វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
វ ពាក្យដែលផ្ដើមដោយ "វ" មាន 1,910 ពាក្យ
ទំព័រ 10 / 64
-
វនជីវិកា នាម
ការចិញ្ចឹមជីវិតឬការរស់នៅក្នុងព្រៃ។
-
វនដ្ឋាន នាម
( ម . ព . វនស្ថាន )។
-
វនទេវតា នាម
ទេវតាដែលស្ថិតនៅក្នុងព្រៃ។
-
វនន្តរ នាម
ចន្លោះឬលង្វែកព្រៃ។
-
វនបាល នាម
អ្នករក្សាព្រៃ, អ្នកកាន់ការថែរក្សាព្រៃ។
-
វនបាលកៈ នាម
( ម . ព . វនបាល )។
-
វនបាលិកា នាម
( ម . ព . វនបាល )។
-
វនបាលី នាម
( ម . ព . វនបាល )។
-
វនបិសាច នាម
បិសាចរក្សាព្រៃ, ខ្មោចព្រៃ; ម្រេញគង្វាល។
-
វនបុស្ប នាម
ផ្កាព្រៃ។
-
វនប្បតិ នាម
( ម . ព . វនស្បតិ )។
-
វនប្បទេស នាម
ព្រៃ, ព្រៃទាំងមូល។
-
វនប្បវេស នាម
ការចូលទៅកាន់ព្រៃ។
-
វនប្រទេស នាម
( ម . ព . វនប្បទេស )។
-
វនព្រឹក្ស នាម
( ម . ព . វនស្បតិ )។
-
វនមូលផលាផល នាម
មើមដំឡូងនិងផ្លែឈើតូចធំក្នុងព្រៃ។
-
វនរតិ នាម
អំណរទៅរកព្រៃ, សេចក្ដីពេញចិត្តនៅក្នុងព្រៃ, សេចក្ដីរីករាយក្នុងព្រៃ, ការចូលចិត្តនៅក្នុងព្រៃ។
-
វនរ័ត នាម
អ្នកត្រេកអរក្នុងព្រៃឬអ្នកពេញចិត្តនៅតែក្នុងព្រៃ។
-
វនរ័តន៍ នាម
( ម . ព . វនរ័ត )។
-
វនរ័ត្ន នាម
( ម . ព . វនរ័តន៍ )។
-
វនវប្បកម្ម នាម
ការដាំឈើព្រៃ, វិទ្យាសាស្ត្រខាងការបណ្ដុះនិងការថែរក្សាដើមឈើ។
-
វនវប្បករ នាម
អ្នកដាំ, បណ្ដុះ, ថែរក្សាឈើព្រៃ។
-
វនវាស នាម
ការនៅក្នុងព្រៃ។
-
វនវាសិនី នាម
( ម . ព . វនវាសី )។
-
វនវាសី នាម
អរញ្ញវាសី ( អ្នកនៅក្នុងព្រៃ )។
-
វនវិទ្យា នាម
វិទ្យាសាស្ត្រដែលសិក្សាអំពីការដាំដុះការថែទាំនិងការធ្វើអាជីវកម្មព្រៃឈើ
-
វនសណ្ឌ នាម
ដងព្រៃ។
-
វនស្ថាន នាម
ទីព្រៃ, តួព្រៃ។
-
វនស្បតិ នាម
ឈើធំទាំងពួងឬឈើជាចម្បងជាងដើមឈើឯទៀតៗក្នុងព្រៃមួយៗ។
-
វនស្បតិព្រឹក្ស នាម
( ម . ព . វនស្បតិ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។