វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
វ ពាក្យដែលផ្ដើមដោយ "វ" មាន 1,910 ពាក្យ
ទំព័រ 16 / 64
-
វាគារ នាម
ការខុសសញ្ញា, ដំណើរខុសប្ដេជ្ញា, ការបង់ពាក្យសត្យ។
-
វាគុរា នាម
នេសាទុបករណ៍ពួកមួយមានក្រឡាបណ្ដាញមានសំណាញ់, មង, បន្តឹង, បង្កាត់ជាដើម។
-
វាគុរិក នាម
អ្នកចិញ្ចឹមជីវិតដោយការដាក់វាគុរាព្រានអ្នកដាក់វាគុរា។
-
វាគុរិកា នាម
( ម . ព . វាគុរិក )។
-
វាគ្មិន គុណនាម
ដែលប៉ិននិយាយ, ដែលចេះនិយាយពីរោះ។
-
វាង គុណនាម
ដែលវៀចវែង, ដែលកុងវែង, ដែលវៀចកុងចែងវ៉ែង
-
វាងវៃ គុណនាម
ដែលមានប្រាជ្ញាវាងកេលកុងទាំងរហ័សផងទៀតគឺដែលឈ្លាសវៃ, ដែលដឹងផ្លូវដឹងឧបាយ
-
វាច កិរិយាសព្ទ
កាយរាចរាយឱ្យស្តើង, ឱ្យស្មើ
-
វាចក នាម
អ្នកប្រាប់, អ្នកនិយាយ។
-
វាចវី កិរិយាសព្ទ
ចាប់វាចវីចុះវីឡើង។
-
វាចសិក គុណនាម
ដែលប្រព្រឹត្តទៅខាងវាចា, ដែលទាក់ទងខាងប៉ែកសម្ដី
-
វាចសិកកម្ម នាម
អំពើដែលកើតព្រោះសម្ដី។
-
វាចា នាម
សម្ដី។
-
វាចាកម្ម នាម
អំពើដែលសម្រេចដោយវាចា។
-
វាចានុរក្ខិនី នាម
( ម . ព . វាចានុរក្ខី )។
-
វាចានុរក្ខី នាម
អ្នករក្សាវាចាគឺអ្នករក្សាប្រយ័ត្នមាត់មិននិយាយឱ្យភ្លាត់ទៅរកខាងការខុស។
-
វាចានុរក្ស នាម
ការរក្សាសម្ដី, អ្នករក្សាសម្ដី, អ្នកប្រយ័ត្នសម្ដី, ប្រយ័ត្នមាត់។
-
វាចាបេយ្យភាព
ភាពឬដំណើរនៃសម្ដីទន់ផ្អែមគួរឱ្យពេញចិត្តចង់ស្តាប់ចង់ឮ។
-
វាចាល គុណនាមនាម
ដែលហៃនិយាយ; មនុស្សជាងពាក្យ; មនុស្សអ្នកនិយាយតាមតែរួចពីមាត់
-
វាចាវិលាស នាម
កន្សោមពាក្យផ្សារជាប់ឬស្អិតដូចពាក្យសមាសដែរ
-
វាចាសិលិដ្ឋ នាម
ការថែមពាក្យឬការរៀងសម្ដីដើម្បីឱ្យស្រួលមានឱ្យស្រួលថាដូចជាត្រឹមតែបីយប់ប៉ុណ្ណោះគេនិយាយថាពីរបីយប់
-
វាចិក នាម
ដំណឹង; ពាក្យផ្ដាំផ្ញើ។
-
វាចិកបត្រ នាម
សំបុត្រ, ចុតហ្មាយ, លិខិត។
-
វាចិកហារក នាម
អ្នកនាំដំណឹង; អ្នកនាំសំបុត្រ, បុរសអ្នករត់សំបុត្រ។
-
វាចិកហារិកា នាម
( ម . ព . វាចិកហារក )។
-
វាចិកហារិនី នាម
( ម . ព . វាចិកហារក )។
-
វាចិកហារី នាម
( ម . ព . វាចិកហារក )។
-
វាជិនី នាម
( ម . ព . ពាជិនីនិងពាជី )។
-
វាជី នាម
( ម . ព . ពាជី )។
-
វាណវារ នាម
គ្រឿងរាំងកូនសរ, រាំងព្រួញ; អាវក្រោះសម្រាប់ការពារសស្ត្រាវុធ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។