វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
វ ពាក្យដែលផ្ដើមដោយ "វ" មាន 1,910 ពាក្យ
ទំព័រ 25 / 64
-
វិក្រយិកា នាម
( ម . ព . វិក្កយិក )។
-
វិក្រាន្ត គុណនាម
ដែលក្លាហាន, ក្លាខ្លាំង, អង់អាច, ឥតញញើត។
-
វិក្រាន្តយុទ្ធ គុណកិរិយា
ចម្បាំងយ៉ាងខ្លាំង, យ៉ាងសម្បើម។
-
វិក្រាន្តសង្គ្រាម គុណកិរិយា
( ម . ព . វិក្រាន្តយុទ្ធ )។
-
វិក្រាយិក គុណនាម
( ម . ព . វិក្កាយិក )។
-
វិក្រាយិកពស្តុ នាម
( ម . ព . វិក្កាយិកវត្ថុ )។
-
វិក្រាយិកព័ស្តុ នាម
( ម . ព . វិក្រាយិកពស្តុ )។
-
វិក្រិតិ នាម
ការរិះគន់, ការវិនិច្ឆ័យលើស្នាដៃអក្សរសិល្ប៍ឬសិល្ប។
-
វិក្រិយា នាម
ការផ្លាស់ប្រែ, ការប្រែចាករូបឬចាកលំនាំដើម; អាការប្លែក, ...។
-
វិក្រិយាភាព នាម
ភាពនៃការផ្លាស់ប្រែ, ...។
-
វិក្រីឌា នាម
ល្បែងសើចសប្បាយ; ការលេងកំប្លែង, ការក្រមាច់។
-
វិក្រឹតការ នាម
ការបណ្ដុះបណ្ដាលមន្រ្តីក្នុងមុខតំណែងដើម្បីបង្កើនសមត្ថភាពឬមុខជំនាញឱ្យកាន់តែជ្រៅជ្រះថែមទៀត
-
វិក្រោស នាម
សម្រែក; ការស្រែកហៅឱ្យគេជួយ
-
វិគ្គហ នាម
ភាគ, ចំណែក; រូប, រូបរាង, សរីរៈ, ខ្លួនប្រាណ; សេចក្ដីពិស្តារ; សេចក្ដីពន្យល់; ការប្រកាន់ខុសគ្នា, ដំណើរជជែកដណ្ដើមយកឈ្នះ, ការជជែកទាស់ដំណើរគ្នា, ជម្លោះ។
-
វិគ្គហៈ នាម
( ម . ព . វិគ្គហ )។
-
វិគ្រោះ នាម
( ម . ព . ពិគ្រោះនិងវិគ្គហៈ )។
-
វិឃាតកម្ម នាម
ការប្រហារ, ការសម្លាប់។
-
វិឃាតភាព នាម
ដំណើរទើសទែង; ការទទឹងទាស់; ការខ្ទាំងខ្ទប់; ការប៉ះទង្គិច, ទង្គុកទង្គិច; សេចក្ដីចង្អៀតចង្អល់ចិត្ត; ការទម្លាយ; ការធ្វើឱ្យវិនាស, ការបំផ្លាញ; ការប្រហារ។
-
វិឃាសាត នាម
អ្នកបរិភោគភោជនដែលសេសសល់ពីគេ, អ្នកស៊ីបាយដែល
-
វិឃាសាទា នាម
( ម . ព . វិឃាសាទ )។
-
វិឃាសាទិកា នាម
( ម . ព . វិឃាសាទា )។
-
វិឃាសាហារ នាម
អាហារដែលសេសសល់ពីគេ, អាហារដែល
-
វិឃ្នភាព នាម
ដំណើរទើសទាក់, ការទាក់ដំណើរ, ការទាស់ផ្លូវទាស់ដំណើរ, ការជំទាស់, ដំណើរជាប់ជំពាក់ដោយហេតុឬដោយកិច្ចណាមួយ, ឧបសគ្គ
-
វិឃ្នេស នាម
នាមរបស់ព្រះមួយអង្គ, ខ្លួនជាមនុស្សសីសៈជាដំរី, ជាបុត្ររបស់ព្រះឥសូរ, មាននិយាយក្នុងសាសនាព្រាហ្មណ៍ហៅព្រះវិឃ្នេស ( ខ្មែរច្រើនហៅព្រះគណេសឬហៅក្លាយជាព្រះភឃ្នេស )។
-
វិឃ្នេស្វរៈ នាម
( ម . ព . វិឃ្នេស )។
-
វិឃ្រភាព នាម
សេចក្ដីអន្តរាយ; ការខូចវិនាស; ដំណើរខាតបង់។
-
វិងស៊ុង កិរិយាសព្ទ
វង្វេងវិលវល់ភ័ន្តស្មារតី
-
វិច កិរិយាសព្ទ
ត្បាញត្រឡប់ចុងភ្ជិតមុខចូលមកវិញ
-
វិចក្ខណ គុណនាម
ដែលឃើញច្បាស់, ដឹងច្បាស់, ឈ្លាសវៃ។
-
វិចក្ខណបុរស នាម
បុរសអ្នកឈ្លាសវៃ, អ្នកប្រាជ្ញ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។