វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
វ ពាក្យដែលផ្ដើមដោយ "វ" មាន 1,910 ពាក្យ
ទំព័រ 24 / 64
-
វិកសិតបុប្ផា នាម
ផ្ការីក។
-
វិកសិតបុស្ប នាម
( ម . ព . វិកសិតបុប្ផា )។
-
វិការ នាម
ការធ្វើប្លែកចាកប្រក្រតីដើម; ការផ្លាស់ប្រែ; ការផ្លាស់រូប, ផ្លាស់ទំនង; ការប្រែប្រួលចាកភាពប្រក្រតី, ការប្រែប្រួលខុសធម្មតា; ដំណើរពិការ; រោគ។
-
វិការដ្ឋាន នាម
ទីដែលធ្វើឱ្យប្លែកចាកពីប្រក្រតីដើម, ឆាក។
-
វិការទីផ្សារ នាម
ដំណើរខុសពីសភាពដើមឬទម្រង់ដើមនៃដំណើរការទីផ្សារដោយសារអន្តរាគមន៍របស់រូបវន្តបុគ្គលឬនីតិបុគ្គលណាមួយ។
-
វិការរូប នាម
រូបដែលប្រែប្រួលខុសប្រក្រតី, រូបពិការ។
-
វិកាល នាម
កាលខុស ( តាមវិន័យពុទ្ធសាសនារាប់តាំងពីត្រឹមព្រះអាទិត្យជ្រេពីត្រង់ទៅទល់នឹងអរុណរះ )
-
វិកាលភោជន នាម
ការបរិភោគអាហារក្នុងវេលាវិកាល។
-
វិកាស នាម
ការសម្ដែង, ការថ្លែងប្រកាស
-
វិកិណ្ណដ្ឋាន នាម
ទីតាំងសំណល់ប្រាសាទបុរាណ, សំណង់ឬប្រាសាទបុរាណ។
-
វិកូដនីយកម្ម នាម
ដំណើរការប្ដូរទិន្នន័យពីទម្រង់កូដមកជាទម្រង់ដើមវិញ ( ផ្ទុយពីកូដនីយកម្ម )។
-
វិក័តិ នាម
( ម . ព . វិកតិ )។
-
វិក្កយបត្រ នាម
សំបុត្ររាយមុខទំនិញដែលបានលក់, តារាងរាយរាប់មុខអីវ៉ាន់ដែលលក់ព្រមទាំងតម្លៃអីវ៉ាន់នោះៗដែលអ្នកលក់ត្រូវទារយកពីអ្នកទិញ
-
វិក្កយបហាន នាម
លិខិតលុបចោលនូវការលក់ចំពោះផលិតផលដែលមានបញ្ហា។
-
វិក្កយសាលា នាម
រោងឬផ្ទះលក់ទំនិញ, ផ្ទះលក់ដូរ, ផ្ទះផ្សារ, ហាង។
-
វិក្កយិក នាម
អ្នកលក់ទំនិញ, អ្នកលក់ដូរ។
-
វិក្កយិកា នាម
( ម . ព . វិក្កយិក )។
-
វិក្កាយិក គុណនាម
ដែលត្រូវលក់, សម្រាប់លក់។
-
វិក្កាយិកភណ្ឌ នាម
របស់ដែលត្រូវលក់, អីវ៉ាន់សម្រាប់លក់, ទំនិញ។
-
វិក្កាយិកវត្ថុ នាម
វត្ថុដែលត្រូវលក់, អីវ៉ាន់សម្រាប់លក់។
-
វិក្ខិត្តចិត្ត គុណនាម
ដែលមានចិត្តរាយមាយ
-
វិក្ខេប នាម
ការបោះ, ពួយ, គ្រវែង, បន្សាត់, បង្ហើរ; ការរំអុកឱ្យ; ការនាំឱ្យអំពល់, ឱ្យខ្វល់ចិត្ត; សេចក្ដីងឿងឆ្ងល់។
-
វិក្ខេបចិត្ត នាម
ចិត្តខ្វល់; ចិត្តរាយមាយ, រសេមរសាមទៅតាមតែប្រទះ។
-
វិក្រម នាម
ការឈានទៅ, ជំហាន, ដំណើរបោះជំហានទៅ, ការដើរ, ការទៅ; ការកម្រើកឃ្លាតចាកទី; ផ្លូវ; បែបយ៉ាង; កម្លាំងក្លាហាន; សេចក្ដីរឹងប៉ឹង; អំណាច; ជម្នះ។
-
វិក្រយគ្រឹះ នាម
ដូចគ្នានឹងវិក្កយសាលាឬវិក្កយាគារដែរ។
-
វិក្រយបត្រ នាម
( ម . ព . វិក្កយបត្រ )។
-
វិក្រយសាលា នាម
( ម . ព . វិក្រយគ្រឹះ )។
-
វិក្រយាគារ នាម
ដូចគ្នានឹងវិក្កយាគារដែរ។
-
វិក្រយានុស័យ នាម
ការលើកលែងលក់ទំនិញ, ការឈប់ធ្វើជំនួញ។
-
វិក្រយិក នាម
( ម . ព . វិក្កយិក )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។