វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
វ ពាក្យដែលផ្ដើមដោយ "វ" មាន 1,910 ពាក្យ
ទំព័រ 28 / 64
-
វិជនស្ថាន នាម
( ម . ព . វិជនដ្ឋាន )។
-
វិជយ នាម
ការឈ្នះវិសេស, ដំណើរឈ្នះស្រេចបាច់ ( ពិជ័យ )។
-
វិជយបដាក នាម
ទង់ជ័យ, ទង់ចម្បាំង។
-
វិជយភូមិ នាម
ទីមានជ័យ, ទីឈ្នះសឹក។
-
វិជយភេរី នាម
ស្គរជ័យ, ស្គរសម្រាប់វាយឱ្យដំណឹងថាឈ្នះសឹកហើយ។
-
វិជយិន គុណនាម
ដែលមានជ័យ។
-
វិជយិនី នាម
( ម . ព . វិជយិន )។
-
វិជយី នាម
ដូចគ្នានឹងវិជយិន។
-
វិជលដ្ឋាន នាម
ទី, តំបន់, កន្លែងដែលឥតទឹក; ទីគោក។
-
វិជាត គុណនាម
ដែលកើតហើយ; ដែលកើតមក។
-
វិជាតកាល នាម
ពេលដែលកើត, ដែលប្រសូត, ដែលសម្រាល។
-
វិជាតទិន នាម
ថ្ងៃកំណើត។
-
វិជាតមាតា នាម
មាតាបង្កើត។
-
វិជាតវេលា នាម
( ម . ព . វិជាតកាល )។
-
វិជាតិ នាម
ដំណើរផ្សេងជាតិគ្នា; ដំណើរផ្សេងបែបគ្នា, ខុសបែបគ្នា។
-
វិជាតិភាព នាម
( ម . ព . វិជាតិ )។
-
វិជាតីយ គុណនាម
ដែលផ្សេងជាតិគ្នា
-
វិជាតីយមនុស្ស គុណនាម
( ម . ព . វិជាតីយ )។
-
វិជិតមារ នាម
( ម . ព . ពិជិតមារ )។
-
វិជិតរដ្ឋ នាម
( ម . ព . ពិជិតរដ្ឋ )។
-
វិជិតរាជ្យ នាម
រាជ្យដែលបានមកដោយការច្បាំងឈ្នះ, រាជ្យដែលឥតមានខ្មាំងសត្រូវណាមកផ្ចាញ់យកបាន។
-
វិជិតរាស្ត្រ នាម
( ម . ព . ពិជិតរាស្ត្រ )។
-
វិជ័យ នាម
( ម . ព . វិជយ )។
-
វិជ្ជមាន គុណនាម
ដែលកំពុងមាននៅឡើយ, ធរមាន។
-
វិជ្ជមាននិយម នាម
ប្រព័ន្ធគំនិតទស្សនវិជ្ជាដែលបង្កើតឡើងដោយទស្សនវិទូបារាំងអូហ្គូសកុងប៉ុន្តែឫសគល់របស់វាចេញមកពីហ្វ្រង់ស៊ីសបេខឹន។ស្មារតីរួមរបស់វិជ្ជមាននិយមគឺទស្សនវិជ្ជាគួរតែផ្តោតការយកចិត្តទុកដាក់តែទៅលើអ្វីដែលបទពិសោធផ្តល់ឱ្យជាក់ស្តែងនិងគួរតែចៀសវាងពីការគិតបែបសន្មតដែលទៅហួសពីបទពិសោធ
-
វិជ្ជមានប្បញ្ញត្តិ នាម
( ម . ព . ច្បាប់វិជ្ជមាន )។
-
វិជ្ជា នាម
សេចក្ដីដឹងច្បាស់; ការចេះដឹង, ចំណេះ; វេទមន្ត, មន្តអាគម
-
វិជ្ជាករ នាម
អ្នកបង្កើតវិជ្ជា; អ្នកចេះ។
-
វិជ្ជាកាម នាម
អ្នកប្រាថ្នាចំណេះ; អ្នកដែលកំពុងរៀនឱ្យចេះតទៅទៀត។
-
វិជ្ជាការ នាម
ដូចគ្នានឹងវិជ្ជាករឬវិទ្យាករ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។