សម្រាប់ប្រើក្នុងពាក្យដែលទាក់ទងនឹងរលកអាកាសជាដើមនិងសម្រាប់ប្រើជាអាទិសង្កេតនៃពាក្យថា
-
វិទ្យុគមនាគមន៍ នាម
ការបញ្ចូលសំឡេងជាដើមទៅតាមរលកអាកាសឬតាមវិទ្យុ។
-
វិទ្យុឃោសនា នាម
ការឃោសនាតាមវិទ្យុ, ការប្រកាសផ្សាយដំណឹងតាមប៉ុស្តិ៍វិទ្យុផ្សាយសំឡេង។
-
វិទ្យុឆាយាកម្ម នាម
ការបញ្ចាំងឆ្លុះស្រមោលដោយវិទ្យុ, ការថតមើលរូបដោយកាំរស្មីអ៊ិក្ស។
-
វិទ្យុជាតិ នាម
វិទ្យុរបស់ជាតិ, ប៉ុស្តិ៍វិទ្យុផ្សាយសំឡេងសម្រាប់ជាតិ។
-
វិទ្យុត នាម
( ម . ព . វិជ្ជុ )។
-
វិទ្យុទទួលសំឡេង នាម
ប៉ុស្តិ៍វិទ្យុឬប្រដាប់សម្រាប់ទទួលសំឡេងនៃវិទ្យុគមនាគមន៍ឬពីមន្ទីរវិទ្យុផ្សាយសំឡេង។ច្រើនហៅកាត់ខ្លីត្រឹមវិទ្យុ។
-
វិទ្យុទាក់ទង នាម
វិទ្យុតូចម្យ៉ាងដែលអាចយកតាមខ្លួនបានសម្រាប់ប្រើទាក់ទងគ្នា, អាយកូម
-
វិទ្យុទូរទស្សន៍ នាម
វិទ្យុនិងទូរទស្សន៍គឺប្រដាប់ដែលអាចបញ្ជូនឬទទួលទាំងសំឡេងទាំងរូបភាព។ច្រើនហៅកាត់ខ្លីត្រឹមទូរទស្សន៍។
-
វិទ្យុទូរលេខ នាម
ទូរលេខតាមវិទ្យុ, ទូរលេខឥតខ្សែ។ច្រើនហៅកាត់ខ្លីត្រឹមទូរលេខ។
-
វិទ្យុទូរសព្ទ នាម
ទូរសព្ទតាមវិទ្យុ, ទូរសព្ទឥតខ្សែ។ច្រើនហៅកាត់ខ្លីត្រឹមទូរសព្ទ។
-
វិទ្យុបាឋក នាម
អ្នកនិយាយផ្សាយដំណឹងតាមប៉ុស្តិ៍វិទ្យុផ្សាយសំឡេង, អ្នកថ្លែងសេចក្ដីតាមវិទ្យុ។
-
វិទ្យុបាឋិកា នាម
( ម . ព . វិទ្យុបាឋក )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។