វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
វ ពាក្យដែលផ្ដើមដោយ "វ" មាន 1,910 ពាក្យ
ទំព័រ 31 / 64
-
វិតក្កចរិត គុណនាម
ដែលមានសេចក្ដីត្រិះរិះច្រើនជាចរិត
-
វិតក្ការម្មណ៍ នាម
អារម្មណ៍ដែលប្រកបដោយវិតក្ក។
-
វិតស្តិ នាម
មាត្រាវាស់ប្រវែង១២ធ្នាប់គឺមួយចំអាម។
-
វិតស្តិប្រមាណ នាម
ប្រមាណមួយចំអាម, ប្រហែលមួយចំអាម។
-
វិត្តន្តរាយ នាម
អន្តរាយទ្រព្យ។
-
វិត្តលាភ នាម
ការបានទ្រព្យ។
-
វិត្តវិនាស នាម
ការខូចទ្រព្យ។
-
វិត្តៈ នាម
ទ្រព្យ, សម្បត្តិ។
-
វិត្ថារ គុណនាម
ទូលាយ; រលុង; វែងឆ្ងាយ។
-
វិត្ថារកថា នាម
ពាក្យពិស្តារ។
-
វិត្ថារកម្ម នាម
ការបង្កើនការបន្ថែមការពង្រីកទំហំចំនួនឬបរិមាណ។
-
វិត្ថារនិយម នាម
( ម . ព . វាតទីនិយម )។
-
វិត្ថារន័យ នាម
ន័យពិស្តារ។
-
វិត្ថារន្តរ នាម
រយៈទទឹង, វិសាលភាព, សេរីភាពក្នុងការសម្ដែងសកម្មភាពអ្វីមួយ។
-
វិត្ថារវាទ នាម
ពំនោលពិស្តារ។
-
វិត្ថារិក នាម
បន្ទាត់កាត់ទទឹងខ្សែកាត់ទទឹងបន្ទាត់ពុះ។
-
វិត្ថារីយ គុណនាម
ដែលអាចពង្រីកបាន។
-
វិត្ថារីយភាព នាម
ភាពដែលអាចពង្រីកបាន។
-
វិថី នាម
ផ្លូវផ្លូវថ្នល់ដំណើរគន្លងតម្រាយ
-
វិទត្ថិ នាម
ចំអាម។
-
វិទត្ថិប្បមាណ
( ម . ព . វិតស្តិប្រមាណ )។
-
វិទូ គុណនាម
ដែលឈ្លាស, ជំនាញ, មានប្រាជ្ញា។
-
វិទេស នាម
ប្រទេសដទៃ, ប្រទេសផ្សេង, ដែនផ្សេងគ្នា, បរទេស។
-
វិទេសគមន៍ នាម
ដំណើរទៅកាន់ប្រទេសដទៃ។
-
វិទេសជាត គុណនាម
( ម . ព . វិទេសជៈ )។
-
វិទេសជៈ គុណនាម
ដែលកើតក្នុងប្រទេសផ្សេងគ្នា។
-
វិទេសប្បវេណី នាម
ទំនៀមទម្លាប់របស់ប្រទេសផ្សេងគ្នា។
-
វិទេសភណ្ឌ នាម
របស់ដែលមកពីបរទេស, របស់មកពីប្រទេសដទៃ។
-
វិទេសវាស នាម
ការនៅក្នុងប្រទេសផ្សេង។
-
វិទេសាគមន៍ នាម
ដំណើរមកអំពីប្រទេសដទៃ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។