វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
វ ពាក្យដែលផ្ដើមដោយ "វ" មាន 1,910 ពាក្យ
ទំព័រ 11 / 64
-
វនាលី នាម
ជួរព្រៃ; ជាយព្រៃ។
-
វនាល័យ នាម
( ម . ព . ពនាល័យ )។
-
វនាវាស នាម
លំនៅក្នុងព្រៃ។
-
វនាស្រម នាម
( ម . ព . ពនាស្រម )។
-
វនាស្រ័យ នាម
( ម . ព . ពនាស្រ័យ )។
-
វនិតា នាម
( ម . ព . ពនិតា )។
-
វនិព្វក នាម
ស្មូម; ស្មូមអ្នកពោលពណ៌នាសរសើរគុណរបស់អ្នកឱ្យឬសរសើរផលទានជាមុនរួចទើបសូមទានឬក៏ពោលសរសើរ, ពោលពាក្យឱ្យពរក្នុងកាលដែលគេឱ្យទានមកខ្លួនរួចហើយ ( សរសេរជាវណិព្វកក៏បាន )។
-
វនេចរ នាម
( ម . ព . វននិងពនេចរ )។
-
វន្ត នាម
ពាក្យនេះជាបច្ច័យតទ្ធិត ( វន្តុ > វន្ត ) ប្រែថា " មាន " សម្រាប់ចុះផ្សំពីខាងចុងសព្ទបាលីច្រើនតែជាអរូបនាមដែលមានស្រៈអ, អានៅទីបំផុតខាងចុង, ដូចជា។
-
វន្ទនា នាម
អភិវាទន៍ ( ការថ្វាយបង្គំ, ការសំពះ, គំនាប់ )។
-
វន្ទនាការ នាម
អាការអភិវាទន៍។
-
វន្ទន្ត កិរិយាសព្ទ
កំពុងថ្វាយបង្គំ, សំពះ, គំនាប់
-
វន្ទន្តី កិរិយាសព្ទ
( ម . ព . វន្ទន្ត )។
-
វន្ទា កិរិយាសព្ទ
ថ្វាយបង្គំ, សំពះ, គំនាប់
-
វន្ទីយបុគ្គល នាម
បុគ្គលដែលគួរគេអភិវាទ
-
វន្ទីយ៍ កិរិយាសព្ទ
ថ្វាយបង្គំ, សំពះ, គំនាប់
-
វប្ប នាម
ការសាប, ព្រោះ, សាបព្រោះ, បណ្ដុះពូជ; ច្រាំង, ត្រើយ។
-
វប្បកម្ម នាម
ការឬរបរសាបព្រោះ។
-
វប្បករ នាម
អ្នកធ្វើការសាបព្រោះ។
-
វប្បការ នាម
( ម . ព . វប្បករ )។
-
វប្បការិកា នាម
( ម . ព . វប្បករ )។
-
វប្បការិនី នាម
( ម . ព . វប្បករ )។
-
វប្បការី នាម
( ម . ព . វប្បករ )។
-
វប្បកាល នាម
កាលឬសម័យដែលត្រូវសាបព្រោះ។
-
វប្បកិច្ច នាម
( ម . ព . វប្បកម្ម )។
-
វប្បក្ខេត្ត នាម
ថ្នាល; ស្រែពង្រោះ។
-
វប្បដ្ឋាន នាម
ទីសម្រាប់សាបព្រោះ ( ដូចគ្នានឹងវប្បក្ខេត្តដែរ )។
-
វប្បធម៌ នាម
ការផ្សាំបណ្ដុះចំណេះវិជ្ជានិងប្រាជ្ញាស្មារតីឱ្យបានលូតលាស់ចម្រើនដោយវិទ្យាសាស្ត្រឬដោយសិល្បៈផ្សេងៗជាដើម។
-
វប្បមង្គល នាម
មង្គលសាបព្រោះ; មង្គលច្រត់ព្រះនង្គ័ល។
-
វប្បរដូវ នាម
រដូវសាបព្រោះ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។