វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
វ ពាក្យដែលផ្ដើមដោយ "វ" មាន 1,910 ពាក្យ
ទំព័រ 29 / 64
-
វិជ្ជាកូដ នាម
កំពូលវិជ្ជា, ចំណេះថ្នាក់ខ្ពស់បំផុត។
-
វិជ្ជាកោដ្ឋ នាម
ឃ្លាំងចំណេះ ( មន្ទីរដាក់គម្ពីរ, សាស្ត្រា, ក្បួន, ច្បាប់ )។
-
វិជ្ជាគរុ នាម
គ្រូបង្រៀនវិជ្ជា។
-
វិជ្ជាគវេសិនី នាម
( ម . ព . វិជ្ជាគវេសី )។
-
វិជ្ជាគវេសី នាម
អ្នកស្វែងចំណេះ។
-
វិជ្ជាគារ នាម
រោងរៀនឬសាលារៀន។
-
វិជ្ជាចារ្យ នាម
គ្រូបង្រៀនចំណេះ, គ្រូបង្រៀនវិជ្ជាដល់សិស្សទាំងឡាយ។
-
វិជ្ជាជីវៈ នាម
មុខតំណែង, មុខការរបរសម្រាប់ចិញ្ចឹមជីវិត
-
វិជ្ជាឋាន នាម
ទីតាំងនៃវិជ្ជា, គ្រឹះស្ថានជាទីស្រាវជ្រាវរិះរកខាងវិទ្យាសាស្ត្រឬជាទីសម្រាប់សិក្សារៀនសូត្រនូវចំណេះវិជ្ជាផ្សេងៗ។
-
វិជ្ជាទាន នាម
ការឱ្យចំណេះ, ការបង្រៀនវិជ្ជា។
-
វិជ្ជាទាយក នាម
អ្នកឱ្យចំណេះ, អ្នកបង្រៀនវិជ្ជា។
-
វិជ្ជាទាយិកា នាម
( ម . ព . វិជ្ជាទាយក )។
-
វិជ្ជាធន នាម
វិជ្ជាដែលទុកជាទ្រព្យ។
-
វិជ្ជាធនី នាម
អ្នកមានវិជ្ជាជាទ្រព្យ។
-
វិជ្ជាធរ នាម
( ដូចគ្នានឹងពិទ្យាធរដែរ )។
-
វិជ្ជាធរី នាម
ស្ត្រីអ្នកមានវិជ្ជា; ទេវតាអ្នកប្រសិទ្ធីវិជ្ជា។
-
វិជ្ជាធារិណី នាម
( ម . ព . ពិទ្យាធរ )។
-
វិជ្ជាផល នាម
ផលប្រយោជន៍ដែលបានអំពីវិជ្ជា។
-
វិជ្ជាពល នាម
កម្លាំងរបស់វិជ្ជា។
-
វិជ្ជាភូមិ នាម
ថ្នាក់វិជ្ជា។
-
វិជ្ជាមទៈ គុណនាម
ដែលស្រវឹងចំណេះ, ដែលក្អេងក្អាង, ឆ្មើងឆ្មៃព្រោះអាងចំណេះ
-
វិជ្ជាមន្ទីរ នាម
រោងរៀន។
-
វិជ្ជាម័ទ នាម
( ម . ព . វិជ្ជាមទៈ )។
-
វិជ្ជាម័យ គុណនាម
ដែលសម្រេចអំពីវិជ្ជា។
-
វិជ្ជាលាភ នាម
ការបានវិជ្ជា, ការសម្រេចចំណេះ។
-
វិជ្ជាល័យ នាម
សាលារៀន, រោងរៀន។
-
វិជ្ជាសមោធាននិយម នាម
ការសិក្សាអំពីប្រព័ន្ធចំណេះដឹងដែលប្រមូលផ្ដុំគ្រប់ផ្នែក, វិជ្ជាសព្វវចនាធិប្បាយនិយម។
-
វិជ្ជាហាត់ប្រាណ
វិជ្ជាមានបែបបទផ្សេងៗឱ្យហាត់ប្រាណ។
-
វិជ្ជាហីនភាព នាម
ការខ្សត់វិជ្ជា; ដំណើរឥតវិជ្ជា។
-
វិជ្ជុ នាម
ផ្លេកបន្ទោរ, មហារីក។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។