វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
វ ពាក្យដែលផ្ដើមដោយ "វ" មាន 1,910 ពាក្យ
ទំព័រ 23 / 64
-
វាហនសត្វ នាម
( ម . ព . ពាហនសត្វ )។
-
វាហនៈ នាម
( ម . ព . ពាហនៈ )។
-
វាហិនី នាម
កងទ័ពជើងគោក; តាមរបៀបក្នុងបុរាណសម័យថាកងទ័ពជើងគោកដែលមានដំរី៨១, រថឬរទេះបន្ទុក៨១, ទាហានសេះព្រមទាំងសេះ២៤៣, ទាហានថ្មើរជើង៤០៥នាក់ហៅថាកងទ័ពមួយវាហិនី; លុះចំណេរកាលតៗមកទោះបីកងទ័ពជើងគោកបែបណាក៏ដោយដែលរៀបជាក្បួនទ័ពមួយក្រុមល្មមច្បាំងតនឹងបច្ចាមិត្តបានក៏ហៅកងទ័ពមួយវាហិនីដែរ។
-
វាឡកន្តារ នាម
ផ្លូវលំបាកព្រោះសត្វសាហាវ។
-
វាឡគ្គាហិនី នាម
( ម . ព . វាឡគ្គាហី )។
-
វាឡគ្គាហី នាម
អ្នកពូកែចាប់សត្វសាហាវ; ហ្មពស់, អាលម្ពាយ។
-
វាឡម្រឹគ នាម
( ម . ព . ពាឡម្រឹគ )។
-
វាឡសត្វ នាម
សត្វកាច, សាហាវ
-
វាំង កិរិយាសព្ទនាម
បាំង, បាំងព័ទ្ធ, បិទបាំងមិនឱ្យឃើញ, បិទបាំងព័ទ្ធជុំវិញ
-
វាំងជា គុណនាម
ដែលរឹងប៉ឹង, មាំមួន, រហ័សរហួន ( ប្រើចំពោះតែកម្លាំង )
-
វាំងនន នាម
សំពត់ផ្ទាំងធំសម្រាប់ចងបិទបាំងកន្លែងដេកជាដើម, រនាំងធំ ( ច្រើនប្រើសំពត់ព័ណ៌ )
-
វាំងនាំ ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យកម្លាំងថាកម្លាំងវាំងនាំកម្លាំងរបស់មនុស្សជាបរិវារឬកម្លាំងរបស់មនុស្សច្រើននាក់, ដែលជួយធ្វើកិច្ចការផ្សេងៗ
-
វាំងភ័ក នាម
( ម . ព . ព្រះពន្លាភ័ក )។
-
វិកតិ នាម
ការធ្វើប្លែក; ការធ្វើឱ្យផ្សេងគ្នា; អ្វីៗដែលចម្លែក; បែប, បែបយ៉ាង; គ្រឿង។
-
វិកតិកត្តា នាម
ពាក្យក្នុងវេយ្យាករណ៍មាននាទីឬដំណើរស្មើគ្នានឹងពាក្យដែលសម្រេចអំពើ, ប្រើពាក្យថា " ជា —" ឬ " ដែលជា —" នាំមុខនាមសព្ទ
-
វិកតិកម្ម នាម
ពាក្យក្នុងវេយ្យាករណ៍មាននាទីឬដំណើរស្មើគ្នានឹងពាក្យដែលជាអំពើ, ប្រើពាក្យថា " ជា —" ឬ " ដែលជា —" ជាគ្រឿងសម្គាល់
-
វិកតិកា នាម
អាសនៈដែលឆ្លាក់ឬគូរវិចិត្រដោយរូបពាឡម្រឹគមានរូបសីហៈនិងរូបខ្លាធំជាដើម
-
វិកតិកាសនៈ នាម
ដូចគ្នានឹងវិកតិកាដែរ។
-
វិកត្ថនៈ នាម
ការពោលអួត; អំនួត; សម្ដីអួតអាង; ការនិយាយលើកកម្ពស់; សម្ដីលើកកម្ពស់; ការនិយាយបញ្ជោរ; សម្ដីលើកជើង
-
វិកត្ថា នាម
( ម . ព . វិកត្ថនៈ )។
-
វិកប្ប កិរិយាសព្ទ
ផ្ញើទុក, ផ្ញើអីវ៉ាន់ទុកនឹងគេ
-
វិកប្បនា នាម
ការផ្ញើអ្វីៗនឹងគេ
-
វិកប្បសន្ធាន នាម
ពាក្យប្រាប់សេចក្ដីកំណត់សម្រាប់ប្រើបន្ថែមតំណសេចក្ដីដោយឡែកក្នុងប្រយោគនីមួយដូចជាឬ, ឬក៏; ឬថា; ពុំនោះ, បើពុំនោះ, ពុំនោះសោតជាដើម ( ព . វ .)។
-
វិករ នាម
រោគ, ជំងឺ។
-
វិកល គុណនាម
ដែលខ្វះខាត, មិនគ្រប់គ្រាន់; ពិការ
-
វិកលភាព នាម
ដូចគ្នានឹងវិកល្យ។
-
វិកល្យ នាម
ភាវៈខ្វះខាត; ការមិនគ្រប់គ្រាន់; ដំណើរពិការ ( ប្រើជាវិកលភាពក៏បាន )។
-
វិកសិត គុណនាម
ដែលរីក។
-
វិកសិតចិត្ត នាម
( ព . ប្រ .) ចិត្តរីក ( ដូចផ្កា )។
-
វិកសិតបទុម នាម
ផ្កាឈូករីក។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។