វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ល ពាក្យដែលផ្ដើមដោយ "ល" មាន 1,110 ពាក្យ
ទំព័រ 6 / 37
-
លលាដបដ្ដ នាម
ក្បាំងមុខ; របៃមុខ។
-
លលាដប័ដ្ដ នាម
( ម . ព . លលាដបដ្ដ )។
-
លលាដ៍ នាម
( ម . ព . លលាដ )។
-
លលាតែ គុណនាម
ល្មេញល្មើខ្លាំង
-
លលាម គុណកិរិយាគុណនាម
ល្អរុងរឿងដោយអំណាច; ដែលគឃ្លើនអង់អាចឥតក្រែង
-
លលិត គុណនាម
ដែលគួរស្រឡាញ់, គួរចាប់ចិត្ត; ល្មមល្មៃ។
-
លលិតវិស្ដារ នាម
ឈ្មោះគម្ពីរមួយខាងសំស្ក្រឹត ...។
-
លលីមលលាម គុណកិរិយាគុណនាម
លលាមក្រៃពេក, ពភ្លីមពភ្លាម
-
លលឹម គុណនាម
ពភ្លឹម, ពព្រឹម
-
លលួង កិរិយាសព្ទ
លួងរឿយៗ, លួងទទូចដោយឧបាយ, លួងទទូចឱ្យសុខចិត្ត
-
លលើកាប់ក្រោម គុណកិរិយាគុណនាម
( ព . ប្រ .) ដែលនិយាយលូកលរាវរកផ្លូវរកទំនងហាក់ដូចគេលើកគ្រឿងសស្ត្រាជន្លខាងលើឱ្យភ័ន្តហើយលូកកាប់ខាងក្រោម
-
លលេ គុណកិរិយាគុណនាម
( ម . ព . រលេ )។
-
លលេង កិរិយាសព្ទ
ល្បងលេង, ជន្លលេង
-
លលែងៗ គុណកិរិយា
លហើយលែងៗហើយលរឿយៗ។
-
លលៃ គុណនាមនាម
ឈ្មោះប្រាសាទបុរាណមួយតូចនៅខាងជើងប្រាសាទបាគោក្នុងស្រុកសូទ្រនិគមខែត្រសៀមរាប
-
លវោ នាម
ឈ្មោះរាជធានីចាស់មួយរបស់ប្រទេសសៀមមាននិយាយចេញឈ្មោះក្នុងព្រះរាជពង្សាវតារខ្មែរថានគរលវោ; ពួកជនចាស់ៗច្រើនហៅនគរស្រីលវោ; លុះមកខាងក្រោយសៀមប្រែឈ្មោះហៅលពបុរីវិញ។
-
លស់ កិរិយាសព្ទ
ធ្វើឱ្យរលស់គឺបន្ថយចំនួនឬធ្វើឱ្យតិចចុះមិនឱ្យនៅតាមចំនួនដើម
-
លស់ចោល កិរិយាសព្ទ
រំលងចោលខ្លះ។
-
លស់ព្រលឹង កិរិយាសព្ទ
ភ័ន្តថយស្មារតីព្រោះភ្ញាក់ភ័យតក់ស្លុតរន្ធត់ខ្លាំង
-
លស់លា កិរិយាសព្ទ
បន្ថយទោសចេញខ្លះ, លើកកំហុសចោលខ្លះ
-
លស់លាត្រាប្រណី កិរិយាសព្ទ
បន្ថយទោសចេញខ្លះដោយត្រាប្រណី។
-
លហុ គុណនាមនាម
ស្រាល; រហ័ស, ឆាប់, រួសរាន់; ភ្លាម; រប៉ិចរប៉ី, រាយរង; ...។
-
លហុកម្ម នាម
កម្មស្រាល; ការងារស្រាល; ការរប៉ិចរប៉ី, រាយរង។
-
លហុកាបត្តិ នាម
អាបត្តិស្រាលគឺអាបត្តិ៥កងតាំងពីថុល្លច្ច័យចុះទៅដល់ទុញ្ភសិត ( ព . វិ .)។
-
លហុចិត្ត នាមគុណនាម
ចិត្តរហ័ស; ដែលមានចិត្តរហ័សឬស្រាល។
-
លហុចិន្តា នាម
គំនិតរហ័ស, គំនិតវៃ។
-
លហុទណ្ឌកម្ម នាម
ទណ្ឌកម្មស្រាល។
-
លហុទោស នាម
ទោសស្រាល។
-
លហុបរិក្ខារ នាម
បរិក្ខារឬរបស់រាយរង; ក្នុងវិន័យពុទ្ធសាសនាសំដៅរបស់រាយរងមានបាត្រនិងចីវរជាដើម។
-
លហុភណ្ឌ នាម
( ម . ព . លហុបរិក្ខារ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។