វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
វ ពាក្យដែលផ្ដើមដោយ "វ" មាន 1,910 ពាក្យ
ទំព័រ 15 / 64
-
វសលមនុស្ស នាម
( ម . ព . វសល )។
-
វសលី នាម
ស្រីជាតិទាប; ស្រីជាតិសូទ្រៈ ( វសលីនេះជាពាក្យអាសគ្រាម, បា . ច្រើនប្រើជាអាលបនៈថាវសលិជាសម្ដីពុំសមគួរសោះឡើយ ...)។
-
វសលៈ នាម
( ម . ព . វសល )។
-
វសវត្តី នាម
ទេវបុត្តមារ។
-
វសុធា នាម
( ម . ព . ពសុធា )។
-
វសុន្ធរា នាម
( ម . ព . ពសុន្ធរា )។
-
វសុមតី នាម
ផែនដី; លោក, ពិភពលោក; ប្រទេស ( ប្រើជាពសុមតីក៏បាន )។
-
វស្សកាល នាម
កាលឬសម័យមានភ្លៀង, រដូវភ្លៀង ( វស្សានកាលឬរដូវ )។
-
វស្សមាត្រ នាម
ឧបករណ៍សម្រាប់វាស់បរិមាណទឹកភ្លៀង។
-
វស្សមាត្រវិធី នាម
វិធីមួយនៃឧតុនិយមវិទ្យាដែលសិក្សាពីការវាស់កម្រិតបរិមាណទឹកភ្លៀង។
-
វស្សវលាហក នាម
វលាហកបណ្ដាលឱ្យធ្លាក់ភ្លៀង។
-
វស្សសម័យ នាម
( ម . ព . វស្សកាល )។
-
វស្សា នាម
ឆ្នាំ; ភ្លៀង; រដូវភ្លៀង។
-
វស្សានកាល នាម
កាលឬសម័យមានភ្លៀង; រដូវភ្លៀង។
-
វស្សានរដូវ នាម
( ម . ព . វស្សានកាល )។
-
វស្សានសម័យ នាម
( ម . ព . វស្សានកាល )។
-
វស្សានៈ នាម
រដូវភ្លៀង។
-
វស្សូបនាយិកា នាម
ថ្ងៃជិតចូលវស្សា ( ព . វិ .)។
-
វហតី នាម
នទីទាំងពួង ( សម្រាប់ប្រើតាមកវីត្រូវការ )។
-
វហនកម្ម នាម
ការនាំទៅ ( មានលី, យួរជាដើម )។
-
វា សព្វនាម
គេ; ពាក្យសម្រាប់និយាយជាជំនួសឈ្មោះមនុស្សក្មេងជាងឬមនុស្សថ្នាក់តូចទាបជាងឬក៏សត្វតិរច្ឆាន, វត្ថុ, ធម្មជាតិ, ... ផ្សេងៗ
-
វាកចិរពស្ត្រ នាម
សំពត់សំបកឈើ; សំពត់ធ្មៃ។
-
វាក់ កិរិយាសព្ទ
ភ័ន្តច្រឡំ; ចាំស្រពេចស្រពិល
-
វាក្យ នាម
ពាក្យ, សម្ដី; វោហារ; ប្រយោគ។
-
វាក្យខណ្ឌ នាម
ផ្នែកមួយក្នុងមាត្រាណាមួយនៃច្បាប់។
-
វាក្យបរិវត្តន៍ នាម
ការប្រែពាក្យគឺការប្រែពីភាសាមួយទៅមួយ។
-
វាក្យសព្ទ នាម
សព្ទគឺពាក្យ, ប្រជុំពាក្យសម្រាប់ប្រើក្នុងភាសានីមួយៗ, មេពាក្យដែលប្រើក្នុងវិជ្ជានីមួយៗ
-
វាក្យសម្ពន្ធ នាម
សម្ពន្ធនៃពាក្យ, ការចងក្រងពាក្យ; ផ្នែកវេយ្យាករណ៍និយាយពីមុខការនាទីនិងរបៀបនៃពាក្យពេចន៍ក្នុងប្រយោគនីមួយៗ។
-
វាក្យាង្ស នាម
ចំណែកប្រយោគគឺសង្កាត់ពាក្យដែលមានសេចក្ដីមិនទាន់គ្រប់គ្រាន់, ដូចជា
-
វាក្យារម្ភ នាម
ការផ្ដើមពាក្យ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។